សុខភាព និង​គ្រាប់​រីករាយ


គ្រាប់​រីករាយ​អាច​ផ្ដល់​អត្ថប្រយោជន៍​សំខាន់ៗ ចំពោះ​សុខភាព ៖
១. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
   ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​គ្រាប់​ធញ្ញជាតិ​នេះ​     ​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន   ព្រមទាំង​ជាតិ​ខ្លាញ់ polyunsaturated   និង monoun-     saturated  ដែល​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ       ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​   បញ្ហា​សុខភាព​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។  ម្យ៉ាងវិញទៀត     គ្រាប់​ផ្កា​រីករាយ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣    និង​ជាតិ​ស​សៃ ដែល​ជួយ​គ្រប់     គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
២. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​
   ​គ្រាប់​រីករាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត ខ្លាញ់​ល្អ ប៉ូ​តា​     ស្យូ​ម ផូស្វ័រ វីតាមីន A វីតាមីន B6 ទង់ដែង និង​ម៉​ង់​កា​ណែ​ស​។ គ្រាប់​ធញ្ញជាតិ​នេះ​ថែម       ទាំង​មាន​ផ្ទុក​កាឡូរី​ទាប​ទៀតផង​។​
៣. ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
  គ្រាប់​រីករាយ​សម្បូរ​ទៅដោយសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​កោសិកា​ពី​រ៉ាឌី    កាល់​សេរី    និង​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
៤. ជួយ​ពង្រឹង​សុខភាព​ភ្នែក​
   ​គ្រាប់​រីករាយ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lutein និង zeaxanthin ដែល​ល្អ​សម្រាប់​       ពង្រឹង​សុខភាព​ភ្នែក​។​
៥. ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​គ្រាប់​រីករាយ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។​
៦. ជួយ​ឱ្យ​ឆាប់​គេង​លក់​
​    គ្រាប់​រីករាយ​ក៏មាន​ផ្ទុក​មេ​ឡា​តូ​នី​ន ​ដែល​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​។  ការទទួល​ទាន​      គ្រាប់​ធញ្ញជាតិ​នេះ  មុនពេល​ចូល​គេង​   អាចជួយ​ដោះស្រាយបញ្ហា​ពិបាក​គេង​លក់​។

​សម្គាល់​._ ចូរ​ជ្រើសរើស​គ្រាប់​រីករាយ​គ្មាន​ជាតិ​ប្រៃ    ឬ​អំបិល     ហើយ​ក៏​មិនគួរ​ទទួលទាន​                 លើសពី ១ ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ដែរ​។

EDC APP