គ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍សម្រាប់រក្សាមុខងារ នៃរាងកាយក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ ៖
– ទប់ស្កាត់ជំងឺមហារីក គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុ proanthocyanidins ជួយរឹត បន្តឹងការរីកលូតលាស់ នៃកោសិកាមហារីក និងដុំសាច់។
– ជួយកម្ចាត់រ៉ាឌីកាល់សេរីពីរាងកាយ ព្រោះគ្រាប់ស្វាយចន្ទីជាប្រភពដ៏ប្រសើរនៃជាតិ ទង់ដែង ។
– ពង្រឹងសុខភាពឆ្អឹង គ្រាប់ស្វាយចន្ទីជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ ដោយសារគ្រាប់ស្ទាយចន្ទីមានផ្ទុកជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូម ដែលជា ប្រភពដ៏ល្អបំផុត នៃសុខភាពឆ្អឹងល្អរឹងមាំ។
– ជួយសម្រកទម្ងន់ ទោះបីជាគ្រាប់ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជាតិខ្លាញ់ ដែលវាមានផ្ទុក គឺជាប្រភេទនៃជាតិខ្លាញ់ល្អ។ ទោះជាយ៉ាងណា គួរបរិភោគវាក្នុងកម្រិត មធ្យម បែបជាអាហារសម្រន់។
– បង្កើនសុខភាពបេះដូង គ្រាប់ស្វាយចន្ទីអាចជួយពង្រឹងបង្កើនសុខភាពបេះដូងបាន យ៉ាងប្រសើរ។ វាមានផ្ទុកជាតិអាស៊ីត oleic ដែលជាអាស៊ីតប្រភេទតែមួយ ក្នុងប្រេង អូលីវ។ អាស៊ីត oleic ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់គ្លីសេរីដ ដែលជាតិខ្លាញ់នេះ ច្រើនផ្សារភ្ជាប់ជាមួយការចាប់ផ្ដើមកើតមានជំងឺបេះដូង។ លើសពីនេះទៅទៀត គ្រាប់ ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិគ្មានផ្ទុកជាតិកូឡេស្តេរ៉ូល ប៉ុន្តែមានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការទប់ស្កាត់ជំងឺសរសៃឈាមបេះដូង។
– សុខភាពឈាម ជាតិទង់ដែក និងជាតិដែក ដែលមានផ្ទុកនៅក្នុងគ្រាប់ស្វាយចន្ទី ជួយ រាងកាយបង្កើត និងប្រើប្រាស់កោសិកាឈាមក្រហម។ ដំណើរការនេះ ជួយសរសៃ ឈាមសរសៃប្រសាទ ប្រព័ន្ធភាពស៊ាំ និងឆ្អឹង ឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ ក៏ដូចជា ដំណើរការមុខងារបានត្រឹមត្រូវ ។