ស្រ្តី​មា​នគភ៌ នឹងការទទួលទានដំណេក


ការ​ទទួលទានដំណេកបាន​គ្រប់គ្រាន់ នឹងធ្វើ​ឲ្យ​ម្តាយ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​កូន​ក្នុង​ពោះ​មាន​សុខភាព   និង​លូតលាស់​បានល្អ​ផងដែរ​ ៖
ក្នុងដំណាក់កាល​ដំបូង​នៃ​គភ៌ គួរ​ទទួលទានដំណេកឲ្យ​បាន​ចាប់ពី​៨ ដល់​៩​ម៉ោង​ក្នុង​មួយ​យប់។ ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ ជា​ពេលដែល​ចាញ់កូន​ខ្លាំង ហើយ​ទទួលទានអាហារមិនសូវ​ចូល ទទួលទានដំណេកមិនសូវ​លក់​។ ដូចនេះ ក្នុងដំណាក់កាល​នេះ ទទួលទានដំណេកលើសពី​៩​ម៉ោង​បាន ​។
ក្នុងដំណាក់កាល​កណ្តាល​នៃ​គភ៌ ស្មារតី​អ្នក​ម្តាយ​ប្រែជា​ល្អ ​ប្រែជា​ទទួលទានអាហារបាន​ច្រើនជាង​មុន​។ ដូចនេះ អ្នក​ម្តាយអាចទទួលទានដំណេក​ពី​៦​ដល់​៧​ម៉ោង ក្នុង​មួយ​យប់
ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​គភ៌ ជា​ពេលដែល​ទទួលទានដំណេកមិនសូវ​បាន ​ហើយអាច​នឹង​ចាប់ផ្តើម​បត់ជើងតូច​ច្រើន រមួលក្រពើ ព្រមទាំង​មានអាការ​ជាច្រើន​ទៀត ដែល​រំខាន​ដល់​ការ​ទទួលទានដំណេក។ ទោះបីជា​យ៉ាងណា ក៏ត្រូវ​តែ​ចូលទទួលទានដំណេកមុន​ម៉ោង​១០ ហើយ​ទទួលទានដំណេកឲ្យ​បាន​យ៉ាងតិច​៥​ម៉ោង​ក្នុង​មួយ​យប់ ទើប​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។

EDC APP