ORDINARY_ហុង ភារិន




និស្សិត ហុង ភារិន មានអាយុ ២២ឆ្នាំ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ជាខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យក្នុងកម្មវិធី “Super100” នៅថៃអំពីការធ្វើតេស្តសមត្ថភាព នៃការចងចាំ ។ 
ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ និស្សិតឆ្នើម ហុង ភារិន មានទីកំណើតនៅ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ស្ថិតនៅក្នុងគ្រួសារកសិករ ដែលមានជីវភាពលំបាក ដោយសារឱពុក ម្តាយបានលែងលះគ្នា ភារិន បានខិតខំតស៊ូ ប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ ឯកទេសអភិវឌ្ឍន៍ជនបទ នៅសាកល វិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ  នៃប្រទេសថៃ។ 

  
ហេតុការណ៍នេះ បានបណ្ដាលឲ្យសប្បុរសជនខ្មែរធ្វើការឧបត្ថម្ភថវិកាជាហូរហែរដើម្បីជាការ លើកទឹកចិត្ត។ 



នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩   ហុង ភារិន បានមកដល់ប្រទេសកម្ពុជា ក្រោមការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងសារព័ត៌មានធំៗក្នុងប្រទេស។









ហុង ភារិន ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន 



ហុង ភារិន ក្នុងស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស


ហុង ភារិន ក្នុងក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩





ហុង ភារិន ជាមួយនាយករដ្ឋមន្រ្តី   នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩


ខ្ញុំនិងភរិយាទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះ ហុង ភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ គោលបំណងនៃការជួបរបស់ខ្ញុំ  គឺចង់ស្វែងយល់នូវ បំណង និងគោលដៅដែល ហុង ភារិន ចង់ទៅ  ដើម្បីងាយស្រួលដលការជួយរបស់យើងឱ្យ ស្របជាមួយបំណងដែល ភារិន ចង់ទៅ និងចង់បាន។ ខ្ញុំក៍បានជួយដល់ ហុង ភារុន ដែល រៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្ត រៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។
ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន។








ORDINARY_ENG KIMLY