ORDINARY_យន្ដ មីន

លោក យន្ត មីន បានលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ    ដោយលោក គួច ចំរើន (អភិបាលខេត្តកំពង់ចាម)មកជំនួស  បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់មួយនៅ ខេត្តព្រះសីហនុ  កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩  ដែលបណ្តាលឱ្យមានមនុស្ស ស្លាប់  និងរបួសរាប់សិបនាក់។ លោក យន្ត មីន   ​ត្រូវ​ផ្ទេរភារកិច្ច​ទៅ​បម្រើ​ការងារនៅ​ទីស្តីការ ក្រសួងមហាផ្ទៃ

លោកយន្ត មីន ជាអតីតមេបញ្ជាការប្រតិបត្តិការសឹករងខេត្តកោះកុង ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌ ក្រសួងការពារជាតិ     ប៉ុន្តែក្រោយមកលោកបានផ្ទេរមកក្រសួងមហាផ្ទៃវិញ      និងត្រូវបាន ព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៥ ជំនួសលោក ឈិត សុខុន ។
ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​   ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ លោក យន្ត មីន ជា​នាយ​ឧត្តមសេនីយ៍ (​ផ្កាយ​៤)  និង​តែងតាំង​ជា​រដ្ឋលេខាធិការនៃ​ក្រសួង​ការពារជាតិ​។​



លោក គួច ចំរើន 

សូម​រំលឹក​ថា លោក គួច ចំរើន បាន​កាន់តំណែង​ជាច្រើន​ដូចជា៖ 
      អភិបាលរងខណ្ឌចំការមន (១៩៩៩-២០០៤) , 
      អភិបាលខណ្ឌមានជ័យ​(២០០៤-២០១៤), 
     អភិបាលខណ្ឌដូនពេញ (២០១៤-២០១៦), 
     អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (២០១៦-២០១៧) និង​
     អភិបាលខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩)។

EDC APP