លោក មហាធា ម៉ូហាម៉ាត់ (Mahathir Mohamad) មានឈ្មោះពេញថា មហាធា
ប៊ីន ម៉ូហាម៉ាត់ (Mahathir bin Mohamad) កើតនៅថ្ងៃទី១០ខែកក្កដា ឆ្នាំ១៩២៥ ។
លោក ជាអ្នកនយោបាយមួយរូបរបស់ប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្ននេះ
ជានាយករដ្ឋមន្ត្រី នៃ ប្រទេសម៉ាឡេស៊ី ។
លោក មហាធា បានត្រូវតែងតាំង ជានាយករដ្ឋមន្ត្រីដំបូង នៅក្នុងឆ្នាំ១៩៨១
ហើយក្រោយ មកនៅឆ្នាំ២០០៣ លោកបានចូលនិវត្តន៍ តែមកដល់ឆ្នាំ២០១៨
លោកក៏បានវិលចូល ប្រឡូកក្នុងឆាកនយោបាយវិញ ដោយបានកាន់មុខតំណែងជានាយករដ្ឋមន្ត្រី ។ លោក មហាធា ជាប្រធាននៃសម្ព័ន្ធភាពប៉ាតាតាន ហារ៉ាផាន ហើយក៏ជាសមាជិកសភា
នៃប្រទេស ម៉ាឡេស៊ី សម្រាប់មណ្ឌលបោះឆ្នោត Langkawi នៅរដ្ឋ កេដា (Kedah) ។
ក្នុងអាជីពជាអ្នកនយោបាយ លោក មហាធា បានចូលប្រឡូករយៈពេល៧០ឆ្នាំ ដោយ ចាប់ផ្តើមពីការចូលរួមក្នុងការតវ៉ាប្រឆំាងនឹងបញ្ហាប្រជាជនម៉ាឡេស៊ី ដែលមិនបានទទួល សញ្ជាតិម៉ាឡេស៊ី ក្នុងអំឡុងពេលសហភាពម៉ាឡេស៊ី
តាមរយៈគណបក្សផ្ទាល់របស់គាត់ ដែលបានបង្កើតឡើង ផ្តើមចេញពីគណបក្សជនជាតិភាគតិច ម៉ាឡេស៊ី ហៅកាត់ថា (PPBM) ។
លោក មហាធា ជានិស្សិតដែលរៀនពូកែ ហើយបានក្លាយជាបណ្ឌិត ។
គាត់បានចូលរួម យ៉ាងសកម្មក្នុងការងារជាមួយអង្គការសហប្រជាជាតិម៉ាឡេស៊ី
(UMNO) នៅមុនពេលចូលរួម ក្នុងកិច្ចការនៅរដ្ឋសភាឆ្នាំ១៩៦៤ ។
នៅឆ្នាំ១៩៧៧ លោកបានឡើងឋានៈ ជាឧបនាយករដ្ឋមន្ត្រី ។
នៅឆ្នាំ ១៩៨១
លោកបានចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Hussein Onn។
នៅក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេ ស៊ី បានឆ្លងកាត់សម័យកាល នៃការធ្វើទំនើបកម្ម
និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្តួចផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ លោក មហាធា ត្រូវបានប្រកាសជាបេក្ខជនសម្ព័ន្ធចម្រុះ ប៉ាតាតានហារ៉ាផាន និងជានាយករដ្ឋមន្រ្តី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងអាយុ៩៤ឆ្នាំ។
នៅថ្ងៃច័ន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក Mahathir Mohamad បានដាក់លិខិតលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅកាន់ព្រះមហាក្សត្រ នាម៉ោង ១៣:០០ (ម៉ោងក្នុងស្រុក) ។
នាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះ ជានាយករដ្ឋមន្ត្រីចំណាស់ជាងគេបំផុតនៅលើពិភពលោកបានឡើងកាន់អំណាចនៅឆ្នាំ ២០១៨ ក៏បានលាឈប់ពីគណបក្សនយោបាយ ដែលគាត់ធ្វើជាប្រធាន គឺគណបក្ស Bersatu ។ Bersatu គឺជាផ្នែកមួយនៃសម្ព័ន្ធមិត្តប្រឆាំងដែលកំពុងកាន់អំណាច Pakatan Harapan ដែលលោក Mahathir បានចូលរួមនៅក្នុងឆ្នាំ ២០១៨ ជាមួយលោក Anwar ។
កាលពីថ្ងៃអាទិត្យ លោក Anwar បានចោទប្រកាន់លោក Mahathir និងបក្សរបស់លោកថា «ជាជនក្បត់ជាតិ» ដោយនិយាយថា ពួកគេមានផែនការបង្កើតរដ្ឋាភិបាលថ្មីមួយដោយគ្មានរូបលោក ។