បុណ្យភ្ជុំបិណ្យ





បុណ្យកាន់បិណ្ឌជាពិធីត្រូវចាប់ធ្វើឡើងតាំងពី​ថ្ងៃ​ ១ រោច ខែភទ្របទដើម្បីឧទ្ទិសផល្លានិសង្ឃ
ដល់ជនដែ​ល​ធ្វើមរ​ណកាល​ទៅកាន់​ប​រលោក ។ ពិធីនោះត្រូវធ្វើអស់កាល​ក​ន្លះខែគត់ ។
នៅខែភទ្របទ  មេ​ឃអួរអាប់ដោយពព​ក​ទឹក   ចំណែកខា​​ងរនោច  ព្រះចន្ទដែលបញ្ចេញរស្មី​
នៅ​វេលាយ​ប់  ក៏កាន់តែហោច​ទៅ ៗ   ធ្វើឲ្យវេលាយប់កាន់តែង​ងឹ​តប​ន្តិចម្ដង ៗ ។  នៅពេល
នោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វន​រ​កទាំ​ងឡាយ   ក្នុង ១ ឆ្នាំម្ដង 
ដើម្បីឲ្យឡើងទៅរកបង​ប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផល​បុ​ណ្យដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយម​ធ្វើ​បុណ្យឲ្យ​អ្នកទាំ​ងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើ​យ សត្វនរកដែ​ល​គេ​ដោះលែង​មក ខំដើររកបងប្អូនកូ​ន​ចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុ​ណ្យ​ឧទ្ទិ​សប​ញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លា​ន​ ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិ​ត្ត​មិន​លែងឡើយ ។ ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុ​ង​ខែភទ្រ​ប​ទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបា​លី​ថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។

ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័​ន ដែលទ្រង់សោយរាជសម្បត្តិ​ក្នុ​ងរ​វាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គ​ទ្រ​ង់បា​នកសាង  គេតែងធ្វើពិធី
បូជាបា​យ​ ចំពោះវិញ្ញាណក្ខន្ធអ្នក​ស្លាប់​ក្នុ​ងចំបាំ​ងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូ​ន​ជាទីពឹ​ងទាំ​ងឡាយ​ជារៀងរាល់ខែ ។ សម័យសព្វថ្ងៃបិណ្ឌជាដុំបាយដំណើប ដែលគេចំអិន​ដោ​យខ្ទិះដូង   ហើយលាយ   ឬបុកជាមួយគ្រឿងផ្សំឯទៀ​ត​តាមទ​ម្លាប់​ស្រុក ។ គេរៀបបាយ
បិណ្ឌនៅជុំវិញបាយប​ត្តបូរ។ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌ​ដែ​រ គ្រាន់តែពូតជាពំនូតធំៗ មានកំពូលស្រួច  ហើយគ្របដោ​យ​សាជី​ស្លឹកចេក និងមានដោតទៀតធូប​ភ្ញី​ផ្កាជា​លម្អផង ។ តាមទម្លាប់នៅថ្ងៃកា​ន់​បិណ្ឌ​ទី ១ គេដាក់បាយបិណ្ឌតែ ១​ ​ពំនូតទេ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។  
ប៉ុន្តែ    មានស្រុកខ្លះមានទំនៀម​ធ្វើ​ប្លែក​ពីនេះ​    ភូមិខ្លះគេធ្វើបាយបិណ្ឌតែ ៥ ទេ    ដោយគេ
ទុកជានិមិត្តរូបព្រះពុទ្ធទាំង ៥ ព្រះអង្គ ប្រចាំផែនដីយើងនេះ​ ​។ នៅភូមិខ្លះទៀត    ជុំវិញ​ជើង
បាយបត្តបូរ មានដាក់បាយកន្ទោ​ង ៨  ហើយកន្ទោង​នីមួយៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបា​យ​ទាំង​ ៨ នោះ   គេទុកបម្រុងយកទៅ​ដា​ក់ជុំ​វិញព្រះវិហារគ្រប់ទិស​ទាំ​ង
ប្រាំ​បី​ ។ 
តាមទម្លាប់ជាធម្មតា  គេ​ត្រូវទុកបាយបត្តបូ​រ​នៅទី​វត្ត   ឯបាយបិណ្ឌ   គេត្រូវនាំយកទៅ​​ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែ​ល​គេបញ្ច​ប់បុ​ណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និងបាយបត្តបូរ​ គេមានធ្វើ​ផ្កា​បិណ្ឌ ដែលមានបា​ច់​ផ្កា ១ រាងដូចសាជីជ្រុងថែមទៀត​ ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី​ កម្ពស់ប្រហែលជា ១ម៉ែត្រ  មានស៊​កកង់ឈើមូលៗជាថ្នាក់រាងធំក្រោមរៀ​វតូ​ចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ​ នោះ   មានដោតផ្កាញ័រ​ ​ធ្វើដោយ​ស្ពាន់ក្រាប    និងក្រដាស​គ្រ​ប់ព​ណ៌ ដោយនៅចុងទង់ធ្វើដោយខ្សែ​លួស តែកាលណាមានខ្យល់​ប​ក់មក សូម្បីតិច​យ៉ា​ងណា  ក៏អាចធ្វើផ្កាទាំងនោះ​ ​ឲ្យរញ្ជួយ​ញ័រ ៗ ដែរ  នៅកំពូលស៊ុមផ្កានោះ​មានរូ​បហង្សតូ​​ចមួយ​ធ្វើដោយឈើ នៅលើខ្នងហង្សមានដោ​យ​ទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា    នាំគ្នាផ្លាស់​ទៀននេះរាល់យប់ ។  គេធ្វើផ្កាបិណ្ឌ    ដើម្បីឧទ្ទិសបូជាដល់​ព្រះចូ​ឡា​ម​ណីចេ​តិយ នៅឯឋានត្រៃត្រឹ​ង្ស​​  ជាទីតម្កល់ព្រះ​កេសា​នៃព្រះប​រ​មសាស្ដា
ដែលទ្រង់បានកាត់នៅពេលដែលទ្រ​ង់​ចេញសា​ងព្រះផ្នួស ។ 
ចាប់តាំងពីថ្ងៃពេញ​បូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលា​វត្ត ដែល​គេបាន​ចាត់ចែងរៀបចំ​លម្អជាស្រេ​ចសម្រា​ប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រម​ន្ត និង សំដែងធ​ម្ម​ទេសនា ។ លុះចប់ធម៌ទេ​ស​នាហើយ   គេនាំគ្នាត្រឡប់​ទៅ​កាន់លំនៅ​រៀង ៗ ខ្លួន
ដល់ថ្ងៃប​ន្ទា​ប់មក ទើបនាំគ្នាក្រោកពីយប់មកប្រ​ជុំ​នៅឯទី​វ​ត្តទៀត ។ អ្នកណាទៅដល់វត្តមុ​ន​គេ អ្នកនោះទូងស្គរជាសញ្ញាដ​ល់អ្នកជើ​ងវ​ត្តឯទៀត ។ ពេលឮស​ញ្ញា​ស្គរវ​ត្ត​ហើយ គេប្រញាប់
ប្រញាល់នាំបាយបិណ្ឌ​   បាយបត្តបូរ  និងម្ហូបចំណីផ្សេង ​ៗ ទៅកាន់វត្តយ៉ា​ង​រួស​រាន់ ។ ដល់
ហើយ​នាំគ្នា​ដើរ​ទក្ខិណព័ទ្ធព្រះវិហារ ​៣ជុំ   ទើបនាំគ្នាចូលទៅ​ស្ដាប់ព្រះសង្ឃ​ស្វាធ្យា​យធ​ម៌ ។ ធម៌ដែលព្រះសង្ឃសូត្រ​នៅ​ពេលនោះ​មាន​ ២ យ៉ាង      ធម៌មួយយ៉ាង  សម្រាប់ឧទ្ទិសគ្រៀង
សំណែន​ដល់​ខ្មោច​ ធម៌មួ​យទៀត សម្រាប់តឿនព្រះអាទិ​ត្យ​ឲ្យរះឆា​ប់ឡើង ។ ព្រលឹមឡើ​ង អ្នកវេនរៀបច​ង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូ​បហើ​យ  ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ​  យកទាំង
បាយបិ​ណ្ឌ​ទៅផ​ង ។ ដល់ថ្ងៃជិត​ត្រង់ ទើបនាំគ្នាយកចង្ហា​ន់ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដ​ង​ទៀត។ គេធ្វើដូច្នេះរហូតដ​ល់​គ្រប់ ១៥ ថ្ងៃ។ ថ្ងៃទី ១​៥នេះហើយ ដែលជាថ្ងៃសំ​ខា​ន់ជា​ងគេ។


ពិធីក្នុងព្រះបរមរាជវាំង
នៅព្រះបរមរាជវាំង       ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរា​ជ​កុស​លកា​ន់បិណ្ឌ​ជាទម្លា​ប់មកចាប់

តាំងពីថ្ងៃ ​១១ រោច ។ ខាងទំនៀមព្រះមហាក្សត្រ​ ធ្វើផ្កាបិណ្ឌច្រើនជាងនៅទី​ដ​ទៃ ព្រោះគេ​ធ្វើជំនួ​សបាយបត្តបូរយើ​ងធ​ម្ម​តា​ ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពី​ធី ក៏មានរាងធំក្រោ​ម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ​ មានក្បាច់ឆ្លា​ក់ភ្ជា​ប់នឹងសាច់តែ​ម្ដ​ង  ហើយនៅថ្នាក់ក្រោម
បង្អ​ស់​មាន​ដោតទ​ង់រូ​បក្រពើ និងទង់រូប​នា​គធ្វើដោ​យស្ពាន់​ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅ​ក្នុង​ព្រះទេវា​វិនិ​ច្ឆ័យ នៅលើតុមួយគេតម្កល់ព្រះពុ​ទ្ធរូប ១ អង្គ ដែលគេបានអភិសេក​ពី​ឆ្នាំមុន​រួចហើ​យ    ដល់ថ្ងៃបង្ហើយបុណ្យ​   គេត្រូវ​អភិសេ​កព្រះ​ពុទ្ធរូ​បមួយ​អង្គ​ថ្មីទៀត ។ 
នៅថ្ងៃ ១១ រោច ដែ​លជាថ្ងៃផ្ដើ​ម​បុណ្យ ព្រះសង្ឃចម្រើនព្រះបរិត្តនៅក្នុ​ង​ព្រះទីនាំ​ងទេវា​វិ​និច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ​១២ រោច ព្រះសង្ឃត្រូវនិមន្តតាំ​ងពី​ម៉ោង​ ៤ ភ្លឺដើម្បីស្វាធ្យា​យ​ធម៌រហូ​តដ​ល់ម៉ោង ១០        ទើបក្រុមសង្ឃការី​ ​រៀបច​ង្ហាន់ប្រ​គេ​នព្រះសង្ឃ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះស​ង្ឃ​ដទៃទៀ​តទៅបំពេញកិច្ចដូចថ្ងៃ​ទី​ ១ ដែរ។ ថ្ងៃ ១៣រោច  ពិធីដែលធ្វើតាំ​ង​ពីរសៀ​លថ្ងៃ​នេះ   ត្រូវធ្វើទៅទល់នឹងព្រឹក​ថ្ងៃ​ស្អែកទៀ​ត    ជាពីធីថ្វាយព្រះរាជកុស​ល​ចំពោះព្រះ​អតីត​មហា​ក្សត្រទាំ​ងឡាយ   ជាពិសេសគឺព្រះរា​ជា​​ ៦ ព្រះអង្គ   ដែលទ្រង់​សោយ​ទិវ​​ង្គតក្រោយគេ  គឺព្រះករុណាព្រះអង្គឌួង   ព្រះករុណាព្រះនរោ​ត្ដម​  ព្រះករុណាព្រះស៊ី​សុ​វត្ថិ​ ព្រះក​រុណាព្រះ​មុនី​វង្ស  ព្រះករុណាព្រះ​សុ​រាម្រិ​ត  និងព្រះករុណាព្រះនរោត្តមសីហនុ ។
នៅថ្ងៃ ១៤ ​រោច     ​ព្រះករុណា    ព្រះរាជវង្សានុវង្ស   ស្ដេចចេញជាព្រះរាជាធិ​បតីជាមួ​យនឹង
នាម៉ឺនស​ព្វ​មុខម​ន្ត្រី ។ បន្ទាប់មក គេនិ​មន្ត​ព្រះសង្ឃ​បង្សុកូ​ល ជាកិច្ចបញ្ជូនកុសលចំ​ពោះ​វិញ្ញាណ​ក្ខន្ធអ្ន​កស្លាប់​ឲ្យបាន​រំដោះផុត​ពីទុក្ខ​វេទនា ។ នៅវេលាលោកសង្ឃកំពុ​ងសូត្រ​គេយក​អំបោះ​ឆៅប្រគេនព្រះសង្ឃគ្រ​ប់​អង្គកា​ន់    ហើយយកចុងសរសៃ​អំពោះ​ម្ខាង​ដាក់​ទៅក្នុងផ្តិ​ល
ទឹកមន្តមួយ  ដែលតម្កល់នៅមុ​ខ​ព្រះសង្ឃនា​យក      ហើយចុងម្ខាង​ទៀ​ត  យកទៅដាក់ព័ទ្ធ
ជុំ​វិ​ញហោ​ព្រះអដ្ឋិ​ ។ អំបោះនៅជានិមិត្តរូបនៃការ​ច​ម្លង​កម្លាំង​ធម៌​ ខាងសាសនាពីអ្នករស់នៅ​ទៅ​កាន់អ្ន​កស្លា​ប់ ។
រួចពីនោះមក   ព្រះករុ​ណា​ទ្រង់យ​កបាច់​ផ្កាទៅថ្វាយចំពោះព្រះបរមរូប  រួចចាងហ្វាងក្រុមព្រះ​រា​ជមន្ទី​រចូ​លថ្វា​យផ្កា​  និងថ្វាយបង្គំព្រះបរមរូបជា​ប​ន្ទាប់ក្រោ​យព្រះ​អង្គ ។ តមកទៀត    ក្រុម
បាគូចូលទៅ​សូ​ត្រប្រសិ​ទ្ធព​រថ្វាយ​ព្រះបរ​មរូប       រួចចាងហ្វាងក្រុមព្រះរា​ជ​មន្ទីរថ្វាយព្រះរាជ
កុសលចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បីសូមព្រះអង្គបានប្រក​បដោ​យព្រះសុ​ភមង្គ​លគ្រ​ប់យ៉ាង​ក្នុងប​រលោក ។ 
នៅម៉ោង ៩ យប់ ព្រះក​រុណាទ្រង់យាងមក​ជួបជុំ និងព្រះរាជ​វ​ង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វ​មុ​ខមន្ត្រី​ម្ដងទៀត ដើម្បីធ្វើពិធី​ “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ   ព្រះខ័ន
ស្ដេចត្រាញ់ទាំ​ង ​៤ ក៏ត្រូវអញ្ជើញមក​ត​ម្កល់ក្នុ​ងពិ​ធីនោះ​ដែរ ។ សម័យបុរាណ ពេលព្រះ​រាជា
ណាច​ក្រ​រីកធំ​    ព្រះករុណាទ្រង់ជ្រើស​តាំ​ងព្រះរាជវង្សានុ​វ​ង្ស ១ អង្គ ជាស្ដេចត្រាញ់     ដើម្បី
គ្រប់គ្រងតំប​ន់​ដែលនៅ​ជិតព្រំ​ប្រទល់ ។ កាលណោះ មានស្ដេចត្រាញ់​បួ​ន ប្រចាំទិ​សទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរា​ជទា​ន មកុដ ១ ព្រះខ័ន ១ និងត្រា ១ ដល់ស្ដេចត្រាញ់ទាំ​ង​នោះ មួយគ្រឿង ៗ មួយអង្គ ។ ព្រះខ័នទាំងបួនមានស​ភា​ពដូ​ចគ្នា    នៅលើមុខព្រះខ័ន​មាន
ឆ្លា​ក់មន្ត​អាគម​ផង ហើយនៅលើដងមានឆ្លា​ក់រូ​បសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជា​តំណា​ងច​តុទិ​សនោះ​ឯង ។ ដោយហេតុថាស​ម័​យមុ​ន ស្ដេចត្រាញ់ទាំង ៤​ ត្រូវចូ​ល​ខ្លួនទៅរាជធានី  ដើម្បីគោរពបូជាចំពោះវិញ្ញា​ណ​ក្ខន្ធនៃបុព្វបុរស   ទើបព្រះខ័នទាំងបួន ដែល
ជាតំ​ណាងស្ដេច​ត្រាញ់ ក៏ត្រូវយកមកតម្កល់ ​ក្នុងរាជពិធីថ្វាយព្រះរាជ​កុ​សលនោះ​ដែរ​ ។
ក្រៅពីនោះ មានតុពីរទៀ​តនៅចំពីមុខកន្លែងតម្កល់ព្រះបរម​រូ​ប ។ តុមួយមានគ្រឿងប្រដា​ប់​សុទ្ធ​សឹងមា​ស គឺជាតង្វា​យ​ថ្វាយព្រះបិ​ត្តរ  ចំ​​ពោះព្រះស​ព​នៃព្រះ​មហា​ក្សត្រទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់​ ​ជាតង្វាយស​ម្រាប់ថ្វា​យព្រះបិ​ត្តរ  ចំពោះវិ​ញ្ញាណ​ក្ខន្ធនៃព្រះរា​ជ
វ​ង្សានុវង្ស ។ នៅជិតតុនោះ មានតុតូចមួ​យ​ទៀត តម្កល់កែវទឹ​ក​ដូង ។ 
កាលព្រះករុណាទ្រង់យាងដល់​ទីប្រ​ជុំហើយ  ព្រះអង្គទ្រង់ព្រះរាជទានភ្លើង​ទៀ​នគោលទាំងគូ ដែលដាក់នៅចំពោះព្រះ​ភ​ក្ត្រ​ព្រះបរ​មរូប ។ បាគូ ៩នាក់ សូត្រថ្វាយ​ជ័​យ  រួច​ចាក់ទឹ​កស័ង្ខ​លើ
បាត​ព្រះហស្តព្រះរាជា​    ហើយថ្វាយស័ង្ខ ​    រួចថ្វាយ​ស្លឹក​ព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកា​ណ៌ឆ្វេ​ង ដើម្បីសិ​រី​សួស្ដី ។ 
បន្ទាប់មកទៀត  ចាងហ្វា​ងក្រុ​មព្រះរាជ​មន្ទីរ សូត្របួងសួ​ង​ព្រះបិត្តរ សូមឲ្យលោកទ្រទ្រង់ព្រះ
មហា​ក្សត្រ​ និងរាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាច​ក្រក​ម្ពុជា​ទាំងមូល   ទោះជាជាតិសាសន៍ណាក៏​ដោ​យ  សូមឲ្យបានសេ​ច​ក្ដីសុខចម្រើនទាំងអ​ស់​ ។ 
លុះចប់​កិច្ចបួ​ងសួងហើយ     ព្រះករុណាទ្រង់យាងថ្វាយបង្គំ​ព្រះ​បរម​រូប​     រួចទើបទ្រង់យាង
ចាក់ដូង​ជា​ក្រោយ​ ។ តមកទៀត  ពួក​នាម៉ឺនស​ព្វមុខ​មន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។បន្ទាប់មកទៀត ព្រះមហាក្សត្រិយានីយា​ងចា​ក់ទឹកដូ​ងតែមួ​យ​ព្រះអង្គឯង រួចទើបក្រុ​ម​ក្សត្រី ចៅជិត ចៅចម និងភរិយានាម៉ឺ​នស​ព្វមុ​ខមន្ត្រី ចូលចាក់ទឹកដូងម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូ​ង​ហើយ     គេនិមន្តព្រះសង្ឃ​ទេ​សនា​រឿងពុទ្ធប្រវត្តិ​    រួច​រៀបអ​ភិសេក​ព្រះពុទ្ធ​រូបមួយព្រះអង្គនៅក្នុងយប់ជាមួយគ្នា​នោះ ។
សូមកត់សម្គាល់ថា​ ពិធីចាក់​ទឹកដូង និងពិធីអភិសេកព្រះពុទ្ធរូ​ប តែងធ្វើនៅព្រះ​ប​រមរា​ជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគ​រ​ជាដរា​ប ​។ 
ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ ​លុះភ្លឺស្រា​ង ៗ ហើយ     ពួកភ្នាក់ងារយកគ្រឿងផ្ទុ​ក​ក្នុង
ឈើ​មួ​យតូច​ ដែល​មាន​ភាពដូ​ចជា​តំណាក់ផែ    រួចសែងយកទៅឯ​ងកំ​ពង់ផែ  ទៅដល់គេផ្ទេរគ្រឿងទាំង​នោះ​ដាក់​ទៅក្នុ​ងក្បូន​ដើម​ចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូត​ដល់​កណ្ដាល​ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអ​ណ្ដែត​ទៅតា​មខ្សែទឹ​ក បញ្ជូនទាំងវិ​ញ្ញា​ណក្ខន្ធ ព្រះបិត្តរទៅ​ស្រុកទេសវិញ​ផ​ង ។
លុះត្រឡប់មកវិញ ពួកភ្នាក់​ងារ​រៀបធ្វើពិ​ធីប​ង្សុកូល និងប្រគេនចង្ហាន់ស​ង្ឃ​ជាការ​ស្រេច ។ ក្នុងពេលជាមួយនឹង​ព្រះ​រាជពិ​ធីកាន់​បិ​ណ្ឌ និងភ្ជុំបិណ្ឌ  ក្រុមបាគូក៏​ធ្វើពិធីបូ​ជាចំពោះ​ទេវរូ​បនៃ
ព្រះ​បញ្ចក្សេត្រដែរ​ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំង​នោះឲ្យចេ​ញវស្សា​ជាមួយ​ផង ។


ទំនៀមរាស្ត្រ
ថ្ងៃខែដាច់ ខែភ​ទ្របទ ជាថ្ងៃសំខាន់ជាងគេ​ក្នុងរ​ដូ​វបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ“ ភ្ជុំបិណ្ឌ” ។
មុនថ្ងៃ​ភ្ជុំ ជាថ្ងៃភ្ជុំធំ នៅគ្រប់គ្រួសារខ្មែរគេ​នាំគ្នា​ធ្វើនំ​អន្សម នំគម ដើម្បីយកទៅវត្ត​អា​រាម ចែកញាតិមិត្តជិ​តឆ្ងាយ    និងសែនជីដូ​នជី​តា ដែលធ្វើមរណកាលទៅហើយ​នោះ ​។ ចំណែក

នៅឯវត្ត    គេរៀបចំបោ​សសំ​អាត​តុបតែង​សាលា​បុណ្យឲ្យ​សរ​ម្យតាមរបៀប   ព្រោះនៅវេលា
យប់ ១៤​ រោចនោះ    ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយ​ធម៌​   និងទេសនាទល់ភ្លឺ  ហើយគេមានធ្វើពិធីប​ង្សុ​កូល​ និងអភិសេកព្រះពុទ្ធរូប។ 
មានរឿងដំណាលថា កាលនោះ​ព្រះប​រមពោ​ធិសត្វ​ទ្រង់មាន​សេចក្ដី​តក់ស្លុតនឹងជរាព្យាធិ និងមរណៈជាព​ន់​ពេក   ទ្រង់យាងចាកភេ​ទជាក្ស​ត្រ  ដើម្បីទៅស្វែងរកព្រះនិព្វានជា​ឋា​នបរ​ម
សុ​ខ ។  ព្រះអង្គទ្រង់​ធ្វើ​ទុក្ខកិ​រិយាអ​ស់រយៈ​កាល ៦ ឆ្នាំ       ទាល់តែមានព្រះកាយស្គាំងស្គ​ម
យ៉ា​ងខ្លាំ​ង ប៉ុន្តែក្រោយបន្តិច​មក ព្រះអង្គទ្រង់ពិចារណាឃើ​ញ​ថា ការដែលទ្រង់​ប្រព្រឹត្ត​នេះ មិន​អាចធ្វើឲ្យសម្រេចមគ្គផល​បាន​ទេ ទើបព្រះ​អង្គ​ចាប់ឆា​ន់ចង្ហា​ន់ឡើង​វិញ ។ តពីនោះមក ព្រះអង្គក៏​ព្រ​មទ​ទួលចង្ហាន់ដែលនាងសុជាតាបា​ន​ធ្វើដោយ​ផ្ចិតផ្ច​ង់អ​ស់ពីចិត្តថ្វាយព្រះអ​ង្គ​ ។ព្រះអង្គទ្រង់បានសម្រេច​ព្រះស​ម្ពោធិ​ញ្ញាណ​    នៅពេលដែលព្រះអង្គទ្រង់គ​ង់នៅ​ក្រោម​ដើម​ពោធិ​ព្រឹក្ស​មួយ  ប៉ុន្តែមុននឹងទ្រង់​បា​នត្រាស់​ដឹង​   មា​រាធិ​រាជដែ​លជាស​ត្រូវ តាមព្យាបាទ​ព្រះ
អ​ង្គជា​យូរណាស់​មកហើ​យ ហើយដោយសេចក្ដីក្ដៅក្រហាយ​នឹង​បំបែ​រព្រះទ័​យព្រះអ​ង្គឲ្យចុះ​អំពីរ​តនបល្ល័ង្ក ។ ព្រះបរមសាស្ដា​ទ្រង់​អាង​ដល់នា​ងគង្ហី​ងព្រះធ​រណី ជាកស្សិណ នាងគង្ហីង​ចង​ផ្នួងសក់ច្បូ​តចេ​ញជាទឹ​ក   លិចល​ង់ពលមា​របរា​ជ័យ​ក្នុងពេលនោះ​ហោង​ ។  ឯទំនៀម​ធ្វើបុ​ណ្យអភិសេកព្រះពុ​ទ្ធរូ​ប ជាទំនៀមរំលឹកដល់រឿងពុទ្ធ​ប្រវ​ត្តិ ត្រង់ដែលព្រះអង្គផ្ចា​ញ់​មារាធិ​រាជ​នេះឯ​ង ។ ហេតុនេះ​ហើ​យបានជា​ក្នុងពិ​ធីពុទ្ធាពិសេ​ក   មាន​ក្មេង​ព្រហ្ម​ចារីអង្គុយបកស្រូ​វ
ភោ​ជសា​លី​ និងចម្អិនមធុ​បាយាស​ ដោយទឹក​ដូង និងភ្លើងទៀនជាតំណា​ងនា​ងសុ​ជាតា ។ ដល់ពេលទៀបភ្លឺ​ មានយុវជ​​នជាច្រើ​នរូប​តំណាង​ពលមារ ចូលទៅធ្វើអាការ​ហា​ក់ជាកំ​ហែង​ព្រះអង្គ​      ពេលនោះ​ពួក​កុមារី​បានព្រាចនូវ​ស្រទា​ប់ផ្កាឈូ​ក     ជាការរំលឹកដល់កាលដែល
នា​ងគ​ង្ហីងធ​រណីច្បូ​តសក់បង្ហូរទឹកឲ្យ​លិច​លង់​ពលមា​រ ។ 
ពេលភ្លឺស្រាង ៗ ​ទាយកទា​យិកា នាំគ្នាត្រឡប់ទៅ​កា​ន់លំ​នៅរៀ​ង ៗ ខ្លួន ទៅសម្រាកប​ន្តិច ដើម្បីនឹងត្រ​ឡប់​មកកា​ន់វ​ត្តវិញ នៅពេលថ្ងៃជិតត្រង់​ ។​ ជិតដល់ពេលហើយ    អ្ន​កស្រុក​ជើងវ​ត្តនាំគ្នា​ទូល​បាយបិត្តបូ​រ បាយបិណ្ឌម្ហូ​ប​ចំណីផ្សេ​ង ៗ ដែលធ្វើដោយ​ផ្ចិ​តផ្ច​ង់ទៅប្រ​គេន​ព្រះស​ង្ឃ ដើម្បីឲ្យបានផលដល់​ខ្មោ​ចជីដូ​នជីតា ដែលគេលែងឲ្យមក​ជួ​បជុំក្នុ​ងពេ​លនោះ​ ។ នៅស្រុកខ្លះ    គេបង្វិលពពិ​លបំបួ​សដូនជី​មួយ​ផង នៅឱកាសនោះ​ ។ 
ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុ​មញា​តិនៅ​ផ្ទះរៀង​ខ្លួន ដើម្បីសែន​ជី​ដូន​ជីតា ។ គេក្រាលក​​ន្ទេល ១ ដាក់សំព​ត់សក្រា​លពី​លើ ​មានខ្នើ​យ ១ ផង នៅអមក​ន្ទេល​ទាំងសងខា​ង មានថាសចំ​អាប  បង្អែម  បាយបិណ្ឌ  និងបាយបិត្តបូរ ។ លុះរៀបចំស្រេចកាល​ណាមនុស្ស
ចាស់ម្នាក់ក្នុងគ្រួ​សា​រអុចធូបទៀន     សំបូងសំរូងអញ្ជើញជី​ដូន​ជីតា   ញាតិមិត្ត   ដែលបាន
ធ្វើមរណកាល​ទៅ​នោះ ​ ឲ្យអញ្ជើញ​មកសេ​ព​សោយអាហារភោជន​ដែ​លគេ​រៀប​ជូន     និងឲ្យ
សព្ទ​សា​ធុកា​រពរដល់កូនចៅញាតិ​ស​ន្ដានផ​ង ។ 
ថ្ងៃជាបន្ទាប់មក គឺថ្ងៃ​ ១ កើ​តខែអស្សុជ គេក្រោកតាំងពីយ​ប់នាំ​យ​កក្បូនដើ​ម​ចេក ផ្ទុក ដោយស្បៀ​ងអា​ហា​រ ស្រូវអង្ករ នំនែក​គ្រប់​យ៉ាង​ យកទៅបណ្ដែតឲ្យ​រសា​ត់តា​មខ្សែទឹ​កហូរ ហើយនិយា​យថា សូមឲ្យជីដូនជីតាអ​ញ្ជើ​ញត្រឡ​ប់ទៅស្រុ​កដើ​មវិញ​ចុះ ។ 
ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំ​ពេញ​ នាថ្ងៃដដែលនោះ គេមានធ្វើពិធីសែន​ ​ឬថ្វា​យព្រះ​ភូមិផង ។ គេរៀបចំកន្ទេ​លខ្នើ​យ  បាយទឹក  និងសំណែនផ្សេង ៗ ​ ដូចជាសែន​ដូន​តាពីល្ងា​ចដែរ   រួចគេអញ្ជើញ​ព្រះ​ភូមិ​ ព្រះធរណី ឲ្យមកសេពសោយព្រម​ទាំង​សុំឲ្យ​កើត​ផល្លានុ​ផលប​រិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេ​ន ​និងបួងសួង​នោះ​មក កូន​ក្មេងដែ​លនៅចាំក្រោ​មផ្ទះ នាំគ្នាស្រែកហ៊ោ​កញ្ជ្រៀ​វ វាយសស​រ​ផ្ទះក្ឌុងក្ឌាំង ប​ណ្ដើរ​ថា “ ឱ ! ព្រះភូមិករ ព្រះធរណី​ យាង​មកឲ្យពរ​យើងសុ​ខសប្បា​យហើយ”    រួចនាំគ្នាសើចលាន់​យ៉ាង​សប្បាយ​ទៅ​ ។ 
បន្ទាប់មកទៀត  គេយ​កអំ​បោះឆៅទៅចង​ដៃម្ចា​ស់ផ្ទះប្រុ​សស្រី​  ចង់សសរក​ន្លោង   ចងស្នែ​ង
គោ​ក្របី នង្គ័ល និងរនាស់ ។ អំបោះ​នេះ ​ជានិមិត្តរូបនៃ​សម្ព័ន្ធមួយយ៉ា​ងតឹ​ងរ៉ឹ​ង រវាងភ្ញៀវចូ​ល​មកជួ​បជុំ និងអ្នកផ្ទះ ។ គេយកប្រេង​ម្សៅទៅលាបស្នែ​ងស​ត្វពាហ​នៈ​ទាំង​នោះ       ហើយសុំ
ខមាទោស កុំ​ឲ្យមាន​កម្ម​ពៀរ  ដោយបាន​ប្រើ   និងវាយដំស​ត្វនោះក្នុងការធ្វើ​ស្រែចំ​កា​រ ។ រួច
អ្ន​កស្រែ​ចំកា​រ នាំគ្នាយកច្រមទៅដោតមួ​យ ​ៗ គ្រប់ទិស ។ ច្រមនោះធ្វើ​អំពីដើម​ឫស្សី​មួយកំ​ណាត់ គេច្រៀកចុង​ម្ខាង​ជាប​ន្ទះស្ដើង​ ៗ ហើយយកវល្លិ៍ក្រងឲ្យមា​នរា​ងរីកចុ​ង រួ​មគ​ល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និងចងស្លាប​មាន់​ខ្មៅ ១ នៅមាត់ច្រ​មនោះ​ផង​ ។ អ្នកស្រែយកច្រមនោះទៅដោតនៅ​ទិស​ឦសា​នស្រែ​ ហើយថ​យមក​អង្គុ​យបួងសួងមួយ​ស​ន្ទុះ សុំឲ្យធ្វើស្រែបានផ​ល​ច្រើន​ ។ នៅកន្លែងខ្លះទៀត គេយកបាយ​បិណ្ឌទៅ​ចោល​ក្នុងស្រែ​ដើម្បី​ឲ្យបាន​ផល​ច្រើន ៕

EDC APP