ព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា នាវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។