STAR_KHMER / តារា​ដែល​មាន​ភ័ព្វ​វាសនា​ខ្ពស់បាន​ស្វាមី​ជា "ឯកឧត្ដម និង​ឧកញ៉ា"

តារា​  និង​អតីតតារា​សម្ដែង​ដែល​មាន​ភ័ព្វ​វាសនា​ខ្ពស់ មាន លោកជំទាវ ស្រី​តូច ចំណាន លោកជំទាវ លី យ៉ា​ណា   អ្នកនាង ឱក បុរី   អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី  អ្នក​នាង ហ៊ឹម ស៊ីវន និង​អ្នក​នាង ផាន់ ម៉ូនីកា។
ទី១/ លោកជំទាវ ស្រី​តូច ចំណាន ភរិយា អ្នក​ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន គឺ​ជា​អតីត​ពិធី​ការិនី និង​តារា​សម្ដែង បច្ចុប្បន្ន​​អតីត​តារា​ស្រី​រូប​នេះ​ មាន​ងារ​ជា​ជំទាវ​ មាន​កូន៤ ក្រោយ​រៀបអាពាហ៍ពិពាហ៍​ជា​មួយអ្នក​ឧកញ៉ា គិត ម៉េង ​ ជា​ប្រធាន​ក្រុមហ៊ុន Royal Group។ 

ទី២/ លោកជំទាវ លី យ៉ាណា ភរិយា អ្នក​ឧកញ៉ា ហុង ពីវ

លោកជំទាវ លី យ៉ាណា អតីត​តារា​បង្ហាញ​ម៉ូដ Khmer Super Model បច្ចុប្បន្ន​អតីត​តារា​ម៉ូដែល​រូប​នេះ បាន​ក្លាយ​ជា​ជំទាវ មាន​កូន​ស្រី​ម្នាក់ ក្រោយ​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី និង​ជា​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី ។ 

ទី៣/ អ្នក​នាង ឱក បុរី ភរិយា ឯកឧត្ដម ស៊ុត តារា 


អ្នកនាង ឱក បុរី អតីត​តារា​ចម្រៀង បច្ចុប្បន្នបាន​ក្លាយ​ជា​ជំទាវ មានកូន​ស្រី ៣​នាក់  ក្រោយ​​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ុត តារា។  

ទី៤/ ពេជ្រ ច័ន្ទ​បូរមី ភរិយា ឧត្ដមសេនីយ៍ កែវ វ៉ាន់​ថន 


អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី អតីត​តារា​សម្ដែង​ម្នាក់ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជំទាវ មាន​កូន​២នាក់ ក្រោយ​រៀបអាពាហ៍ពិពាហ៍​ជា​មួយឧត្តម​សេនីយ៍ កែវ វ៉ាន់ថន អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ នគរបាល​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ។ដើមដើមដើម 

ទី៥/ អ្នក​នាង ហ៊ឹម ស៊ីវន ភរិយា ឯកឧត្ដម ពៅ ម៉ាលី 


អ្នក​នាង ហ៊ឹម ស៊ីវន តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា មាន​កំណើត​មក​​ពី​ខេត្ត​ព្រៃ​វែង​​ បច្ចុប្បន្ន​មាន​ងារ​ជា​ជំទាវ ​ក្រោយរៀបអាពាហ៍ពិពាហ៍​ជា​មួយឯកឧត្ដម ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ 

ទី៦/ អ្នក​នាង ផាន់ ម៉ូនីកា ភរិយា ឯកឧត្ដម គង់ សុខម៉េង 


អ្នក​នាង ផាន់ ម៉ូនីកា អតីត​តារា​ចម្រៀង​សាន់ដេ ទើប​តែ​ក្លាយ​ជាង​ជំទាវ​ បន្ទាប់​ពី​ស្វាមី គឺ លោក គង់ សុខម៉េង ​បាន​ឡើង​តួនាទី​ជា​ជំនួយ​ការ​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេង ។ ​បច្ចុប្បន្ន​មាន​កូន​២​នាក់ និង​មាន​មុខ​ជំនួញ​ជា​ច្រើន ក្នុង​នោះ​ហាង​ស៊ុប​កាកាស៊ូគី នៅ​កោះ​ពេជ្រ។ 

ទី៧/ អ្នក​នាង នៅ សុនិតា ភរិយា ឯកឧត្ដម ទិត្យ ថាវរិទ្ធ 


អ្នក​នាង នៅ សុនិតា បច្ចុប្បន្ន​មាន​ងារ​ជា​ជំទាវ  ​ក្រោយរៀបអាពាហ៍ពិពាហ៍​ជា​មួយលោក ទិត្យ ថាវរិទ្ធ អតីតអ្នក​ដឹក​នាំ​សិល្បៈ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ បាយ័ន​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ទី៨/ អ្នក​នាង ឈឹម អារីយ៉ា ភរិយា ឯកឧត្ដម រស់ ឧស្សាហ៍  


អ្នក​នាង ឈឹម អារីយ៉ា អតីត​តារា​សម្ដែង បច្ចុប្បន្ន​​ បាន​ក្លាយ​ជា​ជំទាវ​ ក្រោយរៀបអាពាហ៍ ពិពាហ៍​ជា​មួយបុរស​ពោះម៉ាយកូន២ លោកផ្កាយ២ រស់ ឧស្សាហ៍ អគ្គនាយក​រង​នៃ​ក្រសួង មហាផ្ទៃ

ទី៩/ អ្នក​នាងសុឹម សូលិកា ភរិយា ឯកឧត្ដម អេង រិទ្ធី  


អ្នក​នាង សុឹម សូលិកា  អតីត​ពិធីការិនី និងតារា​សម្ដែង  បច្ចុប្បន្ន​​ បាន​ក្លាយ​ជា​ជំទាវ​  ក្រោយ ភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ អេង រិទ្ធី ដែលបានឡើងឋានៈជាឧត្ដមសេនីយ៍ ជាទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស   និងជាអនុរដ្ឋលេខាធិការមួយរូប។