កម្ពស់ពី
២៥-៣០ម។ សំបកដើមក្រញូងមានពណ៌លឿងត្នោត
និងមានស្នាមប្រះតូចៗតាម
បណ្តោយនៃដើម។ ចំពោះកន្សោមស្លឹកវិញ មានរាងដូចស៊្វែរ
ដែលស្លឹកនីមួយៗមានរាងពង
ក្រពើ ហើយជាស្លឹកសមាស ស្លាបសេស ដុះនៅឆ្លាស់គ្នា។
ឈើក្រញូងជាប្រភេទឈើប្រណីតមានតម្លៃខ្ពស់។ សាច់ឈើមានសរសៃល្អណាស់ មាន
ស្រាយពណ៌ប្រផេះព្រឿងៗ ខ្លឹមរឹង ពណ៌ក្រហមត្នោត សាច់ឈើហាប់ម៉ដ្ឋល្អ
ជាប់រឹង ហើយធ្ងន់។ គេនិយមប្រើឈើក្រញូងជាគ្រឿងសំណង់ គ្រឿងចម្លាក់
គ្រឿងសង្ហារឹមផ្សេងៗ។
បច្ចុប្បន្ន ក្រញូងកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង
ហើយឈានទៅរកការបាត់បង់
ពីព្រៃធម្មជាតិ។
ក្រញូងហៃណាន (Hainan Huanghuali)
ជារុក្ខជាតិ មានប្រភពនៅកោះហៃណាន និងវៀតណាមខាងជើង ជាឈើដែលស្អាត ល្អ តម្លៃថ្លៃបំផុតនៅលើពិភពលោក ហើយធ្លាប់ត្រូវបានប្រើប្រាស់ជារាជសម្ភារ និងសាងសង់
អគាររាជវាំងតាំងពីសម័យរាជវង្ស ហាន នៅប្រទេសចិនជាង500ឆ្នាំមកម្ល៉េះ។
រហូតមកដល់
បច្ចប្បន្ននេះ វាជាប់ចំណាត់ថ្នាក់លេខ1 នៅក្នុងចំណោមឈើប្រណិតទាំង14
ប្រភេទ ដែល
ល្អជាងគេ។ ក្រុមហ៊ុនចិន Harmony Shield
International Group បានមកវិនិយោគដាំ
ដុះឈើនេះនៅខេត្តពោធិសាត់ ប្រទេសកម្ពុជា
ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសចិន និងពិភព
លោក។ រយះពេលដាំដុះ
និងប្រមូលផល ចាប់ពី 7 ឆ្នាំឡើងទៅ កាន់តែយូរកាន់តែបានថ្លៃ
បើតាមតម្លៃទីផ្សារបច្ចុប្បន្ន ខ្លឹមឈើនេះ 1 តោន អាចមានតម្លៃដល់ 1 លានដុល្លារ។