– ទាសំពៅ 1 ក្បាល
– ទឹកឃ្មុំ 1 ស្លាបព្រាបាយ
– ម្រេច 1 ស្លាបព្រាកាហ្វេ
– ស្រាអង្ករ 1 ពែង
– អំបិល 1 ស្លាបព្រាកាហ្វេ
– ម្ទេស 2 ផ្លែ (បុកឲ្យម៉ត់)
– ខ្ទឹមស 4 កំពិសចិញ្រ្ចាំឲ្យម៉ត់
– ទឹកស៊ីអ៊ីវ 1 ស្លាបព្រាបាយ
– ប្រេងខ្យង 1 ស្លាបព្រាបាយ
– ម្សៅស៊ុប 1 ស្លាបព្រាបាយ
– ប្រេងឆា 1 ស្លាបព្រាបាយ
វិធីធ្វេី
– លាងសំអាតទាឲ្យស្អាត(ពុះខ្នង ឬជាបំណែក) យកស្រាអង្ករលាបឲ្យសព្វ
ទុកវា
មួយឡែកយ៉ាងហោចណាស់មួយម៉ោង។
– បុកម្រេចឲ្យម៉ត់ដាក់ក្នុងចានធំមួយ
( សម្រាប់ប្រលាក់ ) ដាក់អំបិល ខ្ទឹមសទឹក
ស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ
អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។
–
យកទាប្រលាក់ជាមួយគ្រឿងផ្សំ ដែលបានលាយរួចឲ្យចូលជាតិ។ ទុកវាចោលម៉ោង
មួយទៀត។
–
យកទាដែលប្រលាក់ រុំ ជាមួយក្រដាស់អាលុយមីញ៉ូម
( ដាក់ទាំងទឹកដែលចេញពី
ការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ
400c រយៈពេល
ប្រហែល 30 នាទី។
– បន្ទាប់មកយកទាចេញពី oven
ហើយដាក់អាំងឲ្យក្រហមល្អ ប្រហែលជា 30
នាទី ជាការស្រេច។
វិធីធ្វេីទឹកជ្រលក់
– ទឹកឃ្មុំ 1 ស្លាបព្រាបាយ
– ស្ករ 1 ស្លាបព្រាបាយ
–
ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
– ទឹកត្រី 2 ស្លាបព្រាបាយ
– ម្ទេស 2 ផ្លែ
( ហាន់ល្អឹតៗ )
– ខ្ទឹមស 4 កំពិសចិញ្រ្ចាំឲ្យម៉ត់
– ប្រេងឆា 1 ស្លាបព្រាបាយ
–
ដាំខ្ទះឲ្យក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងឲ្យឈ្ងុយ និងប្រែពណ័ រួចដាក់ ស្ករ
ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី ។
– បន្ថែមទឹកឃ្មុំ
ស្ករ ទឹកត្រី ទុកឲ្យពុះ រូចដួលដាក់ចានជាការស្រេច។
– ពេលទទួលទាន អាចបន្ថែមជាមួយបន្លែ ដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់
តាមចំនូលចិត្ត ។