ORDINARY_LAY VANNAK​ / ឡាយ វណ្ណ​:





តុលាការ (លោក ហម ម៉េងសែ ប្រធាន​ក្រុ​មប្រឹក្សា​រជំនុំ​ជម្រះ និងជាអនុប្រធានសាលា​ដំ​បូងរា​ជធានីភ្នំ​ពេ​ញ ) បានប្រកាសសាលក្រម​ផ្តន្ទាទោស​ជន​ជាប់​ចោទ​​​៤នា​ក់ ទី១-​ឈ្មោះ ឡាយ វណ្ណ​: (ដាក់ពន្ធនាគារ​១៣​ឆ្នាំ) ​ ២-ឈ្មោះ​ឡាយ ណា​រិ​ទ្ធ ​(ដា​ក់​​ពន្ធ​​នាគារ១០ឆ្នាំ)  ៣-​ឈ្មោះម៉េ​ន សា​ម៉ៃ (ដាក់ពន្ធនាគារ២ឆ្នាំ​)​  និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត (ដាក់ពន្ធនា​គារ២​ឆ្នាំ) នាព្រឹ​កថ្ងៃ​ទី២ កញ្ញានេះ​  ពាក់ព័ន្ធ​សំណុំរឿ​ង​​​ឃាតកម្ម​ ​លើ​អ្នកស្រី​មេម៉ាយ​​​កូន​៣​ នាង ចេ​វ​ សុ​​វ​​ឌ្ឍ​នា​ ។
ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លា​ប់ក្នុង​បន្ទ​ប់គេង​របស់​នាង នៅ ក្នុងផ្ទះជួលដ៏ធំមួយដែល​លោក​ ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតា​កោ​រ  សង្កា​ត់ រ​ការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃ​ទី២​៦ ខែមករា ឆ្នាំ២០១៨។ ភ្លាមៗ ករណីឃាត​ក​ម្មនេះ ត្រូវសមត្ថកិច្ចស​ន្និ​ដ្ឋានថា ជារឿងអត្តឃាត ព្រោះ​តែវិប​ត្តិស្នេហា​ ប៉ុន្ដែក្រោយពីបើកកា​រ​ស្រាវជ្រា​វ សម​ត្ថកិ​ច្ចជំនាញរបស់នាយកដ្ឋា​ន​ព្រហ្មទ​ណ្ឌក្រសួង​មហាផ្ទៃ បានរកឃើញថា ករណីខាង​លើ​ មិនមែនជារឿងអ​ត្ត​ឃាត​ឡើ​យ គឺជារឿងឃាតកម្ម ដោ​យ​​មា​នអ្នក​បញ្ជា និងរៀបចំទុក។​  ក្រោយពីបើកការស៊ើបអង្កេ​ត​សមត្ដ​កិច្ច​ជំនាញបាន ឃាត់ខ្លួនក្រុមជន​ជា​ប់ចោទ​ទាំង៤​នាក់ខាងលើបញ្ជូនទៅតុលា​កា​រចាត់​ការតា​មច្បា​ប់។