ទឹកធ្លាក់ព្រះនិម្មិត ឬទឹកជ្រោះសុភមិត្រ
ទឹកធ្លាក់ព្រះនិម្មិតស្ថិតក្នុងឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលឆ្ងាយពីទីរួមខេត្តព្រះវិហារ ។
តំបន់នេះនៅជាប់ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ របស់ខេត្តស្ទឹងត្រែង គឺមានចម្ងាយប្រមាណជិត ៧០ គីឡូម៉ែតពីទីរួមខេត្តស្ទឹងត្រែង។ តែងតែមានការយល់ច្រឡំថា ទឹកធ្លាក់ព្រះនិមិ្មត ស្ថិតនៅខេត្តស្ទឹងត្រែង ព្រោះគ្រាន់តែឆ្លងកាត់ស្ពានមេគង្គ បន្តដំណើរតាមផ្លូវជាតិលេខ ៩ បត់ស្ដាំតាមផ្លូវក្រាលគ្រួសក្រហម ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ រួចបន្តតាមផ្លូវកៅស៊ូនឹងទៅដល់។
ទឹកធ្លាក់ព្រះនិមិ្មតក៏ស្ថិតនៅជាប់ជាមួយនឹងប្រទេសឡាវ ដោយមានទន្លេជាព្រំដែនខណ្ឌចែកពីគ្នា។