CONSTRUCTION_ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា


នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ ចំ​ថ្ងៃ​ខួប​លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា​ឆ្នាំ​២០២០)​  ពិធីសូត្រមន្តប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ និងឡើង​អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​​ក្រោមការអញ្ជើញចូលរួមពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ផ្សេងទៀត។
អគារ​ទី​ស្នាក់​ការកណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាងសង់ឡើងកណ្តាល​រាជធានី​ភ្នំពេញប្រកបដោយ​ភាពធំ​ស្កឹមស្កៃ​ មាន​កម្ពស់៥​ជាន់ជាមួយនឹង​ក្បូ​រក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​ភាពល្អ​ប្រណិត​ ​ក្រោម​រចនាបថបី​រួម​ចូលគ្នា​  ហៅថា​ រចនាបថ​រួម​សម័យ។ រចនាបទ​ទាំង​៣​នោះមាន​ ៖​ ទី​១) រចនាបថ​ប្រាសាទអង្គរវត្ត ទី​២) រចនាបថ​បន្ទាយស្រី និង​ទី​៣) រចនាបថ​កណ្ដាល​។ ពី​ខាងក្រៅ​អគារ​ទាំងមូល​ត្រូវបាន​រំលេច​ទៅដោយ​ពណ៌​ស ដែលជា​និមិត្តរូប​នៃ​ភាពស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន​។​ អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ​ ទទឹង​៧៤​ម៉ែត្រ​។ កម្ពស់​អគារ​គិត​ពី​ទីលាន​មហាជន​ខាងមុខ​រហូត​ទៅដល់​កំពូល​ពេជ្រ​មាន​កម្ពស់ ៤៨​ម៉ែត្រ​។ 
អគារ​នេះ​មាន​បន្ទប់​រដ្ឋបាល  សាល​បដិសណ្ឋារកិច្ចដែលមាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ពាន់​ម៉ែត្រ ក្រឡា អាចដាក់​មនុស្ស​បាន​ជាង ៤.០០០​នាក់​   ការិយាល័យ​សម្ដេច​ប្រធានកិត្តិយស ការិយាល័យប្រឹក្សា​គណៈអចិន្ត្រៃយ៍ ការិយាល័យ​សមាជិក​អចិន្ត្រៃយ៍ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ បន្ទប់​ប្រជុំ​អន្តរជាតិ បន្ទប់​សោតទស្សន៍     បន្ទប់​ជនពិការ   បន្ទប់​​សម្រាក ​​  អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អគារ ដែល​អាចដាក់​មនុស្ស​បាន​ចំនួន ១២០​នាក់​ក្នុង​មួយពេល សាល​លៀង​សាយ​ភោជន៍​អាចដាក់​មនុ​ស្សបាន​១៥០​នាក់ និង​បន្ទប់​រៀបចំ​អាហារ​  បន្ទប់​ទទួលទាន​អាហារ​  ឃ្លាំង បន្ទប់​កង​ការពារ  បន្ទប់​កាត់សក់។ 
ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង ៥០០​ចំណត និង​ទីធ្លា​មុខ​អគារ​សម្រាប់​មហាជន​អាច​ចត​រថយន្ត​បាន ៣០០​គ្រឿង​។ នៅ​ជាន់​លើ មាន​សាល​ប្រជុំ​ជា​លក្ខណៈ​មហាជន  ឬមិ​ទ្ទិញ​អាចដាក់មនុស្ស​បាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​នាក់​។​ ជា​ន់ទី​៥ មាន​សាលប្រជុំ​ធំ ដែលអាចដាក់​បាន​ប្រមាណ ៣.៤៧៤​នាក់ មា​នទី​សម្រាក​នៅ​សងខាង​ដែល​អាចដាក់​មនុស្ស​បាន ៣.៤៧០​នាក់​ដែរ​។​