សុខភាព និងស្ករសូកូឡា



ស្ករសូកូឡា      មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចជា
  កាត់បន្ថយហានិភ័យនៃជំងឺមហារីក 
     សូកូឡាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល     ហៅថា fla-
     vonoids ដែលជួយរក្សាប្រព័ន្ធភាពស៊ាំ   និងទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។       
  ទប់ស្កាត់ជំងឺក្រឡាភ្លើង 
     សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ ភាគរយ    មានផ្ទុកសម្បូរទៅដោយសារ
     ធាតុ theobromine ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺក្រឡាភ្លើង។ 
  បំបាត់ស្ត្រេស    ឬកាត់បន្ថយ​ភាពតានតឹងក្នុងអារម្មណ៍    
     សូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ     អាចបញ្ជៀសឆ្ងាយពី
     បញ្ហាឆាប់ខឹងឆេវឆាវ    និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័ស
  – ​គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
     សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីន  ដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិ
     ស្ករទាំងអស់ចេញពីកោសិកាឈាម។ 
  – ជួយគ្រប់គ្រង     និងបញ្ចុះ​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើងខ្ពស់       ដែលអាចទប់ស្កាត់ជំងឺដាច់
     សរសៃឈាមខួរក្បាល
     ព្រោះសូកូឡាមានផ្ទុកសារធាតុ theobromine   ដែលជួយគ្រប់គ្រងឈាម      ក៏ដូចជា
     សម្ពាធឈាម ដែលអាចទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបាន។ 
  ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ    និងកាត់បន្ថយ​ភាព​ចាស់​
  –​ បង្កើត​ថាមពល​ផ្លូវភេទឲ្យ​ខ្លាំង​
  – ការពារ​ជំងឺ​បេះដូង  
  – ធ្វើ​ឲ្យ​ខួរក្បាល​មានការ​ចង់ចាំ  និង​ដំណើរការ​បានល្អ​។


ស្ករសូកូឡា       ក៏មាន​ផលប៉ះពាល់ចំពោះ​សុខភាពដែរ ប្រសិនបើមានការឈឺចុកក្នុងពោះខ្លាំងក្រោយទទួលទានសូកូឡា  មានន័យថា ដំបៅក្រពះមិនអាចទទួលយកអាហារនេះឡើយ។ ទោះជាយ៉ាងណា  មានបញ្ហាដំបៅក្រពះខ្លះអាចទទួលទានសូកូឡាបានដោយគ្មានបញ្ហាអ្វីឡើយ។

EDC APP