សុខភាព និងគូលែន


ផ្លែគូលែន     ស្ថិតក្នុងត្រកូលផ្លែឈើប្រភេទ Soapberry ដែលមានរសជាតិឆ្ងាញ់  និងមាន                       ប្រយោជន៍ច្រើនចំពោះសុខភាព។
ផ្លែគូលែន     មានសារធាតុ Oligonol ​  ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់ជ្រៅៗ    បង្កើន
                  លំហូរឈាម  បន្ថយការអស់កម្លាំងក្រោយពេលហាត់ប្រាណ  បង្កើនឋាមពល
                  ព្រមទាំងកាត់បន្ថយភាពជ្រួញនៃស្បែកមុខ  និងស្នាមអុចៗលើស្បែក។
ផ្លែគូលែន    មានសារធាតុ Beta-carotene ច្រើនជាងការ៉ុត  ដែលអាចប្រឆាំងនឹងអុកស៊ីត
                 កម្ម  ឬមហារីក   ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ  បន្ថយការកើតជំងឺភ្នែកឡើងបាយ
បង្ការការកើតកោសិកាមហារីកស្បែក         ផ្លែគូលែនមានសារធាតុ Flavones Quercetin
                ​ និង Kaempferol ដែលមានប្រសិទ្ធភាពក្នុងការកាត់ផ្ដាច់ការសាយភាយរបស់
                កោសិកាមហារីក ដូចជា ជួយបង្ការជំងឺមហារីកសុដន  មហារីកក្រពេញប្រូស្តាត
កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង     ផ្លែគូលែន មានសារធាតុ Polyphenols ​ច្រើនជាង
                 ផ្លែទំពាំងបាយជូរ ១៥%     ខ្ពស់លំដាប់ទីពីរក្នុងការជួយដល់សុខភាពបេះដូង                      ពោលគឺអាចទប់ស្កាត់ជំងឺសរសៃឈាមបេះដូង។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺផ្ដាសាយ  និងឈឺបំពង់ក          ផ្លែគូលែន មាន
                 វីតាមីន C ច្រើនជាងទឹកក្រូចច្របាច់រហូតដល់ ៤០% ។ ផ្លែគូលែន ១០០ក្រាម
                 ផ្ដល់វីតាមីន C ប្រហែល៧០មីលីក្រាម។ ដោយសារសម្បូរវីតាមីន C ផ្លែគូលែន
                 អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ   ដើម្បីប្រឆាំងនឹងការបង្ករោគដោយបាក់
                តេរី     ពោលគឺអាចជួយបញ្ចៀសពីជំងឺផ្ដាសាយ  ឈឺបំពង់ក   ការរលាក   និង
             ឈឺចាប់។  




ផលវិបាក          គូលែន   អាចបង្កការរីករាលដាលនៃវីរុសជំងឺរលាកខួរក្បាល។
ផ្លែគូលេន    ចំពោះក្មេងអាយុក្រោម ៣ឆ្នាំ មិនគួរឲ្យបរិភោគច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារ               ធាតុស្ករខ្ពស់។ នៅពេលបរិភោគច្រើន នឹងធ្វើឲ្យសារធាតុស្ករក្នុងរាងកាយប្រែជាចុះ               ខ្លាំងទៅវិញ។ ជាហេតុដែលអាចធ្វើឲ្យកើតមានអាការៈខ្វះជាតិស្ករបាន។