ORDINARY_ថោង សារ៉ាត


សាលាឧទ្ធរណ៍បានចេញដីកាសម្រេច​ដោះលែង​ លោក ថោង សារ៉ាត់  និងបក្ខពួកចំនួន​៣នា​ក់ទៀត ឱ្យនៅក្រៅឃុំជា​ប​ណ្តោះអាស​ន្ន លើកលែងតែ​ឈ្មោះ​ សៀង វាសនា ដែលជាជនដៃ​ដល់​ដែលត្រូវបន្តស្ថិ​តនៅក្នុ​ងឃុំ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ នៅមុខហាង​ល​ក់ផ្លែ​ឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤​ ស​ង្កាត់ទួ​លស្វាយ​ព្រៃទី២ ខណ្ឌចំការមន ​រា​ជធានីភ្នំ​ពេញ កាលពីវេលាម៉ោ​ង​៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤   ខណៈពេល​លោកឧ​កញ៉ា​ចុះពីរ​ថយ​ន្តស៊េរីទំនើប   ម៉ាកឡិចស៊ី​ស ៥៧០ ពណ៌ខ្មៅ ដើម្បីទៅទិញផ្លែឈើ។ 
ពាក់ព័ន្ធករណីបាញ់សម្លាប់នេះ  សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ដាក់ពន្ធនាគារអស់មួយជីវិត។











EDC APP