LEADER_NORODOM SIHANOUK / សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី ​នរោត្តម មុនីនាថ សីហនុ



សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី ​នរោត្តម មុនីនាថ សីហនុ ប្រសូត​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ។ ព្រះនាមដើមរបស់ទ្រង់គឺ​ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paule Monique Izzi)។ ព្រះ​មាតា​ព្រះនាម ប៉ុម ពាង (Pomme Peang) ជា​ជន​ជាតិ​វៀតណាម  ក្រោយលែងលះគ្នាជាមួយលោកអ៊ុ ផាន់កែវ បានទៅយកស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី ជាជនជាតិបារាំង សញ្ញាតិអ៊ីតាលី ដែលជាអ្នកគ្រប់គ្រងធនាគារមួយ ។ក្រោយពីបានជាប្តីប្រពន្ធហើយ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ ដែលនៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺទី១ឈ្មោះ អាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (អ្នកម្នាងម៉ូនិក)។
ក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពាន ដណ្តើមកាន់កាប់ប្រទេសបារាំង លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី ដែលត្រូវជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះ ត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរជាមួយកងទ័ពកំណែនជាជនជាតិបារាំង ខ្មែរ វៀតណាម និងលាវ ជាច្រើនពាន់នាក់ទៅធ្វើសង្រ្គាមវាយបណ្តេញកងទ័ពអាល្លឺម៉ង់ឲ្យចេញពីប្រទេសបារាំងវិញ ។ ពេលនោះ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ បានបាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៤០ រហូតមក។ ឯអ្នកស្រីប៉ុម ពាង ក៏នាំកូនៗទាំង២ វិលត្រលប់មករស់នៅទីក្រុងភ្នំពេញ ជួបជុំកូនៗទាំង៥នាក់ជាមួយស្វាមីទី១ (អ៊ុ ផាន់កែវ) របស់គាត់វិញ។ 
ព្រះនាង​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទនរោត្តម សីហនុ ក្នុង​ខែ​មេសា ឆ្នាំ១៩៥២។ ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ ៖
         1. សម្តេចព្រះបរមនាថនរោត្ដម សីហមុនី ដែល​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​              កម្ពុជា​បច្ចុប្បន្ន   ប្រសូត​នៅ​ថ្ងៃ ១៤ ខែ​ឧសភា ឆ្នាំ១៩៥៣។
         2. ព្រះអង្គម្ចាស់  នរោត្តម នរិន្ទ្រពង្ស    ប្រសូត​នៅ​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ១៩៥៤  បាន               ចូលទីវង្គតនៅឆ្នាំ២០០៣ ដោយ​ជំងឺ​បេះដូង។






កូនស្រីរបស់អ្នកស្រីប៉ុម ពាង ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេកាត ហើយបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត និងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នៅក្នុងឆ្នាំ១៩៥១។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ត្រូវបានដូរមកជា អ្នកម្នាងស៊ីសុវត្ថិ ណាណែត មេធាវី វិញ។

EDC APP