១. អ្នកអង្គម្ចាស់នរោត្ដម
រស្មីខែមុន្នី
ព្រះអង្គម្ចាស់
នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះ
នរោត្ដម
សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម
អរុណរស្មី ហើយព្រះបិតា របស់ទ្រង់គឺ ឯកឧត្ដម កែវ ពុធរស្មី។ ទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យ
នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ នៅឯ( American
Academy of Dramatic Arts) នៅទីក្រុងLos Angeles។ ទ្រង់បានប្រសូត នៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា
ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ មក ព្រះអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី
ក៏បានសិក្សានៅទីក្រុង Kuala Lumpur និងទីក្រុង ប៊ែកឡាំង
។
អ្នកអង្គម្ចាស់នរោត្តម
រស្មីខែមុន្នី និងព្រះមាតា
ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ
(ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ទ្រង់បានទទួលគោរមងារជា ព្រះអង្គម្ចាស់នរោត្ដម
រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់។
កាលទ្រង់នៅវ័យកុមារ ត្រូវបាន
សម្ដេចព្រះបរមរតនកោដ្ឋ
ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំងទៅលើទេពកោសល្យ
ផ្នែកតន្ត្រីរបស់ទ្រង់។
២.
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម រស្មីពនិកា
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម
រស្មីពនិកា គឺជាព្រះបុត្រីនៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី
ហើយត្រូវជាព្រះកនិដ្ឋា (ប្អូនស្រី)
របស់អ្នកអង្គម្ចាស់ នរោត្ដម រស្មីខែមុន្នី។ កាលពីថ្ងៃទី ២៧ មិថុនា
ឆ្នាំ
២០១៧
ទ្រង់បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់បណ្ឌិត
នាសាកលវិទ្យាល័យ UIBE នៅទីក្រុង
ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
អ្នកអង្គម្ចាស់ក្សត្រិយ៍ មានព្រះជន្ម២៦ព្រះវស្សា ត្រូវជាព្រះរាជនត្តា
( ចៅស្រី
) ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
បំផុត
និងជាព្រះស្ថាបនិកនៃមូនិធិមុទិតា ។
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម
រស្មីពនិកា និងព្រះមហាក្សត្រយានី
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម រស្មីពនិកា និងព្រះមាតា បិតា
អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដម
រស្មីពនិកា និងអ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី
៣.
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា
អ្នកអង្គម្ចាស់ក្សត្រិយ៍
នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរោត្តម ចក្រពង្ស
ជាមួយអ្នកម្នាង Moniren ។ ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរម
នាថ នរោត្តម សីហមុនី និងត្រូវជាព្រះរាជនត្តា
(ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះ
បរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ក្សត្រី
នរោត្តម ពង្សសូរិយា សព្វថៃ្ងទ្រង់គង់រស់នៅ និងសិក្សា នៅ
សាធារណរដ្ឋប្រជាមានិតចិន
និងយាងមកកម្ពុជាម្តងកាល។