សុខភាព និងស្មៅជើងក្រាស់





ស្មៅជើងក្រាស់
ស្មៅជើងក្រាស់ ជាឱសថជួយព្យាបាលរោគកាចសាហាវដ៏ស័ក្តសិទ្ធ!
មុខព្យាបាល ៖ ជួយបន្ថយរោគលើសឈាម  ផ្សះមុខរបួសវះកាត់ ជំនួយថ្លើម បន្សាប ពិសពស់ចឹក  ត្រីអណ្តែង គ្រុនពោះវៀន និងរលាកពោះវៀន។
១/ កែអាការៈ ៖ ហើមពោះ ជួយបញ្ចេញញើស បន្ថយគ្រុនក្ដៅ សម្រួលផ្សះមុខរបួស វះកាត់ កែរាគមួល ជំនួយថ្លើម ជួយបន្ថយអាការៈលើសឈាម យ៉ាងមានប្រសិទ្ធភាពផងដែរ។
វិធីប្រើ ៖ ឫស និងដើមស្រស់១ក្តាប់ដៃ ស្ងោរទឹក១លីត្រ ហូប១ថ្ងៃ៣កែវ ឬ យកមកបុកត្រាំជាមួយទឹកច្រោះយកផឹក។

២/ បន្សាបជាតិពិស ៖ បើបងប្អូនមានពស់ចឹក ឬខាំសូមបងប្អូនយក ស្មៅជើង ក្រាស់បុកឲ្យម៉ដ្ឋដាក់ជាមួយអាចម៍គោរួចយកមកបិតលើមុខរបួសពស់ ខាំ ហើយដាក់ភ្លើងកំដៅពីក្រោមកន្លែងបិទតិចតិច ហើយទុក រយៈពេលមួយម៉ោងក្រោយទើបបកចេញ។ វិធីនេះក៏អាចប្រើសម្រាប់ អ្នកដែលមុតធ្មុងត្រីដែលមានពិស ដូចជា ត្រីអណ្តែងជាដើមបានផងដែរ។ វាអាចជួយបន្សាបជាតិពិសយ៉ាងមានប្រសិទ្ធភាព (នេះជាវិធីដែល ចាស់បុរាណ្យយើងបានប្រើកន្លងមក)។
៣/ ព្យាបាលគ្រុនពោះវៀន និងរលាកពោះវៀន 
     វិធីប្រើ ៖ យកមួយគុម្ពលាងទឹកឲ្យស្អាត បុកឱ្យហ្មត់  រួចចាក់ទឹកដូងចូលមួយ កែវ បន្ទាប់មកត្រងយកតែទឹក ហើយដាក់ទឹកឃ្មុំមួយស្លាបព្រា  ញ៉ាំមួយថ្ងៃបីដង ពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

EDC APP