CAMBODIA_NATIONAL PARK ឧទ្យានជាតិ






ផែនទីឧទ្យានជាតិ និងតំបន់ការពារ
https://opendevelopmentcambodia.net/km/tag/koh-rong-marine-national-park/#!/story=post-123327&loc=10.957371288028199,103.88946533203124,8


១) ឧទ្យានជាតិកែប       ប្រកាសដោយព្រះរាជក្រឹត្យលេខ នស/ រកត/     ថ្ងៃទី០១ ខែវិច្ឆិកា 
     ឆ្នាំ១៩៩៣   មានផ្ទៃដី ៥.០០០ ហិកតា     ក្រោយមកបានកែសម្រួលនៅត្រឹម ១.១៥២ 
     ហិកតា   ស្ថិតនៅក្នុងដែនដីនៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុង
     កំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជា​តំបន់មាត់​សមុទ្រដែល
     មានទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​ ​ ​ទាក់​ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​  ក្នុង
     ការកម្សាន្ត​លំហែ  និងផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ ​  ដូច​ជា ត្រី ក្តាម បង្គា មឹក លៀស
     ខ្យង  ងាវ ... ៘  តំបន់នេះក៏មានព្រៃធម្មជាតិសម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ
     និងសោភណភាព​ទេសភាព​ស្រស់​បំព្រង ដែល​មួយផ្នែកតាម​មាត់​សមុទ្រ​  មានព្រៃ​កោង​
     កាង​ ​ ជា​ថ្នាល​បណ្តុះ​ពូជ និងជា​សម្បុក​ពង កូន​ដល់ គ្រប់​សត្វ​សមុទ្រ មួយផ្នែក ជា​តំបន់​
     ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ  ទាំងសត្វស្លាប   ទាំងសត្វចតុបាទ   ទាំងសត្វ
     ល្មូន ។ ឧទ្យានជាតិកែប បានកែសម្រួលដោយអនុក្រឹត្យលេខ១៣៨អនក្រ. បក  ចុះថ្ងៃទី
     ២៥ ខែតុលា ឆ្នាំ ២០០៣។

២) ឧទ្យានជាតិភ្នំបូកគោ   ប្រកាសដោយព្រះរាជក្រឹត្យលេខ នស/ រកត/   ថ្ងៃទី០១ ខែវិច្ឆិកា 
     ឆ្នាំ១៩៩៣  មានផ្ទៃដី ១៤០.០០០ ហិកតា   ចម្ងាយពីក្រុងកំពតប្រមាណ៤៦ គីឡូម៉ែត្រ
     រហូតដល់កំពូលភ្នំ ។ បានរកឃើញដោយជនជាតិបារាំងម្នាក់ឈ្មោះ រូលួស     ហើយត្រូវ
     បានរៀបចំឡើងនាថ្ងៃទី១៣  ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។  កាល
     ដំបូង      បូកគោគឺជាកន្លែងសម្រាកលម្ហែរបស់ពួកអាណានិគមបារាំង  ក្នុងការផ្លាស់ប្តូរ 
     ធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ   ស្ថិតនៅលើកំពូលភ្នំដែល
     មានកម្ពស់១.០៧៥ម៉ែត្រ លើគែមខាងត្បូងនៃជួរភ្នំដំរី។ អាកាសធាតុនៅទីនោះមានភាព
     ត្រជាក់បង្គួរ    រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា    មានថនិកសត្វធំៗ
     ដូចជា ខ្លាដំបង  ដំរី  ខ្លាឃ្មុំ  ខ្លាឃ្មុំខ្មៅនៅអាស៊ី    ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ
     ដូចជាមាន    ផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិខ្លះ    នៅ
     កណ្តាលវាលខ្លះ មើលទៅមានរាងដូចជារូបសត្វផ្សេងៗ ជារាងសំពៅ មានកន្លែងងូតទឹក
     ជ្រោះមួយនៅតំបន់ទឹកធ្លាក់បីថ្នាក់ នៅពពកវិល។ គេមានជំនឿថា មានអ្នកតាបីអង្គគ្រប់
     គ្រងថែរក្សាតំបន់នេះ។   កាលសម័យសង្គមរាស្ត្រនិយម       គេបានកសាងសំណង់សា
     ធារណៈជាច្រើន  ដែលប្រែក្លាយទីនេះជាបុរីមួយនៅពាក់កណ្តាលសតវត្សរ៍ទី៦១    ហៅ 
     បុរីបូកគោ     ត្រូវបានសម្ពោធ នៅឆ្នាំ១៩៦៩។   ពីកំពូលភ្នំបូកគោគេអាចមើលឃើញនូវ
     ទិដ្ឋភាពខ្លះៗនៃទីក្រុងកំពត  កែប  ព្រះសីហនុ   ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំ
     ល្ហល្ហេវជាប់ជើងមេឃ។  ឧទ្យានជាតិភ្នំបូកគោ     បានកែសម្រួលដោយអនុក្រឹត្យ  លេខ
     ១៥៦អនក្រ. បក  ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១០  និងលេខ១៧១អនក្រ. បក ថ្ងៃទី២៨ ខែធ្នូ
     ឆ្នាំ ២០១០។

    
៣) ឧទ្យានជាតិរាម       ប្រកាសដោយព្រះរាជក្រឹត្យ លេខខស/រកត/   ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ
     ១៩៩៣  មានផ្ទៃដី ១៥០.០០០ ហិកតា ស្ថិតនៅចន្លោះកោះថ្មី  និងក្រុងព្រះសីហនុ មាន
     ចម្ងាយប្រហែល ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ    និងស្ថិតនៅទិសនិរតីនៃព្រះរាជាណា
     ចក្រកម្ពុជា    ចម្ងាយប្រមាណ ១៩៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ  តាមផ្លូវជាតិលេខ ៤។
     ឧទ្យានជាតិនេះ ស្ថិតនៅក្នុងស្រុកព្រៃនប់  ខេត្តព្រះសីហនុ   មានទីតាំង ៖
     – ខាងជើងជាប់នឹងផ្លូវជាតិលេខ ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ាហេង ដែលស្ថិតនៅជាប់ជួរភ្នំ ។ 
     – ខាងកើតជាប់ឃុំបត់ត្រង់ ភូមិអុង ក្នុងឃុំរាម និងឈូងសមុទ្រថៃ ។ 
     – ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ។ 
     – ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ។ 
     ក្រៅពីនៅជាប់មាត់សមុទ្រ    ឧទ្យានជាតិនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ  ប្រកបដោយ
     ប្រជុំភ្នំតូច  ធំ  នៅរាយប៉ាយ     ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ ម៉ែត្រ ដល់ ២៨៤
     ម៉ែត្រ  សម្បូរព្រៃស្រោងដែលកំពុងដុះឡើងវិញនៅតាមទីដីទំនាប ព្រមទាំងព្រៃកោងកាង
     ដុះតាមព្រែកទឹកសាប   ស្មៅសមុទ្រ   ដើមស្ងាវធំៗ តាមតំបន់ឆ្នេរ     និងមានកោះចំនួន
     ២   គឺកោះថ្មី និងកោះសេះ។ ទាំងនេះ   គឺជាអំណោយផលដល់ជម្រកសត្វផ្សេងៗ  ដល់
     វិស័យទេសចរណ៍     និងបម្រើឲ្យផ្នែកវិទ្យាសាស្ត្រ     ដូចជា  ការស្រាវជ្រាវឱសថសាស្ត្រ
     និងអភិវឌ្ឍកសិកម្មជាដើម។ មានឆ្នេរខ្សាច់លាតសន្ធឹងប្រកបដោយរុក្ខជាតិ  និងព្រៃឈើ
     គ្រប់ប្រភេទដុះលាយចម្រុះគ្នា     ព្រមទាំងទេសភាពល្អប្រណីត  ជាចំណុចទាក់ទាញនៃ
     ឧទ្យានជាតិរាម។




៤)ឧទ្យានជាតិខ្ពង់រាប គិរីរម្យ     ប្រកាសដោយព្រះរាជក្រឹត្យ លេខខស/រកត/    ថ្ងៃទី០១ ខែ
    វិច្ឆិកា ឆ្នាំ១៩៩៣    មានផ្ទៃដី ៣៥.០០០ ហិកតា ស្ថិតនៅក្នុងភូមិដំរីផុង  ឃុំគិរីរម្យ  ស្រុក
    ភ្នំស្រួច   ខេត្តកំពង់ស្ពឺ    និងលាតសន្ធឹងលើតំបន់គិរីរម្យ ដែលមួយផ្នែកលយចូលទៅក្នុង
   ទឹកដីកោះកុង ។  ឧទ្យានជាតិនេះ មានចម្ងាយ ៖ 
    – ១១៧ គីឡូម៉ែត្រ  នៅខាងត្បូង  ឆៀងខាងលិចរាជធានីភ្នំពេញ   តាមផ្លូវជាតិលេខ៤ គឺ
       ផ្លូវទៅកាន់ក្រុងព្រះសីហនុ  ដល់បង្គោលគីឡូម៉ែត្រ លេខ ៨៧     ត្រង់ម្ដុំផ្លូវបំបែកត្រែង
       ត្រយឹង   បត់ស្ដាំ ដែលមានចម្ងាយផ្លូវ ២៧គ.ម     ក្នុងនោះផ្លូវ ១០គ.ម ដំបូង  គឺជាផ្លូវ
       រាបស្មើ    និង១៧ គ.ម បន្ទាប់   គឺជាផ្លូវឡើងខ្ពង់រាប  និងភ្នំ។
    – ១៤៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ  នៃខេត្តព្រះសីហនុ   និង
    – ៤៤ គីឡូម៉ែត្រពីក្រុងច្បារមន  នៃខេត្តកំពង់ស្ពឺ។
    គឺជាឧទ្យានមួយដែលសម្បូរទៅដោយព្រៃឈើ   ជាពិសេសព្រៃស្រល់ដ៏ស្រស់ស្អាត ដែល
    មានតែនៅលើភ្នំគីរីរម្យ  ព្រៃឈើចម្រុះ ដែលមាននៅតាមចង្កេះភ្នំ   ព្រៃរបោះ  និងថនិសត្វ
    ធំៗ រួមមាន ខ្លាដំបង  ទន្សោង  ខ្ទីង។ គិរីរម្យចាប់កសាងឡើងតាំងពីឆ្នាំ ១៩៤០    ហើយ
    កំណត់ឈ្មោះថា « ខ្ពង់រាបគិរីរម្យ »  ដោយព្រះរាជក្រម លេខ១២៩លរ   ចុះថ្ងៃទី ១៧ ខែ
    មេសា ឆ្នាំ១៩៤៤    បន្ទាប់ពីព្រះរាជដំណើររបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ជា
    លើកដំបូងនៅទីនោះ     បន្ទាប់មកនៅឆ្នាំ ១៩៤៩ បានក្លាយជាតំបន់បម្រើឲ្យវិស័យទេស
    ចរណ៍។ ក្នុងឆ្នាំ១៩៦២  តំបន់នេះក៏ត្រូវបានកសាងជាក្រុងទេសចរណ៍ ដោយមានឈ្មោះ
    ថា បុរីជូឡុង ដោយសារយោលទៅតាមឈ្មោះនៃអ្នកផ្តួចផ្តើមគំនិតស្ថាបនា គឺសម្តេចចក្រី
    ញឹក  ជូឡុង។  សម្តេចព្រះនរោត្តម សីហនុ តែងតែអញ្ជើញប្រធានរដ្ឋ   និងគណៈប្រតិភូ 
    ជាន់ខ្ពស់ជាច្រើនទៅកម្សាន្តនៅតំបន់ឧទ្យានជាតិនេះ។ 
    ឧទ្យានជាតិនេះ  មានរមណីយដ្ឋានតំបន់ទឹកធ្លាក់ (ទឹកធ្លាក់អូរច្រាក    ឬហៅថា ទឹកធ្លាក់
    ចំបក់  ដែលតាំងនៅផ្នែកខាងជើងនៃតំបន់ឧទ្យានជាតិគិរីរម្យ    ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ
    ចំបក់)   ទឹកជ្រោះ (ជ្រោះអូរតាហ៊ុយ)  ដំណាក់ចាស់  ដំណាក់ថ្មី  តំបន់ស្រះស្រង់  តំបន់
    ចំការតែ  ភ្នំថ្មដា  និងតំបន់ល្អាងភ្នំ។  ឧទ្យានជាតិខ្ពង់រាប គីរីរម្យ    បានកែសម្រួលដោយ
    អនុក្រឹត្យលេខ១៥៦អនក្រ. បក   ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១០  និងលេខ១៧១ អនក្រ.កប
    ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។


   
៥) ឧទ្យានជាតិបុទុមសាគរ        ប្រកាសដោយព្រះរាជក្រឹត្យ លេខ នស/ រកត/     ថ្ងៃទី០១ 
     ខែវិច្ឆិកា ឆ្នាំ១៩៩៣   មានផ្ទៃដី ១៧១.២៥០ ហិកតា ស្ថិតនៅទឹកដីខេត្តកោះកុង មានព្រំ
     ប្រទល់ខាងជើងជាប់នឹងព្រែកត្រពាំងរូង  ក្នុងឃុំត្រពាំងរូង     ខាងកើតជាប់ផ្លូវជាតិលេខ
     ៤៨ ពីចំណុចឃុំអណ្តូងទឹករហូតទៅដល់ឃុំត្រពាំងរូង   ខាងត្បូង  និងខាងលិចជាប់ទឹក
     សមុទ្រ ។  ឧទ្យានជាតិនេះ  ជាតំបន់ធម្មជាតិ   ជាដែនជម្រកសត្វព្រៃ   និងមច្ឆជាតិគ្រប់
     ប្រភេទ   សម្បូរដំណាំហូបផ្លែច្រើនមុខ   មានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយ  អម
     ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល    អំណោយផលយ៉ាងគាប់ប្រសើរក្នុងវិស័យទេស
     ចរណ៍   ជាពិសេស ដោយតំបន់នោះជាតំបន់សមុទ្រ    គេអាចទៅលេងកម្សាន្តដល់កោះ
     ស្តេចនៃខេត្តកោះកុង។  នៅក្នុងតំបន់នោះក៏មានប្រជាជនរហូតដល់ទៅ ២៤ ភូមិ    សុទ្ធ
     សឹងតែប្រជានេសាទសមុទ្រទាំងអស់ ។  ឧទ្យានជាតិបុទុមសាគរ បានកែសម្រួលដោយ
      ព្រះរាជក្រឹត្យលេខ១១០៦   ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

៦) ឧទ្យានជាតិភ្នំគូលែន     ប្រកាសដោយព្រះរាជក្រឹត្យ លេខ នស/រតក/  ថ្ងៃទី០១ ខែវិច្ឆិកា
     ឆ្នាំ១៩៩៣    មានផ្ទៃដី ៣៧.៥០០ ហិកតា    មានវិសាលភាពក្របដណ្តប់លើភ្នំចំនួន ៣
     គឺ ភ្នំគូលែន  ភ្នំក្បាលស្ពាន  និងភ្នំហប់  មានទីតាំងនៅក្នុងស្រុកចំនួន ៣ គឺ ស្រុកស្វាយ
     លើ ( ប៉ែកខាងកើត និងខាងជើង )   ស្រុកបន្ទាយស្រី ( ប៉ែកខាងត្បូង )    និងស្រុកវ៉ារិន
     ( ប៉ែកខាងលិច )     ហើយក៏គ្របដណ្តប់លើឃុំចំនួន២     គឺ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ
     និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី ។   ភ្នំគូលែនធ្លាប់ទទួលបានងារជា  ឧទ្យានជាតិតាម
     រយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩។  ស្ថិតនៅនាប៉ែកខាងជើងឆៀងខាងកើតក្រុងសៀម
     រាប នៃខេត្ដសៀមរាប  ចម្ងាយ៥៣ គីឡូម៉ែត្រ  មានរយៈកម្ពស់ ៤៩២ម៉ែត្រ គេអាចឡើង
     ទៅលើភ្នំបានយ៉ាងងាយ តាមរថយន្ដ  ឬថ្មើរជើង។ ពេលទៅដល់ជើងភ្នំ     យើងសង្កេត
     ឃើញផ្ទាំងថ្មធំ      ហាក់ដូចជា ជញ្ជាំងនៃនាវាដ៏ធំមួយនៅកណ្ដាលទីស្មសាន     រំលេច
     ដោយសម្រស់ស្រស់ត្រកាល      និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់  នាអតីតកាល
     សម័យអង្គរ ( អតីតទីក្រុងរបស់ព្រះមហាក្សត្រជ័យវរ័ន្មទី២ )  ដែលជារមណីយដ្ឋានមួយ
     ក្នុងចំណោមរមណីយដ្ឋានជាច្រើននៅខេត្ដសៀមរាប  បម្រើឳ្យវិស័យទេសចរណ៍ធម្មជាតិ
     និងទេសចរណ៍វប្បធម៍  ។  ជួរភ្នំនេះចែកជាពីរ ៖ 
      – ប៉ែកខាងកើត និងខាងត្បូងហៅថា ភ្នំគូលែន 
      – ប៉ែកខាងជើង  និងខាងលិចហៅថា ភ្នំហប់។  


៧) ឧទ្យានជាតិវិរៈជ័យ    ប្រកាសដោយព្រះរាជក្រឹត្យលេខនស/រតក/  ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ
    ១៩៩៣    មានផ្ទៃដី ៣៣២.៥០០ ហិកតា   តាំងនៅភាគឦសានប្រទេសកម្ពុជា    លាត
    សន្ធឹងគ្របដណ្តប់ខេត្តរតនគិរី   និងស្ទឹងត្រែង   មានព្រំប្រទល់ជាប់ប្រទេសលាវ (ឧទ្យាន
    ជាតិដុងអំផាត់)     និងវៀតណាម (ឧទ្យានជាតិមុំរ៉ៃ)     និងស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំ
    អាណាមដែលចេញពីប្រទេសវៀតណាម    និងស្ថិតនៅជាយវាលព្រៃជម្រុះស្លឹកឥណ្ឌូចិន
    កណ្តាល។  ឧទ្យានជាតិវីរៈជ័យ ជាតំបន់ព្រៃឈើ    ភាគច្រើនជាប្រភេទព្រៃពាក់កណ្តាល
     ស្រោង   និងព្រៃស្រោង    បៃតងជានិច្ច   ជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗ
     របស់ប្រទេសកម្ពុជា    មានដូចជា  ខ្ទីង  ទន្សោង  ឈ្លូស  ប្រើស  ក្របីព្រៃ  ដំរី  ខ្លាដំបង
     ខ្លារខិន  ខ្លាត្រី  ខ្លាពពក  ខ្លាឃ្មុំ សត្វស្វាកន្ទុយស ទោច  និងជ្រូកព្រៃ ជាដើម។ ទិដ្ឋភាព
     ចម្រុះរបស់ឧទ្យានជាតិនេះ  ក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក   វាលស្មៅ   ព្រៃឫស្សី
     ព្រៃចម្រុះជ្រុះស្លឹក    និងព្រៃជ្រុះស្លឹកសុទ្ធ ។  ឧទ្យានជាតិនេះ  អាចជាដែនជម្រកព្រៃឈើ
     នៅសល់ចុងក្រោយគេបំផុត ដែលមានរុក្ខជាតិប្រចាំតំបន់ចាំបាច់ត្រូវការពារ ។ មានទន្លេ
     ធំៗពីរ  គឺទន្លេសេសាន នៅភាគខាងត្បូង     និងទន្លេសេកុង នៅភាគខាងលិច ជាប់នឹង
     ឧទ្យានជាតិ។ ទន្លេធំៗទាំងពីរ និងស្ទឹងធំៗមួយចំនួនទៀត ដែលមាននៅក្នុងឧទ្យានជាតិ
     គឺជាប្រភពអាងទឹក ដ៏សំខាន់របស់តំបន់នេះ     ហើយវាក៏បានទ្រទ្រង់ដល់ធម្មជាតិ  និង
     សត្វទឹកនានាមួយចំនួនធំដែលខ្លះជាប្រភេទប្រចាំតំបន់។ មានទឹកជ្រោះមួយដែលត្រូវធ្វើ
     ដំណើរប្រមាណ ១៥គីឡូម៉ែត្រពីស្រុកតាវែង  ទៅដល់ភូមិមណ្ឌលយ៉ន    ដោយឆ្លងកាត់
     ទន្លេសេសាន  និងអូរតាបូក ហៅថា ទឹកជ្រោះយក្សកែ។ នៅរដូវវស្សា ទឹកធ្លាក់នៅទីនោះ
      ស្អាតណាស់       ហើយថ្លាមែនទែន គួរចាប់អារម្មណ៍យ៉ាងខ្លាំងនឹងចំណុះទឹកគ្រប់គ្រាន់
      សម្រាប់ការលេងយ៉ាងសប្បាយ   អមដោយផ្កាតាមដងព្រៃ ។   អ្នកជំនាញការអន្តរជាតិ
      ទទួលស្គាល់ថា ឧទ្យានជាតិវីរៈជ័យ មានអាទិភាពខ្ពស់ក្នុងកិច្ចការអភិរក្សនៅតំបន់អាស៊ី
       អាគ្នេយ៍។








  
៨) ឧទ្យានជាតិ កោះរុង     ប្រកាសដោយអនុក្រឹត្យលេខ១៨៨ អនក្រ.បក   ថ្ងៃទី១៣ ខែ០៩
     ឆ្នាំ២០១៦  មានផ្ទៃដី ២.៦៥៥,៣៥ហិកតា   តាំងនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ  ជា
     ជម្រកសត្វដែលផ្តល់ធនធានជលផលដល់អ្នកនេសាទ   និងជាតំបន់ផ្កាថ្មដ៏ស្រស់ស្អាត
    នៃប្រទេសកម្ពុជា។ ឧទ្យានជាតិកោះរុង បានកែសម្រួលដោយអនុក្រឹត្យលេខ១៤  ចុះថ្ងៃទី
    ០៨ ខែ០២ ឆ្នាំ២០១៨។







៩) ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង  ប្រកាសដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បក ថ្ងៃទី០៩
     ខែឧសភា ឆ្នាំ២០១៦    មានផ្ទៃដី ៤១០.៣៩២ហិកតា   មានទីតាំងភូមិសាស្រ្តខេត្តកោះ
     កុង   ពោធិសាត់   កំពង់ស្ពឺ   និងព្រះសីហនុ។ 
១០) ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល          ប្រកាសដោយអនុក្រឹត្យ លេខ ៨១ អនក្រ.បក
      ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦   មានផ្ទៃដី ៤០១.៣១៣ហិកតា  មានទីតាំងភូមិសាស្រ្ត
      ខេត្តកោះកុង   ពោធិ៍សាត់   និងកំពង់ស្ពឺ។


១១) ឧទ្យានជាតិអូយ៉ាដាវ         ប្រកាសដោយអនុក្រឹត្យ លេខ៨២អនក្រ.បក   ថ្ងៃទី០៩ ខែ
       ឧសភា ឆ្នំា២០១៦     មានផ្ទៃដី ១០១.៣៤៨ហិកតា     មានទីតាំងភូមិសាស្រ្តក្នុងខេត្ត
       រតនគីរី ។ 
១២) ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង   ប្រកាសដោយអនុក្រឹត្យ លេខ៧៧អនក្រ.បក ថ្ងៃទី០៩
       ខែឧសភា ឆ្នាំ២០១៦   មានផ្ទៃដី ៥៧.៤៦៩ ហិកតា     មានទីតាំងភូមិសាស្តខេត្តស្ទឹង
       ត្រែង  និងរតនៈគីរី ។ 




EDC APP