DICTIONARY_LAW ( Khmer-English-French)

កម្មិកសមាជិក  Eng. Active member     Fr. Membre actif      សមាជិកដែលស្ម័គ្រចិត្តចូលបំពេញ ​​​          ​​​             មុខងារក្នុងសមាគមណាមួយដោយកម្លាំងកាយ  ឬទ្រព្យសម្បត្តិ   ឬក៏ទាំងពីរ។  
​​​​                       បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត  និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។
កម្មវត្ថុនៃបណ្ដឹង  Eng. Claim,  Aim of the complain, Subject matter of litigation,  Case of action  Fr. Objet de la demand en justice,  Objet de l'action   គោលបំណងនៃ ការទាមទាររបស់អ្នកប្ដឹង។ គ្រប់បណ្ដឹងតាមផ្លូវតុលាការទាមទារឲ្យមានកម្មវត្ថុច្បាស់លាស់។ កម្មវត្ថុនៃបណ្ដឹងអាចនាំឲ្យដឹងអំពីសញ្ញាណនៃបណ្ដឹងបាន។ រាល់អង្គហេតុនានាដែលមាន លក្ខណៈគ្រប់គ្រាន់សម្រាប់គាំទ្របណ្ដឹងសុពលភាពណាមួយ។ វត្ថុក្នុងជម្លោះ ។ ប្រភេទនៃ សំអាង។ សាច់រឿងពិតនៃអង្គហេតុ ឬច្បាប់ដែលបានដាក់ឲ្យជំនុំជម្រះ។ ឧ. កម្មវត្ថុនៃកិច្ច សន្យា។
កាតព្វកិច្ច  Eng. Obligation  Fr. Obligation  ចំណងតាមផ្លូវច្បាប់ដែលចងបុគ្គលពីរនាក់  ដោយ ឲ្យបុគ្គលម្នាក់ដែលបានកំណត់  ហៅថា " កូនបំណុល "   មានករណីយកិច្ចមួយចំនួន ដែលបានកំណត់ម្នាក់ទៀត ហៅថា " ម្ចាស់បំណុល " ។  
​                 
កិច្ចដែលគួរធ្វើ  ការងារដែលត្រូវតែធ្វើ  ឧ.មុខការនេះជាករណីយកិច្ចរបស់អ្នកហើយ។
                 
ចំណងតាមផ្លូវច្បាប់រវាងបុគ្គលពីរ ឬច្រើននាក់ ដែលបង្ខំឲ្យបុគ្គលម្នាក់ៗធ្វើ ឬមិនធ្វើអ្វីមួយ។ 

កាតព្វកិច្ចចែកជាកាតព្វកិច្ចផ្ដល់ឲ្យ   កាតព្វកិច្ចធ្វើ   កាតព្វកិច្ចមិនធ្វើ  កាតព្វកិច្ចលទ្ធផល   

កាតព្វកិច្ចមធ្យោបាយ។
                  
ករណីយកិច្ចណាមួយ ដូចជា ករណីយកិច្ចមួយដែលដាក់បង្គាប់តាមកិច្ចសន្យា  គឺការសន្យា 

ជាលាយលក្សណ៍អក្សរជាផ្លូវការថានឹងសងប្រាក់  ករណីយកិច្ចចំពោះរដ្ឋាភិបាល គឺពន្ធដារ។

ការកោះហៅ  Eng.​ Summon    Fr. Convocation      ការបង្គាប់របស់តុលាការដែលតម្រូវឲ្យបុគ្គល ណាមួយត្រូវតែមកបង្ហាញខ្លួននៅតុលាការ តាមកាលបរិច្ឆេទដែលបានកំណត់។ ការកោះ ហៅអាចធ្វើតាមនីតិវិធីបញ្ជូនដីកាកោះ ឬដោយជូនដំណឹងអំពីកាលបរិច្ឆេទ។
តាវកាលិក  Eng. Prestation,  Bonus  Fr. Prestation,  Prime  វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាល  របស់ដែលកើតឡើង  ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លី  ឬក្នុងកាលមានកម្រិត  ដូចជា របស់ខ្ចីគេ។ 
              វត្ថុ  ឬសកម្មភាពដែលជាទីតាំង ឬជាកម្មវត្ថុនៃកាតព្វកិច្ច ។ អ្វីៗដែលអ្នកជាប់កាតព្វកិច្ចត្រូវ តែបំពេញ   ដូចជា  តាវកាលិករបស់អ្នកទិញ  គឺបង់ថ្លៃទៅឲ្យអ្នកលក់     ឯតាវកាលិករបស់ អ្នកលក់  គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ។  ឬក៏ ស្រូវដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត  ហៅថា តាវកាលិកនៃការខ្ចី។ 
                  ប្រាក់ដែលផ្ដល់បន្ថែមលើប្រាក់ដែលធ្លាប់បានទទួលតាមធម្មតា   ដូចជា ការផ្ដល់ប្រាក់បន្ថែម លើភាគលាភចំពោះម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ។