CHINA_ច្បាប់​សន្តិសុខ សម្រាប់​ទីក្រុង​ហុងកុង


សភា​ចិន បានអនុម័ត​ច្បាប់​សន្តិសុខ សម្រាប់​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​អង្គារ​ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បើទោះបីជា​មានការ​ព្រមាន​ពី​អន្តរជាតិ​យ៉ាងណាក៏ដោយ​។
​ក្រុង​ប៉េកាំង​បានស្នើ​ច្បាប់​សន្តិសុខ​កាលពី​ខែ​មុន ដើ​ម្ប​ឆ្លើយតប​ទៅនឹង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំច្រើនលើកច្រើនសានៅក្នុង​ទីក្រុង​ហុងកុង​។ ច្បាប់​ថ្មី​នឹង​ចាត់​ការលើ​សកម្មភាព​ធ្វើ​ឲ្យ​វឹកវរ ភេរវកម្ម ការ​ផ្តាច់ខ្លួន និង​ការឃុបឃិត​ជាមួយបរទេស​។​
ច្បាប់​ថ្មី​សម្រាប់​គ្រប់គ្រង​ហុងកុង​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​នេះ​។​
កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ប្រជាជន​ហុងកុង​រាប់រយ​នាក់​បានធ្វើ​ការដើរ​ជាក្បួន​យ៉ាង​ស្ងៀមស្ងាត់​តាម​ដងផ្លូវ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងទៅ​នឹង​ច្បាប់​សន្តិសុខក្នុងរយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។​
​អង់គ្លេស​បានប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញកាលពី​​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧​ក្រោម​កិច្ចព្រមព្រៀង ដែល​ផ្តល់​ឲ្យ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​មួយ​សម្រាប់​ខ្លួនឯង និង​មាន​ស្វ័យភាព​កម្រិត​ខ្ពស់​។​

EDC APP