​ឆ្អឹងខ្នង​

ដើម្បី​​រួចផុតពី​បញ្ហា​ឈឺ​ខ្នង   គួរ​ចៀសវាង ៖                                                                     ១. គេង​លើ​ពូក​ចាស់​​           ពូក​ល្អ​មួយ​អាច​រក្សា​គុណភាព​ត្រឹម​ពី ៨ ទៅ ១០ ឆ្នាំ​ប៉ុណ្ណោះ​។      ប្រសិនបើ​​មិន​បានផ្លាស់ប្ដូរ​ពូក​ថ្មី​សោះក្នុងអំឡុងពេលច្រើនជាង ១០ ឆ្នាំ​ នោះ​ឆ្នឹង​កង​ខ្នង​       ប្រាកដជា​មិនអាច​ទទួលបាន​ការ​ទ​ប់​ទ្រ​ស្របតាម​តម្រូវការ​ឡើយ​។ ជា​លទ្ធផល​អា​ការឈឺ​       ខ្នង​នឹង​លេចឡើង​។  ដើម្បី​ជាការ​ប្រសើរ​  ចូរ​ផ្លាស់ប្ដូរ​ពូក​ចាស់​ចេញ​ដោយ​ជំនួស​មកវិញ​នូវ​     ពូក​ថ្មី​ដែល​មិន​រឹង​ពេក   ឬ​ទន់​ពេក​។​                                                                   ២. ស្ពាយ​កាតា​ប​ធ្ងន់ៗ​ពេក​      ទម្លាប់​ស្ពាយ​កា​តាប​ធ្ងន់ៗ​ពេក គឺ​មិនល្អ​សោះចំពោះ​សុខភាព​     ឆ្អឹងខ្នង​។ សូម្បីតែ​សន្លាក់​ត្រង់​-ក​     និង​ស្មា​ក៏​នឹង​ទទួលរង​ផលប៉ះពាល់​ដែរ​។              ៣. ការ​អង្គុយ​ពេញ​មួយថ្ងៃ​         ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយថ្ងៃៗអាចប្រឈមនឹង​      ហានិភ័យ​នៃ​បញ្ហា​សុខភាព​  គ្រោះថ្នាក់ដល់​អាយុជីវិត​បាន​។  អង្គុយ​ផ្ដល់​សម្ពាធ​ដល់​ឆ្អឹង        ខ្នង​ច្រើនជាង​ឈរ​។ ម្យ៉ាងវិញទៀត​    ទម្លាប់​នេះ​ក៏​អាច​បណ្ដាលឱ្យ​សាច់ដុំ​ខ្នងចុះខ្សោយ​       ដោយសារ​ភាព​អសកម្ម​ផងដែរ​។   ការ​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃ អាចធ្វើឲ្យអ្នក​ប្រឈម       នឹង​ហានិភ័យនៃ​បញ្ហា​សុខភាព​ជាច្រើន    ​រួមបញ្ចូល​ទាំង​អា​ការៈឈឺ​ខ្នង    ជំងឺ​ធាត់​ជ្រុល       ឈឺសន្លាក់   ពុក​ឆ្អឹង   លើសឈាម   ជំងឺ​ធ្លាក់​ទឹកចិត្ត   និង​ជំងឺ​បេះដូង​។                   ៤. ស្ត្រេ​ស​ពេក​         ​សាច់ដុំ​ត្រ​ង់ក   និង​ខ្នង​ក៏​រង​ភាព​តានតឹង​ផងដែរ​នៅពេល​ស្ត្រេ​ស​។ ជា​       លទ្ធផល​ហានិភ័យ​នៃ​អា​ការឈឺចាប់​រោយ​ក    និង​ឆ្អឹងខ្នង​ក៏​កើនឡើង​ខ្ពស់​។​               ៥. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​     ការហាត់ប្រាណ​ជួយបង្កើន​ការលូតលាស់ នៃ​សាច់ដុំ​ដែល​     ចាំបាច់​សម្រាប់​ទ្រទ្រង់​ខ្នង​។ ពេល​មិនបានហាត់ប្រាណ​គ្រប់គ្រាន់​   នោះ​អា​ការឈឺ​ខ្នង​នឹង​     លេចឡើង​។  ការមិនហាត់ប្រាណ​សោះ        ក៏​ជះឥទ្ធិពល​ដល់​សុខភាព​សន្លាក់​គួរឱ្យកត់      សម្គាល់ ដោយ​លំហូរ​ឈាម​ទៅកាន់​សន្លាក់ត្រូវបាន​កាត់បន្ថយ​ ។ ខណៈ​នេះ​  សន្លាក់​នឹង      ត្រូវ​ខ្វះ​ការផ្គត់ផ្គង់​នូវ​អុក​ស៊ី​ហ្ស៊ែ​ន  ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​        សុខភាព​ល្អ​។ ការហាត់ប្រាណ​ទៀងទាត់  ឬ​រាងកាយ​មាន​ភាព​សកម្ម​ពិតជា​អាចជួយ​ទប់        ស្កាត់​បញ្ហា​សន្លាក់​បាន​យ៉ាង​ប្រសើរ​។

EDC APP