​ស្នាម​ជ្រីវ​ជ្រួយលើ​ផ្ទៃមុខ

ស្នាម​ជ្រួញ​តែងតែ​កើត​មាននៅ​គ្រប់កន្លែង​លើ​មុខ ប៉ុន្តែ​កន្លែង​ដែល​កើតឡើង​ច្រើនជាងគេ​ គឺ​នៅ​ចុង​ភ្នែក ថ្ងាស និង​គែម​មាត់ ។ ខាងក្រោមនេះ​ គឺជាវិធី​ការពារ​ ទប់ស្កាត់មិន​ឲ្យ​វា​កើតមាន​យ៉ាង​លឿន​ពេក ៖
–​ មិនត្រូវ​មើល​រឿង​ភាគ មើលសៀវភៅ និង​លេង​Facebook​ច្រើន​នៅពេល​យប់​នោះទេ ព្រោះ​     វា​អាចធ្វើ​ឲ្យ​ភ្នែក​អ្នក​នឿយហត់ ជាហេតុ​ដែល​ងាយ​ធ្វើ​ឲ្យ​ភ្នែក​មាន​ស្នាម​ជ្រួញ មាន​រង្វង់​ភ្នែក​     ខ្មៅ  និង​មាន​ស្នាម​ដក់​ក្រោយ​ភ្នែក​ខ្លាំង។ ដូចនេះ​  ត្រូវតែ​ម៉ាស្សា​ភ្នែក​ឲ្យ​បាន​ច្រើន នៅពេល     ដែល​មាន​អារម្មណ៍​ថា​ហត់​។​
–​ ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​នៅត្រង់​កន្លែង​មាត់​ឲ្យ​បាន​សព្វ ព្រោះ​បើ​វា​ត្រូវ​កម្តៅថ្ងៃ​ច្រើន វា​   នឹង​ងាយ​មាន​ស្នាម​ជ្រួញ​ខ្លាំងណាស់​។​
–​ ​​ត្រូវតែ​លាប​ផលិតផល​ការពារ​ស្បែក​នៅលើ​ថ្ងាសជា​រៀងរាល់​យប់      ព្រោះ​វា​ជា​កន្លែង​ដែល​     ងាយ​មាន​ផ្នត់​ដូចគ្នា។​
–​ ចំណុច​ដែល​សំខាន់​ជាងគេ   ក្នុងការ​ថែរក្សា​ស្នាម​ជ្រួញ​   គឺ​​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ       នៅមុន​ពេលចេញ​ក្រៅ​ត្រូវ​ពន្លឺ​ថ្ងៃ​ដ៏​ខ្លាំង។​
–​ មិនត្រូវ​គេង​ចំហៀង​ច្រើន​នោះទេ  ត្រូវតែ​គេង​ឲ្យ​ត្រង់ ព្រោះ​ការ​គេង​ចំហៀង​ក៏​អាចធ្វើ​ឲ្យ​មាន​    ស្នាម​ជ្រួញ​ដែរ ជាងនេះទៅទៀត ត្រូវតែ​រើស​ខ្នើយ​ដែល​ទន់​មក​គេង នោះ​វា​ក៏​អាច​ការពារ​មិន​     ឲ្យ​មាន​ស្នាម​ជ្រួញ​ដូចគ្នា​។​
–​ ​ត្រូវតែ​គេង​ឲ្យ​គ្រប់  មានន័យថា​គេង​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយថ្ងៃ   ព្រោះ​បើ​គេង​មិន​គ្រប់     នោះ​យូរ​ទៅមុខ​អ្នក​នឹងមាន​ស្នាម​ជ្រួញ​ដោយ​មិនដឹង​ខ្លួន​។

EDC APP