ORDINARY_ឆយ ឈឿង

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆយ ឈឿង អតីតជាគ្រូនគរបាលជាតិកម្រិតឧត្តម ថ្នាក់លេខ១ ដែលបានទទួលអនិច្ចកម្មក្នុងជន្មាយុ៦២ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០២:០០នាទី រំលងអាធ្រាត្រ ដោយជំងឺដាច់សរសៃឈាមខួរក្បាល។
ព្រឹកថ្ងៃចន្ទ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង ឈួន សុផេង អនុប្រធានបណ្ឌិត្យ​សភា នគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានដឹកនាំមន្រ្តី និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភា នគរបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ប្រគល់ថវិកាសមាគមមិត្តនគរបាល ជាតិកម្ពុជាចំនួន៦លានរៀល និងជូនលិខិតចូលរួមរំលែកទុក្ខដល់គ្រួសារក្នុងពិធីបុណ្យសព  នៅវត្តឈូក ស្រុកកំចាយមារ ខេត្តព្រៃវែង ។









ORDINARY_ENG KIMLY