BIRD_សត្វ​ក្រៀល




សត្វក្រៀល   មានបីប្រភេទផ្សេងគ្នាដែលរស់នៅក្នុងឧបទ្វីបឥណ្ឌា  អាស៊ីអាគ្នេយ៍  និងភាគខាងជើងប្រទេសអូស្រ្តាលី។ ក្នុងប្រទេសកម្ពជា       សត្វក្រៀលមានតែមួយប្រភេទប៉ុណ្ណោះមានខ្លួនធំ  ហើយខ្ពស់ជ​ង្គ្រោ​ង  សម្បុរ​ប្រផេះ   ក្បាលត្រងោ​លពណ៌ក្រហម  មានបណ្ទូលក្បាលពណ៌ប្រផេះ   គ្មានរោម  ជើងក្រហមវែង  កវែង ចំពុះត្រង់វែង និងសម្រែក​ឮ​ខ្លាំងៗពេល​ជួបគ្នា​ម្តងៗ​ដោយ​តែង​ចឹក​ប្រឡែង​គ្នា​លេង​។ ក្រៀល មាន​ទំហំ​ខ្លួន​ចាប់ពី ១៥២ ទៅ ១៥៦​ស​.​ម ចូលចិត្ត​រស់នៅ​តំបន់​ទំនាប​លិច​ទឹក វាលស្រែ តាម​តំបន់​វាលស្មៅ​ក្នុង​ព្រៃរបោះ​ដែលមាន​សំណើម​។ នៅ​រដូវប្រាំង​វា​រកស៊ី​ជា​ហ្វូង​ ឯរដូវវស្សា​វា​បន្ត​ពូជ​តែ​ឯកឯង​។
សត្វក្រៀលរកស៊ី    និងរស់នៅជាហ្វូង     ហើយបន្តពូជញីមួយ  ឈ្មោលមួយជាដៃគូតែមួយ គត់ក្នុងមួយវដ្ដជីវិត។  
ចំណីសំខាន់ៗរបស់សត្វក្រៀល មាន  មើមផ្លុង  មើមព្រលិត    កូនកង្កែប  ក្ដាម  ពស់   និងស្រូវជាដើម។
ក្នុងប្រទេសកម្ពុជា   សត្វក្រៀលមានសំបុក  ពង  កូន​  តែនៅក្នុងតំបន់ទំនាប់ខាងជើងដែល លាតសន្ធឹងតាមដែនជម្រកសត្វព្រៃឆែប    ដែនជម្រកសត្វព្រៃព្រះរកា    និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព   ភូមិសាស្រ្តខេត្តព្រះវិហារ។  រដូវបន្តពូជរបស់សត្វក្រៀល     គឺនៅរដូវវស្សា ចន្លោះខែមិថុនា និងខែកញ្ញា  ហើយ​មាន​ពង​ចំនួន​ពី​១ ទៅ​៣​គ្រាប់​ក្នុង​ក្រៀល​ញី​មួយ​ក្បាល។
នៅក្នុងរដូវប្រាំង    សត្វក្រៀលភាគច្រើនតែងតែផ្លាសទីចេញពីកន្លែងបន្តពូជទៅរកចំណីនៅតាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា រួមមានតំបន់ការពារទេសភាពអាងត្រពាំងថ្ម ភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ     ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច   ភូមិសាស្រ្តខេត្តស្ទឹងត្រែង
ដែនជម្រកសត្វព្រៃលំផាត់  ភូមិសាស្រ្តខេត្តរតនគីរី    តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប  ភូមិសាស្រ្តខេត្តកំពង់ធំ       តំបន់ការពារទេសភាពបឹងព្រៃល្ពៅ   ភូមិសាស្រ្តខេត្តតាកែវ    និងតំបន់ការពារទេសភាពអន្លង់ព្រីង  ភូមិសាស្រ្តខេត្តកំពត។
តាមជំរឿនក្នុងឆ្នាំ ២០១៨   សត្វក្រៀលក្នុងប្រទេសកម្ពុជាមានចំនួន ២៤២ក្បាល 








EDC APP