ការរស់នៅជំនួយសុខភាព

ការកក់សក់   ត្រូវកក់សក់ជាមួយសាប៊ូក្មេង  ត្រូវកក់សក់នៅពេលព្រឹក   មិនត្រូវកក់សក់នៅ
                  ពេលល្ងាចទេ  ព្រោះសក់មិនអាចស្ងួតបានភ្លាមៗទេ  ពេលគេងនឹងធ្វើឲ្យកើត 
               មេរោគផ្សិតនៅពេលយប់ ជាមូលហេតុដែលបណ្ដាលឲ្យស្បែកក្បាលរមាស់។


ការគេងចំហៀងមកខាងឆ្វេង អាចជួយឲ្យទទួលបានប្រយោជន៍ចំពោះសុខភាពជាច្រើន ដូចជា ៖  
          –បេះដូងធ្វើការបានធម្មតា ក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយ  ទោះបីជាកំពុង
             តែគេងក៏ដោយ។ 
          មានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ    ជាពិសេសត្រីមាសចុងក្រោយតែម្តង  ក្នុង
             ការជួយបង្កើនលំហូរឈាម   សង្គ្រោះថ្លើម ។  
          ពង្រឹងលំហូរទឹករងៃ   ព្រោះប្រព័ន្ធទឹករងៃមាននាទីច្រោះជាតិពុលចេញពីរាងកាយ
             ពោលគឺជួយជំរុញការបញ្ចេញជាតិពុលឲ្យកាន់តែមានប្រសិទ្ធភាព។ 
          –ជួយថ្លើមកុំឲ្យស្ទះ    គឺជួយថ្លើមបញ្ចេញជាតិពុលឲ្យកាន់តែមានប្រសិទ្ធភាព។
          –ពង្រឹងមុខងារអណ្តើក     គឺជួយអណ្តើកឲ្យធ្វើការកាន់តែល្អ    ជាពិសេសការច្រោះ
             ជាតិពុល។ 
          បង្ការការក្រហាយដើមទ្រូងនៅពេលយប់     ដោយសារការច្រាលអាស៊ីតក្រពះមក
             បំពង់ក។ 
          –ជួយពោះវៀនច្រោះជាតិពុលឲ្យកាន់តែល្អ     មានន័យថា   បង្កើនការបញ្ចេញកាក
             សំណល់ឲ្យកាន់តែមានប្រសិទ្ធភាព  ដោយបញ្ជូនកាកសំណល់ពីពោះវៀនតូចទៅ
             ពោះវៀនធំកាន់តែស្រួល។
ការហាត់ប្រាណ​រត់​យឺតៗមាន​ប្រយោជន៍មួយចំនួនដូចជា ៖ 
         – ជួយ​សម្រក​ទម្ងន់  និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ
         ពង្រឹង​សុខភាព​បេះដូង និង​សរសៃឈាម 
         ជួយ​បញ្ចុះ​សម្ពាធ​ឈាម
         ​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​រឹង​មាំ 
         ​រស់នៅ​បាន​អាយុ​វែង 
        សុខភាព​ផ្លូវចិត្ត​កាន់តែ​ល្អ​ 
        ​ ធ្វើឲ្យ​ឆ្អឹង  និង​សន្លាក់​រឹង​មាំ  និង​មាន​សុខភាព​ល្អ។
ការ​លេង​បាល់​ទាត់របស់​កុមារ​តូចៗ អាចជួយ៖
        បង្កើន​ភាព​រហ័សរហួន 
        – ដល់​ការ​អភិវឌ្ឍ​ខួរក្បាល
        ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ
        កសាង​ជំនាញ​សង្គម     មាន័យថា​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ជា​អ្នកដឹកនាំ  ការ​យល់ចិត្ត
           និងទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នកដទៃ។
        – ឲ្យ​កុមារ​មាន​សុខភាព​ល្អ
ការ​បើកម៉ាស៊ីនត្រជាក់ក្រោយសម្រាលកូនរួច
        – ពេលបើកម៉ាស៊ីនត្រជាក់        មិនគួរឲ្យស្លាបម៉ាស៊ីនត្រជាក់បក់ត្រូវម្តាយ ដែលទើប
           សម្រាលកូនហើយនោះទេ      ព្រោះវាអាចប៉ះពាល់ដល់សុខភាពជាខ្លាំង។ 
        – មិនគួរបើកម៉ាស៊ីនត្រជាក់ភ្លាមនោះទេ    ពេលទើបតែមកពីក្រៅ   ព្រោះនៅខាងក្រៅ
           ក្តៅ   ក្នុងបន្ទប់ត្រជាក់ភ្លាមៗ    វានឹងងាយផ្តាសាយ។ 
        – គួរតែបើកបង្អួចឲ្យខ្យល់ចេញចូលខ្លះ  មិនគួរនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេកទេ។
        បើចំណូលនៅក្រោមម៉ាស៊ីនត្រជាក់ខ្លាំង គួរតែស្លៀកខោជើងវែង និងពាក់អាវដៃវែង
           ព្រមទាំងស្រោមជើងផង   ទើបសុខភាពមិនទ្រុឌទ្រោមនៅពេលក្រោយ។ 
        – មិនគួរបើកឲ្យត្រជាក់ខ្លាំងពេកនោះទេ  បើមិនចង់ឲ្យសុខភាពអ្នកម្ដាយ និងកូនងាយ
           ជួបនឹងបញ្ហា។
 

EDC APP