​អ្នក​​ដែល​ងាយ​កើតមាន​ជំងឺមហារីក​

អ្នក​​ដែល​ងាយ​កើតមាន​ជំងឺមហារីក​ ៖
     — បុគ្គល​ដែលមាន​អាយុ​ចន្លោះ​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ      ប្រព័ន្ធ​ការពារ​រាងកាយ​នឹង​ធ្លាក់ចុះ​        ជាហេតុ​ដែល​ធ្វើ​ឲ្យ​ងាយ​ប្រឈមនឹង​ជំងឺ​មហារីកក្រពះ​ណាស់  ប្រសិនបើថែ​ក្រពះ​មិន         បានល្អ​ក្នុងពេល​វ័យក្មេង​។ ជាពិសេស អ្នក​ដែលមាន​សមាជិកគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ         គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​អាច​កើត​បាន​គ្រប់ពេល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ដែល​ចូលចិត្ត​       ទទួលទានស្រា ហើយ​ខ្វះ​វីតាមីន​A/E/C​ក្នុង​រយៈពេល​យូរ  ក៏​អាច​ប្រឈម​នឹង​មហារីក          ក្រពះ​ដូចគ្នា​។​
   — អ្នក​ចូលចិត្ត​ទទួលទានអាហារ​បំពង​ខ្លាញ់​ច្រើន 
   — ចូលចិត្ត​ទទួលទានស្រា   ព្រមទាំង​តែង​ចូល​គេង​យប់​ជ្រៅ  ងាយ​មានមហារីក​ពោះវៀន​
   — បុគ្គល​ដែល​ចូលចិត្ត​ជក់បារី  ​ងាយ​ប្រឈមនឹង​មហារីក​សួត​  ជាពិសេស អ្នក​ដែលមាន​       អ្នកផ្ទះ​ធ្លាប់​កើត​ជំងឺ​នេះ    ក្រោយ​អាយុ​៤៥​ឆ្នាំ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ពិនិត្យ​សុខ         ភាព​ឲ្យ​បាន​ទៀងទាត់     ទើប​អាច​ចៀស​ពី​មហារីក​សួត​បាន​។
  — អ្នក​​ចូលចិត្ត​ទទួលទានរបស់​ផ្អាប់    គួរតែ​ប្រយ័ត្ន​ពី​មហារីក​បំពង់​អាហារ     ជាពិសេស        អ្នក​ដែល​ស្ថិតក្នុង​ចន្លោះ​៤៥​ឆ្នាំ​ដល់​៦៥​ឆ្នាំ ។

EDC APP