ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ




ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញ នូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥ចំណុច ដែលជាយុទ្ធសាស្ត្រអាទិភាពទាំង៥ សម្រាប់អាណត្តិទី៦នេះ  រួមមាន ៖ 
១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ។
២-ការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
៣-ការរក្សា បង្កើនមុខរបរ និងការងារនៅក្នុង-ក្រៅប្រទេស។
៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម ។
៥-ការពង្រឹង សេវាគាំទ្រ ទូទៅ។