FOOD_វិធីធ្វើពងទាប្រៃ






 គ្រឿងផ្សំ :
​- ​ពង​ទា​១០​គ្រាប់ លាង​ទឹក​ឲ្យ​ស្អាត កុំ​ឲ្យ​ប្រេះ​ឬ​បែក​
-​ ទឹក​ដាំ​ពុះ​១​លីត្រ​
-​ អំបិល ១កែវ
– ក្រឡរជ័រ​សម្រាប់​ត្រាំ​មួយ


 វិធីធ្វើ
ត្រូវយក​ពង​ទា​ដែល​លាង​ទឹកស្អាត​នោះ​ដាក់​ចូលក្នុង​កែវ ឬ​ក្រឡ ​ដាំទឹក​ឲ្យ​ពុះ រួច​ចាក់​អំបិល​ចូល កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ត្រជាក់​​យក​ទឹកអំបិល​ដែល​ត្រជាក់​ហើយ​នោះចាក់​ចូលក្នុង​កែវ​ឲ្យ​លិច​ពង​ទា រួច​បិទ​ឲ្យ​ជិត រក្សាទុក​រយៈពេល​១​ខែ ទើប​អាច​យកមក​ចម្អិន​ញ៉ាំ​បាន​។ 

វិធីធ្វើឲ្យពងក្រហមមានខ្លាញ់រលើបៗ
មាន​អ្នក​ខ្លះ​ក៏​ចូល​ចិត្ត​បរិភោគ​ពងទាប្រៃ​ដែល​មាន​ស៊ុត​ក្រហម​  មាន​ខ្លាញ់​រលើបៗ​ដែល​គេ​យល់​ថា  ​វា​មាន​រសជាតិ​កាន់​តែ​ឆ្ញាញ់ពិសារ។ ដើម្បី​ធ្វើ​ឲ្យបាន​ដូច​នេះ​វា​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ គ្រាន់​តែ​ច្រូច​ស្រាស​លាយចូលជាមួយ​ទឹក​ត្រាំ​ពងទា​គឺ​ជា​ការ​ស្រេច។



វិធីស្ងោរពងទារប្រៃ​ឲ្យ​មានរសជាតិកាន់​តែឆ្ងាញ់ពិសារ
នៅ​ពេល​ស្ងោរពងទាប្រៃ​​​​  គួរ​បន្ថែម​សាច់ជូ​មួយ​ដុំ​តូច​ចូល​ទៅ​ក្នុង​ឆ្នាំង​ រួច​ស្ងោរ​ក្នុង​រយៈ​ពេល​ពី​10ទៅ15​នាទី។

វិធីថែរក្សាពងទាប្រៃទុក​បរិភោគបានយូរ
ក្រោយ​ពី​ស្ងោរ​ពងទា​ប្រៃ​ដូច​វិធី​ខាង​លើ​រួច​ គួរយកទៅ​ទុកក្នុង​ទូរទឹកកក​ក្នុង​ថត​ សីតុណ្ហភាពធម្មតា២៥អង្សារ​ការធ្វើ​បែបនេះ​អាច​រក្សារហូត​ដល់​ទៅ​ជាង​មួយ​ខែ។




EDC APP