ORDINARY_SENG SOVANNARA សេង សុវណ្ណារ៉ា


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចេញលិខិតលេខ០៦៣/១៩ សជណ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដកហូតយកដីពីឯកឧត្តម សេង សុវណ្ណារ៉ា  មកជាសម្បត្តិរដ្ឋវិញ ។

ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចលេខ១៤០សសរ. ​ដកតំណែង​លោក សេង សុវណ្ណារ៉ា ចេញពី​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។


ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩  ​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែងលោក សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

នៅ​រសៀល​ថ្ងៃទី​២៦​មិថុនា នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​កោះ​អញ្ជើញលោក សេង សុវណ្ណារ៉ា ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហើយ​ត្រូវបាន​ឃាត់ខ្លួន​តែម្តង  ករណី​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​១​ពាន់​ហិកតា នៅ​ខេត្តមណ្ឌលគិរី​។​

EDC APP