ជំងឺដុំសាច់ក្នុងស្បូនច្រើនតែមិនមែនជាដុំសាច់មហារីក។ ប៉ុន្តែ វាអាចធ្វើឲ្យយើងមានការឈឺចាប់ និងមិនស្រួលជាពិសេសតែម្តង។ រោគសញ្ញានៃជំងឺដុំសាច់ក្នុងស្បូនមាន ៖ – ឈាមរដូវមកច្រើនៗ និងឈឺចាប់ខ្លាំង – មានអារម្មណ៍ថាណែនៗនៅពោះផ្នែកខាងក្រោម ឬអាងត្រគាក – ហើមក្នុងពោះ – ឈឺចាប់ក្នុងពេលរួមភេទ – ឈឺចង្កេះ – មានបញ្ហាចំពោះការមានកូន។