រុក្ខជាតិជំនួយសុខភាព



  
ដើមដង្ហិត





ត្របែក            សម្បូរទៅដោយសារធាតុចិញ្ចឹម     ថែមទាំងមានវីតាមីន C ខ្ពស់  ដែលអាច 
            

            – ជួយព្យាបាលជំងឺទឹកនោមផ្អែម
            – ជួយឲ្យឆាប់ធូរនូវអាការៈឆាប់ប្រតិកម្ម។ 






ទំពាំង         លាងសម្អាតថ្លើម
ទំពាំងបាយជូរ  ឬទំពាំងជូរ      លាងសម្អាតថ្លើម

ទំពាំងបារាំង       អាច​ជួយកាត់​បន្ថយ​ហានិភ័យ នៃជំងឺ​មួយចំ​នួន ដូ​ចជា  មហារីក  និងជំងឺ
                       បេះដូ​ង។
ដើមប្រមាត់ខ្លាឃ្មុំ    ព្យាបាលជម្ងឺមហារីក   ទឹកនោមផ្អែម   លើសឈាម។






 ប្រូ​ខូ​លី   ឬខាត់ណាប៉ៃតង          លាងសម្អាតថ្លើម
              
ផ្សិត        អាច​ជួយកាត់​បន្ថយ​ហានិភ័យ នៃជំងឺ​មួយចំ​នួន ដូ​ចជា មហារីក និងជំងឺបេះដូ​ង។

មង្ឃុត          បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ  ការពារ​សរសៃឈាម​បេះដូង   ប្រឆាំង​ទឹកនោមផ្អែម 
                  ប្រឆាំង​រលាក   ជួយ​បញ្ជុះ​ទម្ងន់   ទប់ស្កាត់​មហារីក។
                 






ផ្លែម្រេច   ទាំង​ខ្ចី  និង​ទុំ​       បាន​ផ្ដល់រស់ជាតិ​ហិ​រតិចៗ​ឲ្យ​អាហារ​កាន់តែ​មាន​រស់ជាតិ​ឆ្ងាញ់ 
             ហើយថែមទាំង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​សុខភាព​ទៀត​ផង​
​​​            

             – ប្រឆាំង​ជំងឺ​មហារីក   និង​ជំងឺ​ផ្សេងៗ
             ​– សម្រួល​ដល់​ការរំលាយ​អាហារ 
             – សម្រួល​ដល់​បញ្ហា​ស្ទះឈាម 
             – ព្យាបាល​បញ្ហា​ធ្មេញ    និង​អញ្ចា្​ញ 
​             – កាត់បន្ថយ​ឧស្ម័ន​ពុល​ក្នុង​ខ្លួនប្រាណ​ 
             – ធ្វើឲ្យ​ឃ្លាន​អាហារ   និង​ការពារ​ជំងឺ​សន្លាក់​ដៃជើង
             – បង្កើន​ការ​ស្រូប​យក​សារធាតុ​បំប៉ន​ក្នុង​អាហារ​។​ 


ម្រុំ​​        មានអត្ថប្រយោជន៍​សំខាន់ៗចំពោះ​សុខភាព​  ដូចខាងក្រោម ​៖


             – បង្ការ​ជំងឺមហារីក​ 
             – គ្រប់គ្រង ព្យាបាល និង​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម
             – បំបាត់​អា​ការៈឈឺ​ក្បាល និង​ប្រកាំង 
             – ជួយ​បង្កើន​ថាមពល និង​ធ្វើឲ្យ​ស្មារតី​ភ្លឺស្វាង
             – ប្រឆាំង​ភាព​ចាស់ និង​ជួយ​បង្កើន​សម្រស់​។

រមៀត​        ជួយផ្ដល់​សុខភាព​ល្អ​    និងលាងសម្អាតថ្លើម 

ស្លឹ្វកវល្លិយាវ    

 យកស្លឹកវល្លិយាវ50 % បុក  ឬក្រឡុក  រួចច្រោះយកកាកចោល   បន្ទាប់មកយកមកលាយ ជាមួយម្នាស់ 5​ % បុក ឬក្រឡុក ដែលច្រោះយកកាកចោលដូចគ្នា បន្ទាប់មកច្របាច់ ទឹកក្រូចឆ្មារ5 % ចូល កូរឲ្យសព្វចូលគ្នា លាយទឹក 40 %ទុកទទួលទាន (នៅសល់ ក្លាស់សេទុកបាន ១៥ថ្ងៃ)។ ទទួលទាន ១ថ្ងៃ ២ដង ម្ដង៣០cc លាយទឹក១កែវ ញ៉ាំមុនពេលបាយ    ឬពេលថ្ងៃកាន់ តែល្អ។ 







ជំងឺដែលគួរទទួលទានទឹកឱសថនេះ ៖
ឈឺក្បាលប្រកាំង    កើតមុន    អាឡែហ្សី    គ្រុនក្ដៅ   ដុំសាច់ក្នុងសុដន់
រោគធាត់   ជាតិខ្លាញ់ក្នុងឈាមខ្ពស់   ពុលអាហារ   ហើមពោះ   ដំបៅក្រពះ   ក្រិនថ្លើម
ទីរ៉ូអ៊ីត    មហារីកឈាម    មហារីកផ្សេងៗ     ជំងឺឬសដូងបាត 
  រលាកទងសួត    ស្លេកស្លាំង    ស្រវាំងភ្នែក    
លើសឈាម    ឬខ្វះឈាម    ជំងឺបេះដូង   ស្ពឹកជើងដៃ
ឈឺចុករមួលតាមសាច់ដុំ   ជំងឺរលាកសន្លាក់  ឈឺសន្លាក់  ឈឺជង្គង់  ឡើងជាតិអាស៊ីត។







ផ្លែល្វា      គឺជាប្រភពផ្គត់ផ្គង់សារជាតិកាកសរសៃដ៏សម្បូរ      ជួយពង្រឹងដល់ប្រព័ន្ធរំលាយ               អាហារបានខ្លាំង     ហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់
              សេរី     ដែលជួយបង្ការ   និងប្រឆាំងតបតជំងឺមហារីកមួយចំនួន    ដូចជា  មហា
              រីកពោះវៀនធំ   មហារីកថ្លើម   មហារីកដោះ   មហារីកខួរក្បាល។ 


            ផ្លែល្វាក៏មានបរិមាណជាតិដែកខ្ពស់    ជួយទប់ស្កាត់ជំងឺខ្វះឈាម។   ផ្លែល្វាក៏ផ្ទុក
             កាល់ស្យូមយ៉ាងច្រើន   ដោយគ្រាន់តែបរិភោគផ្លែនេះ  ស្រស់តែ​ ២ - ៣ គ្រាប់ក្នុង 
             មួយថ្ងៃ     ក៏វាផ្ដល់កាល់ស្យូមឲ្យ​ដល់ប្រព័ន្ធឆ្អឹងបានយ៉ាងគ្រប់គ្រាន់។​    

             ផ្លែល្វាមានផ្ទុកម៉ាញេស្យូម   និងវិតាមីន K2    រួមនិងកាល់ស្យូម     ហើយការគួប
             ផ្សំរវាងម៉ាញេស្យូម  និងជួយឲ្យប្រព័ន្ធឆ្អឹងមានសុខភាពមាំមួនល្អណាស់។ 
             ផ្លែល្វាក៏ជួយរក្សា Triglyceride  ( សារធាតុខ្លាញ់ ) ឲ្យនៅកម្រិតទាប    ដែលរាង
             កាយអាចគ្រប់គ្រងបាន      ហើយក៏ប្រសើរដល់សុខភាពបេះដូង។


សណ្ដែក

សណ្តែកដី​       ផ្ទុក​សារជាតិ​  ជីវជាតិ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​
                     កាត់បន្ថយបរិមាណ​ទ្រី​គ្លី​សេ​រីដ          ជួយ​កែប្រែ​ឲ្យ​ប្រសើរ​ភាព​រីក​យារ  និង​
                     កន្ត្រាក់​របស់​ស្រទាប់​ទ្រាប់​ក្នុង​សរសៃឈាម        ទប់ស្កាត់​បាតុភូត​ក្រឹ​ន​រឹង  
                     កម្រ​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ ។​  សណ្តែកដី​មាន​បរិមាណ
​                     ជាតិ​ខ្លាញ់​មិន​ឆ្អែត     រួមជាមួយ​អាស៊ីត Oleic      ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល 
                    «​អាក្រក់​»  និង​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល «​ល្អ​» ក្នុង​ឈាម​ ទប់ស្កាត់​ជំងឺ​សរសៃឈាម
                     និង​ស្ត្រូ​ក ។ ក្រៅពីនេះ   សណ្តែកដី​ក៏​សម្បូរ​ជាតិ​សរសៃ  ជួយ​ប្រព័ន្ធ​រំលាយ​
                     អាហារ​    បញ្ចៀស​ទល់លាមក ។

ស្ពៃក្តោប          អាចជួយកាត់​បន្ថយ​ហានិភ័យ   និងជួយព្យាបាលជំងឺ​មួយចំ​នួន  ដូ​ចជា 
                 មហារីក    
                 – ជំងឺបេះដូ​ង ។ 

ទឹកស្ពៃក្តោប         ការញ៉ាំទឹកស្ពៃក្តោបស្រស់រាល់ថ្ងៃអាចជួយព្យាបាលជំងឺដំបៅក្រពះយ៉ាង
                         មានប្រសិទ្ធភាព។                
ស្ពៃបៃតង         លាងសម្អាតថ្លើម
ស្ត្រឹបែរី             មានសារធាតុចិញ្ចឹមជាច្រើន     មានវីតាមីន C    ជាតិសរសៃ      និងម៉ង់ 
                      ហ្កាណែស។
ដើមស្លឹកគ្រៃ      យកមកហាន់  ហើយដាំទឹកផឹកដើម្បីជួយកាត់បន្ថយជំងឺទឹកនោមផ្អែម។