បទនគររាជ គឺជាចំរៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បទនគររាជ និពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត ។
១~សូមពួកទេវត្តា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ ព្រះបារមី
នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន ។
២~ប្រាសាទសីលា កំបាំងកណ្តាលព្រៃ
គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ ។
៣~គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តានឹង ជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ ។