KP_PURSAT ពោធិ៍សាត់ / ផ្លូវទៅវាលវែង

ម្ដុំភ្នំ១០០៥​​  ឬ១៥០០

ចេញពីខេត្តពោធិ៍សាត់តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រមោយ ដែលជាទីរួមស្រុកវាលវែង។ 
1/ បើបត់ស្ដាំ  ទៅឃុំក្រពើពីរ  
2/ បើបត់ឆ្វេង  ទៅឃុំអូរសោម ទីនោះក្រៅពីតំបន់ទេសចរណ៍ធម្មជាតិមានសត្វក្រពើភ្នំ 
3/ បើទៅត្រង់ ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្រ  នឹងបានឆ្លងកាត់ផ្លូវបត់បែន      លូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន»     ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ      ១៥០០  ឬ១០០៥  ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ។  នៅចន្លោះតំបន់ភ្នំ១៥០០  និងតំបន់ថ្មដា      មានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ  ទឹកអូរហូរតាមជ្រលងភ្នំដ៏ស្រស់ត្រកាល  ទស្សនា      កាន់តែយូរកាន់តែជក់ចិត្ត។ ទៅមុខបន្តិច  នឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច       ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត      អាចមុជលេងកម្សាន្ត      មានម្ហូបអាហារសហគមន៍       ឈ្ងុយឆ្ងាញ់ ។ ចេញពីទឹកធ្លាក់ថ្មដាតូច   នឹងបានទៅដល់ស្ទឹងមេទឹក   ដែលនៅតាមមាត់       ស្ទឹង  និងក្បែរៗតំបន់នេះ  មានរមណីយដ្ឋានទេសចរណ៍ពិសេសៗជាច្រើន  ដូចជា  ផារ៉ា       ដាយរីស៊ត      តំបន់អភិវឌ្ឍន៍ឡុង វឌ្ឍនា     ប្រាក់ សុជាតា អនិកជនខ្មែររស់នៅសហរដ្ឋ       អាមេរិក  តំបន់អភិវឌ្ឍន៍ អឹមឌីអេស...ដែលមានកន្លែងសម្រាក  បោះតង់  មានទឹកអូរហូរ       រ៉ឹមៗ  មានសេវាកម្មម្ហូបអាហារ  និងទីទស្សនាទេសភាពជាច្រើនទៀត។ នៅតាមដងស្ទឹង       មេទឹកអាចជិះកាណូត     ឬទូកទស្សនាកម្សាន្តនូវសម្រស់ធនធានធម្មជាតិ  អមសងខាង       ស្ទឹង។ ចេញពីតំបន់ស្ទឹងមេទឹក   គឺច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ  ពោលគឺ       រវាងខេត្តពោធិ៍សាត់  និងខេត្តត្រាត។ អាចឆ្លងទៅលេខខេត្តត្រាតបានដែរ  ដែលមានផ្សារ       លក់ដូរម្ហូបអាហារ  ផ្លែឈើ  នំចំណីជាប់មាត់សមុត្រ  និងមានរបស់របរមួយចំនួនទៀត។ 













































EDC APP