LEADER_គីម ជុងអ៊ុន / Ri SolJu (ភរិយា​)


រឿងរ៉ាវ​ជីវិត​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មិន​សូវ​មាន​អ្នក​ដឹង​ឡើយ។ វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភរិយា​របស់​លោក ក្លាយ​ជា​មនុស្ស​ដ៏​អាថ៌កំបាំង​ម្នាក់​ផង​ដែរ។ នាង​កម្រ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ណាស់ ហើយ​ឈ្មោះ​របស់​នាង Ri SolJu ក៏​កម្រ​មាន​លើ​បណ្ដាញ​ព័ត៌មាន​ដែរ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​អាយុ​ពិត​របស់​នាង ក៏​មិន​ត្រូវ​បាន​គេ​ដឹង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា ការ​ពិត​ខ្លះៗ​ពី​ជីវប្រវត្តិ​របស់​នារី​អាថ៌កំបាំង​រូប​នេះ នៅ​តែ​អាច​រក​ឃើញ។
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ទាំង ៦ អំពី​ភរិយា​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន៖
1. Ri SolJu គឺ​ជា​កូនស្រី​របស់​បញ្ញវន្ត​កូរ៉េ  នាង​បាន​កើត​នៅ​កំពង់ផែ​ទីក្រុង Chongjin នៅ​     ក្នុង​គ្រួសារ​គ្រូបង្រៀន និង វេជ្ជបណ្ឌិត។ ឆ្នាំ​កំណើត​របស់​នាង​គឺ​រវាង​ឆ្នាំ ១៩៨៥ និង           ១៩៨៩ ដែល​មាន​ន័យ​ថា នាង​អាច​មាន​អាយុ​ចន្លោះ​ពី ២៨ ទៅ ៣៣ ឆ្នាំ។

2. នាង​ធ្លាប់​ធ្វើ​ជា​អ្នក​រាំ​លើក​ទឹកចិត្ត​កាល​នៅ​យុវវ័យមុន​ពេល​រៀបការ​ជាមួយ លោក គីម          ជុងអ៊ុន នាង​បាន​រៀន​នៅ​សកលវិទ្យាល័យ​ធំ​បំផុត​នៅ​កូរ៉េខាងជើង Kim Il Sung               University ស្ថិត​ក្នុង​ទីក្រុង Pyongyang។ នៅ​ឆ្នាំ ២០០៥ នាង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​        កូរ៉េខាងត្បូង ជា​សមាជិក​នៃ​ក្រុម​អ្នក​រាំ​គាំទ្រ នៅ​ឯ​ព្រឹត្តិការណ៍ Asian Athletics                Championships។

3. នាង​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្រៀង    នាង​ពេញចិត្ត​ផ្នែក​ចម្រៀង      ហើយ​បាន​រៀន​ច្រៀង​នៅ​ក្នុង​    ប្រទេស​ចិន​មួយ​រយៈមុន​ពេល​លោកគីម ជុងអ៊ុនឃើញ​នាង​ច្រៀង​ក្នុងពេល​សម្ដែងនៅ​ក្នុង​    ក្រុមតន្ត្រី Unhasu Orchestra។

4. នាង​មាន​កូន ៣ នាក់ប្រព័ន្ធ​ផ្សព្វផ្សាយ​ជឿជាក់​ថា នាង​បាន​ផ្តល់​កំណើត​ដល់​កូន​ស្រី ២      នាក់ (ប្រហែល​ក្នុង​ឆ្នាំ ២០១០ និង ២០១៣) និង កូន​ប្រុស​ម្នាក់ (ក្នុង​ខែ​កុម្ភៈ ឆ្នាំ               ២០១៧)។ យោង​តាម​ការ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​     កំណើត​កូន​ទី ៣ មិនមែន​ជា​អ្វី​ដែល​នាង​ចង់​បាន​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ជា ព្រោះ​ប្រទេស​          ផ្ដាច់ការ​មួយ​នេះ​ត្រូវ​ការ​អ្នក​ស្នង​តំណែង។

5. នាង​ជា​អ្នក​បដិវត្ត នាង​បាន​ក្លាយ​ជា​នារី​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ដែល​បាន​       ផ្លាស់ប្ដូរ​រចនាប័ទ្ម​នៃ​ស្ទីល​ម៉ូដ​សក់ និង កាត់​សក់​ខ្លី។ អតីត​ភរិយា​ទាំង​អស់​របស់​ប្រមុខរដ្ឋ     តែងតែ​មាន​សក់​វែង​គ្រប់ៗ​គ្នា។ មិនតែប៉ុណ្ណោះ នាង​ជា​អ្នក​ចូលចិត្ត​ម៉ូដ​ពី​បរទេស ហើយ​        ធ្លាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាន់​កាបូប​ថ្លៃៗ​ដូច​ជា​ម៉ាក Dior និង Chanel ជាដើម។

6. នាង​បាន​បញ្ចុះបញ្ចូល​ស្វាមី ឲ្យ​ផ្តល់​សេរីភាព​បន្ថែម​ដល់​ស្រ្តី​កូរ៉េ  ថ្វី​បើ​ស្វាមី​មាន​សិទ្ធិ និង​      អំណាច ប៉ុន្តែ​នាង​អាច​ធ្វើ​ឲ្យ​ស្វាមី​មាន​ភាព​ទន់ភ្លន់។ លោក គីម ជុងអ៊ុន បាន​អនុញ្ញាត​       ឲ្យ​ស្រ្តី​កូរ៉េខាងជើង ស្លៀក​ខោ​ជើងវែង , ខោ​ខោវប៊យ និង ខោ​ខ្មៅ​រឹប​រាង ក៏ដូចជា ពាក់​          ស្បែកជើង​កែង និង ជិះកង់ ផង​ដែរ

EDC APP