ស្ត្រីមា​នគភ៌ នឹងអាហា​រដែលគួរចៀសវាង




អាហារមួយចំនួនដែលអ្នកមានផ្ទៃពោះមិនគួរទទួលទានច្រើនពេក  មាន ៖  
– អាហារផ្អាប់ ដូចជា ជ្រក់  ...  អាចបណ្ដាលឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់មិនបានល្អ។
– ពោតលីង    ឆាខ្វៃ    អាចបណ្ដាលឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់មិនបានល្អ។
– ប៊ីចេង    ជារបស់គួរចៀសវាងបំផុត    ព្រោះវានឹងបំផ្លាញសុខភាពទាំងម្ដាយ និងកូន។
– កាហ្វេ    ត្រីឆៅ  និងស្ករកៅស៊ូ  សុទ្ធតែគួរចៀសវាង   ទើបកូនមានខួរក្បាលឆ្លាតវៃ។
– ក្រូចច្របាច់     ត្រូវទទួលទានដោយមិនបាច់ដាក់ស្ករ     ព្រោះអាចប៉ះពាល់សុខភាពទាំង
   ម្ដាយ និងកូន    ពិសេសអាចលើសជាតិស្ករចំពោះម្តាយ។
– ពងទាក្បុង (ពងទាខ្មៅ)   ជារបស់ដែលមិនអាចទទួលទានបាន   ព្រោះអាចធ្វើឲ្យម្ដាយខ្វះ
   ឈាម   និងធ្វើឲ្យខួរក្បាលកូនចុះខ្សោយខ្លាំង។







អាហារមួយចំនួនដែលអ្នកមានផ្ទៃពោះមិនគួរទទួលទាន  មាន ៖ 
 គ្រឿងសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់
 – ស៊ុតឆៅ
 – អាហារឆៅ
 – អាហារកំប៉ុង
 – ​ទឹក​​ដែល​មិន​ដាំ​ពុះ​    ព្រោះ​ទឹក​ដែល​មិន​យកទៅ​ដាំ​ឲ្យ​ពុះ   ហើយ​យកមក​ទទួលទាន  នឹង      ធ្វើ​ឲ្យ​អ្នក​ម្តាយ​ងាយ​ប្រឈមមុខ​នឹង​មហារីក​ខ្លាំងណាស់​។​
 – ទឹក​ក្តៅ​ដែល​ដាក់​ក្នុង​ដប​រក្សា​កម្តៅ   រយៈពេល​លើសពី​២៤​ម៉ោង​        ព្រោះ​វា​អាច​បញ្ចេញ​    សារធាតុ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ  និង​កូន​ដោយ​មិនដឹង​ខ្លួន​។​
 – ទឹកតែ​ដែល​ឆុង​ក្នុង​ដប​រក្សា​កម្តៅ​    ព្រោះ​នៅពេលដាក់​តែ​ឆុង​ក្នុងនោះ   វា​នឹង​អាច​បំផ្លាញ​      វីតាមីន​ទាំងឡាយ​ដែលមាន​ក្នុងនោះ​។  ជាហេតុ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក  និង​កូន​បាន​    ថែមទាំង​រារាំង​មិន​ឲ្យ​កូន​ទទួលបាន​វីតាមីន​គ្រប់គ្រាន់​។