LEADER_សម្ដេចព្រះនរោត្ដម សីហនុ /​ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី


សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ជាំឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុ​គតនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២.៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា  នៅមន្ទីរពេទ្យព្រះរាជាណាចក្រថៃ
ព្រះសពតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្ត​បទុមវតី​ រាជធានីភ្នំពេញ។
សម្ដេចរាជបុ​ត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ប្រសូតនាថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នៅរាជធានីភ្នំពេញ។​ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គជាព្រះរៀមរួមព្រះមាតានៃសម្ដេ​ចក្រុ​មព្រះ នរោត្ដម រណឫទ្ធិ ប្រធា​នឧ​ត្ដមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 
កាលនៅវ័​យកុ​មារទ្រ​ង់បានហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហា​ក្ស​ត្រីយា​នី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរ​ត​ន៍ សិ​រីវឌ្ឍនា ដែលជាព្រះអយ្យការ (ជីដូន) នៅក្នុង​ព្រះបរ​មរាជវាំង រហូតចេះចាំ និងជាតួឯកផងដែរ ក្នុង​កា​រសម្ដែង នៅក្នុងទស​វត្សរ៍​៦០។
ព្រះអង្គ មានព្រះបុត្រាបុត្រីចំនួន ៥អង្គ គឺ
          ១/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា    ប្រសូតឆ្នាំ១៩៦០
          ២/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១
          ៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា     ប្រសូតឆ្នាំ១៩៦៥
          ៤/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ          ប្រសូតឆ្នាំ១៩៦៨
          ៥/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ               ប្រសូតឆ្នាំ១៩៧៨។

























EDC APP