ថ្ងៃទី 2025.09.24 ម៉ោងប្រហែល 15.00 ប៉ះពាក្យសម្ដីជាមួយ ជួន សំណាង
ក្រោយប៉ះពាក្យសម្ដីគ្នា ជួន សំណាង ឡើងឡានចេញទៅ កូនពៅរបស់ កែវ ធីម ចេញមកមុខផ្ទះ ហើយស្រែកថា " គ្រាន់បើ ចេញទៅធ្វើអី"។
ម៉ោងប្រហែល 16.00 ពេល ហែម ស្រី ចេញដើរហាត់ប្រាណដូចសព្វដង នៅតាមផ្លូវមុខផ្ទះ បីនាក់ម៉ែកូន (ម៉ែ កូនទីពីរ កូនទីបី)ខាងកែវ ធីម ចេញមកមុខផ្ទះ ក្បែរមាត់ទ្វារ ស្រែកថា "លេចក្បាលមួយមកហើយ" ដោយខ្លះកាន់ទុយោ(បាញ់ទឹកមកផ្លូវ) ខ្លះកាន់អំបោស(បោសទឹកដែលបាញ់)។ រសៀលនេះដែរ មានឡានមួយលេខ 2BF-5144 មកឈប់មុខផ្ទះអ្នកលក់ម៉ូតូ។
ថ្ងៃទី 2025.09.25 ម៉ោងប្រហែល 06.00 ហែម ស្រី ចេញដើរហាត់ប្រាណ ប្រពន្ធរបស់ កែវ ធីម ជិះម៉ូតូមកពីផ្សារ ហើយកៀរ តែមិនមានគ្រោះថ្នាក់ទេ។
ម៉ោងប្រហែល 10.00 ប្រធានភូមិ (យាយមៀម ឡៃ) ប្រគល់លិខិតអញ្ជើញរបស់សង្កាត់ដែលទាក់ទងនឹងរឿងប៉ះសម្ដីគ្នា។
ថ្ងៃទី 2025.10.01 ប្រធានភូមិ (យាយមៀម ឡៃ) ប្រគល់លិខិតអញ្ជើញលើកទី ២ របស់សង្កាត់ដែលទាក់ទងនឹងរឿងប៉ះសម្ដីគ្នា។






















