​​ROAD_ផ្លូវ​ល្បឿន​លឿនកម្ពុជា-វៀតណាម


រដ្ឋាភិបាលវៀតណាមបានប្រកាសផែនការសាងសង់ផ្លូវល្បឿនលឿនតម្លៃ ១,៣ ពាន់លាន ដុល្លា នៅតំបន់ដីសណ្ដមេគង្គដែលនឹងភ្ជាប់បណ្ដាញផ្លូវធំៗជាមួយកម្ពុជា  ដូចជា ផ្លូវជាតិ លេខ២។
គម្រោងដ៏ធំនេះ  នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្ម Cuu Long  របស់រដ្ឋាភិបាល វៀតណាម សម្រាប់ការអភិវឌ្ឍការវិនិយោគ  និងការគ្រប់គ្រងហេដ្ឋារចនាសម្ពន្ធ។ វានឹងភ្ជាប់ តំបន់ចូវដុក  ទៅទីក្រុង SOC TRANG  ព្រំដែនវៀតណាម-កម្ពុជា ដែលមានផ្នែកខ្លះស្របទៅនឹងទន្លេបាសាក់  និងតាមបណ្ដោយផ្លូវជាតិ   លេខ ៩១ របស់វៀតណាម។
ដំណាក់កាលដំបូងនៃគម្រោងប្រវែង ១៥៥គីឡូម៉ែត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣  ហើយរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៣ឆ្នាំ។ ផ្លូវល្បឿនលឿននេះ  នឹងមានល្បឿនកំណត់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះ  នឹងរួមបញ្ចូលការសាងសង់ស្ពានចំនួន ១៣០ និងផ្លូវប្រសព្វចំនួន ៥០ ដែលនឹងតភ្ជាប់ទៅផ្លូវធំៗនៅតំបន់ដីសណ្ដមេគង្គ។