វិធីបំបាត់អាការឈឺធ្មេញ
ស្លឹកម្លូមានប្រសិទ្ធភាពឆាប់រហ័ស ព្រោះឬស និងស្លឹករបស់វាមានផ្ទុកសារធាតុ benzyla-cetate, beta caryophylen និង alkaloid។ សារធាតុទាំងអស់នេះប្រឆាំងនឹងបាក់តេរី ជួយកាត់បន្ថយអាការហើម និងរលាក។ វិធីទី1៖ គ្រឿងផ្សំ ស្លឹកម្លូ 20ក្រាម អំបិលស 3ក្រាម ទឹក 50មីលីលីត្រ។ វិធីធ្វើ – លាងស្លឹកម្លូឱ្យស្អាត ហើយដាក់ត្រាំក្នុងទឹកអំបិល – ពេលវាស្វិតហើយ ដាក់វាក្រឡុកជាមួយទឹក 50មីលីលីត្រ និងអំបិល 3ក្រាម – ក្រោយមកចាក់វាចូលទៅក្នុងដប គ្របឱ្យជិត និងរក្សាទុកក្នុងទូរទឹកកកសម្រាប់ ប្រើប្រាស់។ វិធីប្រើ បន្ទាប់ភ្ញាក់ពីគេងជារៀងរាល់ព្រឹក និងមុនពេលចូលគេង យកទឹកម្លូខាងលើមក ខ្ពុរមាត់រយៈពេល 5នាទី។ បន្តធ្វើបែបនេះឱ្យបាន 3ថ្ងៃ អាការឈឺចាប់នឹងបាត់ ទាំងស្រុង។
វិធីទី2 ៖ គ្រឿងផ្សំ ស្លឹកម្លូ 20ក្រាម អំបិលស 3ក្រាម ទឹក 50មីលីលីត្រ។ វិធីធ្វើ យកស្លឹកម្លូលាងឱ្យស្អាត រួចក្រឡុកជាមួយទឹករហូតដល់ខាប់ ។ វិធីប្រើ មួយថ្ងៃជញ្ជក់យកទឹកវា(មិនលេប)ឱ្យបាន 3-4ដង រយៈពេល 3ថ្ងៃជាប់ៗគ្នា។ អាការឈឺធ្មេញនឹងថយចុះយ៉ាងឆាប់រហ័ស។
វិធីទី3 ៖ គ្រឿងផ្សំ ឬសម្លូ 20ក្រាម អំបិល និងទឹកក្រូចឆ្មារ វិធីធ្វើ យកឬសម្លូលាងឱ្យស្អាត រួចបុកលាយជាមួយអំបិល និងទឹកក្រូចឆ្មារ។ វីធីប្រើ ដុសធ្មេញរួច យកសំឡីជ្រលក់ចូលទឹកឬសម្លូ ហើយញ៉ុកកន្លែងឈឺធ្មេញ រយៈពេល 3-5នាទី សឹមខ្ពុរមាត់ចេញនឹងទឹកអំបិលក្តៅអ៊ុនៗ។ អនុវត្តតែ 3ដងក្នុងមួយថ្ងៃ 2-3ថ្ងៃក្រោយអាការឈឺធ្មេញនឹងជាសះស្បើយ។