សុខភាព និងម្រះ




ម្រះមានអត្ថប្រយោជន៍ដ៏ប្រសើរចំពោះសុខភាពក្នុងការទប់ស្កាត់ជំងឺ ៖
កាត់បន្ថយហានិភ័យនៃជំងឺមហារីក    
   ម្រះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម      រួមទាំងសារធាតុ  Triterpe-
   noids     សារធាតុ Polyphenols     និងសារធាតុ Flavonoids  ដែលជួយទប់ស្កាត់ហា
   និភ័យនៃជំងឺមហារីក។ បន្លែល្វីងនេះ   ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធ
   ភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ព្រមទាំងកោសិកាមហារីកផងដែរ។
បញ្ចុះជាតិស្ករក្នុងឈាម
   បន្លែនេះមានប្រសិទ្ធភាពទប់ស្កាត់ការឃ្លានជាតិផ្អែម     ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករ
   ក្នុងឈាមមិនឱ្យឡើងខ្ពស់បានយ៉ាងប្រសើរ។

ទប់ស្កាត់បញ្ហាទល់លាមក 
   ម្រះក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary   ដែលសម្រួលដល់ដំណើរការរំលាយ
   អាហារឲ្យកាន់តែមានលក្ខណៈប្រសើរឡើង    ទប់ស្កាត់បញ្ហាទល់លាមក។
បន្សាប  កម្ចាត់ជាតិពុលចេញពីរាងកាយ 
   បន្លែរសជាតិល្វីងនេះ   នៅពេលទទួលទានជាប្រចាំ       គឺនឹងមានសមត្ថភាពអាចកម្ចាត់
   ជាតិពុល  ដែលប្រមូលផ្ដុំក្នុងរាងកាយបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពង្រឹងសុខភាពពោះវៀន 
   ម្រះ មានអត្ថប្រយោជន៍ចំពោះសុខភាពពោះវៀន   តាមរយៈការបង្កើនបរិមាណនៃបាក់តេរី
   ល្អៗ។

EDC APP