KP_STUNG TRENG ស្ទឹងត្រែង / ​តំបន់​រ៉ា​ម​សា


តំបន់​រ៉ា​ម​សានៃ​ដង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​គឺជា​កន្លែង​ដែលមាន​ទេសភាព​ស្រស់ស្អាត​មួយ​ក្នុង​ខេត្តស្ទឹងត្រែង​  ដែលមាន ផ្ទះ​អ្នកភូមិ  ដំណាំ ទូក​នេសាទ​ជាច្រើនតាម​ដង​ទន្លេ​​ កោះ​តូចៗ ព្រៃ​លិច​ទឹកទាក់ទាញដ៏​ស្រស់ស្អាត​​។​ តំបន់​នេះស្ថិតនៅភាគខាងជើង​ក្រុង  ដោយធ្វើដំណើរ​ឆ្លងស្ពាន​សេកុង​តាមផ្លូវជាតិ​លេខ​៧​សំដៅព្រំដែន​កម្ពុជា​ឡាវ​ ​មិនដល់​២០​នាទី​នឹង​ឃើញ​ស​ញ្ញាផ្លូវ​ចូល​​រមណីយដ្ឋាន​នៅ​ខាងឆ្វេង​ដៃ​ជាច្រើន​កន្លែង​។​
អ្នកភូមិបាន​បង្កើត​រមណីយដ្ឋា​ន​មួយ​នៅលើ​កោះ​ ​ឈ្មោះ​កោះ​ហាន​ ក្នុង​ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ដែលជា​ស្រុក​បង្កើត​ថ្មី​ជាប់​ព្រំដែន​កម្ពុជា​ឡាវ​។ ពេល​ថ្ងៃ​ មានទូក​កៃ​យ៉ាកសម្រាប់ជិះមើល​ព្រៃ​លិច​ទឹក​ មើល​ហ្វូង​សត្វ​ស្លាប​ ឡើង​ភ្នំ​ទស្សនា​រូបសំណាក់​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង​។​ ពេលយប់ មានតង់​លើ​វាល​ខ្សាច់ មាន​ភ្នក់ភ្លើង  អាចដុត​ត្រី  ស្តាប់​សំឡេង​សត្វ​យំ​។




EDC APP