ORDINARY_THAI NORAK SATHYA ថៃ នរសត្យា




នៅ​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​     តាមរយៈ Comment នៅលើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​រ របស់​លោក ដួង តារា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា «​សុំ​កុំ​ប្រកែក​គ្នា និង​ចោទប្រកាន់​គ្នា ពី​រឿង​លោក ថៃ នរៈ​សត្យា ត្រូវ​ដកចេញ​ពី​ដំណែង​។ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​មាន​ការចាំបាច់សួរ​យោបល់​អ្នកណា​ទាំងអស់ លើ​ការដកតំណែង​នេះ​។ ការដក​តំណែង​របស់​គាត់   គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំក្រសួង​វប្បធម៌ មាន​ភាព​ស្អាតស្អំ​ ។   ពួក​អ្នក​ប្រពន្ធ​ច្រើន ត្រូវបាន​ដកចេញ​ជា​បន្តបន្ទាប់ និង​បន្ត​ដកចេញនៅពេល​ខាងមុខ​។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​(​វះកាត់​)»​។​
សម្តេច​តេជោ ហ៊ុន សែន   ក៏បាន   Comment  នៅលើ​ហ្វេ​សប៊ុក របស់លោក ថៃ នរសត្យា ដែលមាន​ខ្លឹមសារ​ថា «​ការដក​លោក ថៃ នរ​សត្យា មិន​ពាក់ព័ន្ធ​ជាមួយ​លោក ដួង តារា ទេ​។ សុំ​កុំ​ភាន់ច្រឡំ​លើ​រឿងនេះ​»​។


យប់​ថ្ងៃទី ១៩ ខែ​មិថុនា​ឆ្នាំ ២០១៩    ថៃ នរ​សត្យា ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌​  និង​វិចិត្រសិល្បៈ      បាន​សរសេរ​រៀបរាប់ពី​ដំណើរ​ជីវិត​របស់លោកជាមួយ​អតីត​ប្រពន្ធដើម​របស់ លោក ដែល​បាន​លែងលះគ្នា​១០​ឆ្នាំ​រួចហើយ   ក្នុងន័យ​បកស្រាយឲ្យ​មហាជន​ទូទៅ​បានដឹង​ជា​សាធារណៈពី​ជម្លោះ​មួយ​នេះ​។
តាមរយៈ​សំណេរ​របស់លោកបាន​បញ្ជាក់ថា  ខ្ញុំ​ខ្ពើមរអើម​ណាស់​ជម្លោះ ខ្ញុំ​ខ្ពើម​មនុស្ស​ប្រើ ល្បិចរករឿង​ទម្លាក់កំហុស​លើ​គេ ដើម្បី​បិទបាំង​ភាពអាក្រក់​ជួរជាតិ​របស់​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​មិន​បន្ទោស​អ្នក​ហៃអើ​ដែរ ព្រោះ​គ្នា​ស្តាប់​សម្លេង​រងាវ​តែ​ម្ខាង មើលទៅ​ហាក់​លង់​ក្នុង​ដ្រា​ម៉ា នៃ​​អ្នកនិពន្ធ​ណាស់ ! ខ្ញុំ​ខ្ពើម តែ​ខ្ញុំ​ចាំបាច់​បំភ្លឺ​ខ្លះ​វិញ ព្រោះតែ​ហាមឃាត់​ស្រី​នោះ​មិនបាន ដើម្បី​ឲ្យ​មហាជន លោក​បានឃើញ​នូវ​ចំណុច គួរ​ឲ្យ​ខ្ពើម​ជាច្រើន​ដែល​កំពុង បិទបាំង​លាក់​ពួន នៅក្នុង​ជ្រុង​ម្ខាង​ទៀត នៃ​ជង្រុក​ពុតត្បុត​របស់​នាង​។ ខ្ញុំ​បាន​អរគុណ​រួចហើយ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អេ​ឡិច​ត្រូ​និ​ច ទាំងអស់់​ដែល​បាន យក​រឿងរ៉ាវ​ជីវិត​៧០​ឆ្នាំ​របស់ខ្ញុំ​នេះ ទៅ​បង្ហាញជូន​ដល់ ពី​ភព​លោក​ទាំងមូល​ឲ្យ​បានដឹង បើទោះបីជា​ពិត​ខ្លះ និង​មិន​ពិតជា​ច្រើនយ៉ាង​ណាក៏ដោយ​ចុះ ព្រោះថា​នៅក្នុង​លោក​នេះ គឺ​វា​មានតែ​ពីរ​ហ្នឹងឯង គឺ ពិត real និង ក្លែងក្លាយ​ឬ​មិន​ពិត fake​។ មិន​អី​ទេ មុខរបរ​ជា​អ្នកកាសែត គឺ​អីចឹង​ហើយ ហើយ​ខ្ញុំ​ក៏​ធ្លាប់ជា ចាងហ្វាង​កាសែត​ឡូ​កាល់ និង​ជា​អគ្គនាយក នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​ដែរ​។ ខ្ញុំ​ចងចាំ​យ៉ាង​ជាប់លាប់​នូវ ប្រសាសន៍​របស់​មេ​ខ្ញុំ ដែល​ខ្ញុំ​គោរព​ស្រឡាញ់​បំផុត​គាត់​ថា ” អា​មនុស្ស​ខ្លះ បើ​ដេញទាន់​ហើយ មិន​ជាន់កែង​វា​ទេ វា​នៅតែ​ថា​ឯង​ដេញ​វា​មិនទាន់​ដដែល ” គឺ​ហេតុផល​នេះហើយ ដែល​ខ្ញុំ​សម្រេចចិត្ត​” ជាន់កែង​តែម្តង​ដើម្បី​បង្ហាញ​តថភាព​។​ 
តាមរយៈ​ខ្លឹមសារ​ទាំងស្រុង​របស់លោក​ថៃ នរ​សត្យា លើកឡើងថា “​អាណិតកូនៗ​ណាស់ Silence is over” ។ “​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ត្រូវ​រង​ការវាយប្រហារ​ពី​សំណាក់​ស្រី​កំណាច​ម្នាក់​ជា​អតីត​ភរិយា ដែល​ដាច់​អ​ហង្កា​របាន​ប្តឹង​សុំ​លែងលះ​ខ្ញុំ​តាមផ្លូវ​ច្បាប់​ជា​ស្ថាពរ​ជាង​ដប់ឆ្នាំ​ហើយ គឺ​តាំងពី​អំឡុង​ឆ្នាំ ២០០៨ ដែល​កាលនោះ លោក​ប្រធាន​គណ​:​មេធាវី​នៃ​រាជរដ្ឋាភិបាល ឃី តិច លោក​បានដឹង​ច្បាស់ ព្រោះ​ស្រី​នោះបាន​ទៅ​ពឹងពាក់​នៅ​ស្ថាប័ន​នេះ ព្រមទាំង​គំរាម​ដោយ​ត្រង់ៗ​កាលពី​ពេលនោះ​ថា នឹងធ្វើ​ឲ្យ​ខ្ញុំ​អស់ទាំង​ការងារ និង​ទាំង​ជីវិត​នយោបាយ ។ ដោយ​អំណាចច្បាប់ ខ្ញុំ​បាន​ចាក​ចេញមក​រស់នៅ​តាម​សមត្ថភាព​ដែល​ខ្ញុំ​អាច ខ្ញុំ​ខំ​ដោយ​លំបាកលំបិន​ណាស់​អស់​ជាច្រើន​ឆ្នាំ ជាមួយ​ភរិយា​ក្រោយ​ទើប​សាង​បាន​ដោយ​លំបាក​នូវ​ជម្រក​ដ៏​ធួន​ល្មម​មួយ​នៅ​ដាច់ស្រយាល​ឯ​ជាយក្រុង​។​ខ្ញុំ​បានរៀបចំ​កម្មវិធី​ឡើងផ្ទះ​នោះ​ទៅតាម​លទ្ធភាព​ស្តួចស្តើង​របស់ខ្ញុំ តែ​បែរជា​ស្រី​កំណាច​នោះ​ផុស​បរិហារកេរ្តិ៍​ខ្ញុំ​បំភ័ន្ត​មតិ​មហាជន ឲ្យ​មើល​មក​ខ្ញុំ​នេះ​ដូចជា​មនុស្ស​អាវាសែ ដែល​ទើប​ដើរចោល​ក្រុមគ្រួសារ​អីចឹង​។ ឃើញ​ដូចនេះ​ខ្ញុំ​ក៏បាន​ពិភាក្សា​ជាមួយ​កូនៗ​ទាំង​អស់ចង់​សរសេរ​បក​ពី​រឿង​នាង​នោះ​ដើម្បី​កុំ​ឲ្យ​ងងើល​ក្នុងការ​ឈ្លានពាន​ខ្ញុំ​មិន​លើកលែង​ជា​រហូតមក​ពេក ព្រោះ​យើង​បាន​លែងលះគ្នា​តាមផ្លូវ​តុលាការ​”​ច្បាប់​រដ្ឋ​”​ជាង​១០​ឆ្នាំ​ហើយ តែ​កូនៗ​ខ្ញុំ​គាត់​សុំ​ខ្ញុំ​ថា​កុំអាល​អី បើ​ប៉ា​សរសេរ​សុំ​ត្រឹម​ផ្ញើ​ចូល​ឆាត​គាត់​សិន​ចុះ ដើម្បី​កុំ​ឲ្យ​គាត់​យល់ថា​គាត់ perfect ពេក ហើយ​ចេះតែ​មានគំនិត​បំផ្លាញ​គេ​មិន​ឈប់​ដូចនេះ​។ ខ្ញុំ​បាន​សរសេរ​ហើយ​ផ្ញើ​ចូល​ឆាត​នាង​នោះ តែ​នាង​មិន​ត្រឹមតែ​មិន​យកទៅ​ពិចារណា​ទេ គឺ​ថែមទាំង​ឆាត​មក​ជេរប្រមាថ​ខ្ញុំ ដូច​ទម្លាប់​ដែល​នាង​ធ្លាប់តែ​កៀបសង្កត់​មើលងាយ​ខ្ញុំ ដូច​កាលពីមុន(​ខ្ញុំ​មាន​សម្លេង​ជេរប្រមាថ​នេះ​) ហើយ​បន្ត​ ចេតនា​អាក្រក់​ជាមួយ​បន​ភឿន​ក្នុងការ​បំផ្លាញ់​ខ្ញុំ​ថែមទៀត​    ឥត​ដក​ដៃ​តាម​ចរិត​អាក្រក់​របស់ គាត់​។ ខ្ញុំ​ធន់​ទ្រាំ​រង​ការប្រមាថ​ក្រោយ​ការ​លែងលះ​ច្រើន​ឆ្នាំ មិន​បើក​កាយ​អី​ទេ ​ព្រោះ​អាណិត កូន​ដែល​នៅ​តូចៗ តែ​ពេលនេះ​កូនៗ​ខ្ញុំគេ​ធំ​ដឹងក្តី​អស់​ហើយ ដូចនេះ​ដើម្បី​កុំ​ឲ្យ​យល់ច្រឡំ​មកលើ​ខ្ញុំ​ខ្លាំងពេក ខ្ញុំ​សុំ​បង្ហាញជូន​នូវ​សំណេរ​របស់ខ្ញុំ​ទៅ​នាង​នោះ​ដូចខាងក្រោម​។ 
” បើ​មិន​បិទមាត់​ទេ កុំ​ថា​ខ្ញុំ​ខ្វះ​ការយោគយល់  ៉។ ខ្ញុំ​សម្រេច​ចិត្តនឹង​និទានរឿង​ល្បិចកល​នៃ​អំពើ​ផិតក្បត់​ដ៏​សាហាវ​របស់​ស្រី​អំនួត​ម្នាក់ ដែល​ចេះតែ​បំផ្លាញ​ច្រើនជាង​កសាង​។ ខ្ញុំ​នឹង​បក​បង្ហាញ​សាធារណជន​ក្នុង​ឲ្យ​ពួកគេ​បានដឹង​តាំងពី ក ដល់ អ ។ ពី​ប្រុស​សហាយ​ទាំង​មកពី​អាមេរិក ទាំង​នៅ​ខ្មែរ ទាំង​អា​ម្នាក់​នៅ​តាខ្មៅ ទាំង​អា​ម្នាក់​ដែល​ខ្ញុំ​ទៅ​ធាក់​ទ្វារ​ចាប់បាន​រួមគ្នា​នៅ​បន្ទប់​លេខ 14 នៃ​ផ្ទះសំណាក់​មួយ​នៅ​ត្រើយម្ខាង​។ ចាប់បាន​ប៉ុណ្ណឹង​ហើយ​គ្មាន​ញិ​ន​អី​បន្តិច​គឺ​ហ៊ាន​ជេ​បញ្ចោរ​ខ្ញុំ​នៅ​ចំពោះមុខ​ប្រុស​សា​ហាយ​ដែល​កំពុង​ភ័យ​ស្លន់​នោះ​ទៀត ម្នាក់​នោះ​ខ្ញុំ​ស្គាល់​ទាំង​ប្រពន្ធ​របស់គេ​ទៀត ប្រពន្ធ​ម្នាក់នេះ​គោរព​រាប់អាន​ខ្ញុំ​ណាស់ ហើយ​គឺ​ប្រពន្ធ​ម្នាក់​នោះឯង​ដែល​តេ​មក​ប្រាប់​ខ្ញុំ​ពី​ការ​លួច​ជួបគ្នា​នេះ​។ គឺ​បង្ហាញ​ទាំងអស់ រាប់ទាំង​អា​សង្ហារ​ឈ្មោះ ដួង តារា ដែល​ល្បី​ថា​ពូកែ​ខាង IT ម្នាក់​ថែមទៀត ដែល​វា​នេះ​មាន​ទំនាក់ទំនង​គ្នា​ស្អិតរ​មួ​តរាប់​ឆ្នាំ​មកហើយ ហើយ​ទើប​តែមាន​ការងារ និង​មាន​ប្រពន្ធ​មិនជា​យូរ​ប៉ុន្មាន​នេះ​។ គឺ​វា​នោះ​ហើយ​ដែល​ឃុបឃិត​ជាមួយ​ស្រី​នោះ​នាំ​ដល់​ការបំផ្លាញ villa របស់​កូនៗ​ខ្ញុំ ឲ្យ​ក្លាយជា​ផ្ទះកា​រ៉ា​អូ​ខេ​…​បន្ទាប់មក​ក៏​គឺ​វា​នេះ​ទៀត​ដែរ ដែល​ទើបនឹង​មានមុខ​មាន​មាត់​មាន​លុយ ជា​អ្នក​នៅ​ពីក្រោយ​ការកម្ទេច​វីឡា​នេះ​ឲ្យ​ទៅជា​ផ្ទះល្វែង​ទៀត​។ ដោយ​វា​ជា​ម្ចាស់​លុយ​ក្នុង​ការជួយ​ឲ្យ​ស្រី​នោះ​វាយ​ផ្ទះ​វីឡា​ចោល​ដើ​ម្បី​ធ្វើជា​ផ្ទះល្វែង​នោះ វា​មាន​អាទិភាព​ជ្រើស​រើសយក​អា​ល្វែង​កណ្តាល​ទៀតផង ឥឡូវ​កំពុង​ដាក់លក់​។ និយាយ​ពី​ការ​ហិនហោច​ការ​បញ្ចាំ​ផ្ទះ​វីឡា​នៅ​ធនាគារ Acleda ជាមួយ អង្គរជុំ​កាត់ដេរ យកលុយ​មក​ចាយវាយ​មិនដឹង​មុខ រហូតដល់​វ័ណ្ឌក ត្រូវ​ធនាគារ​បង្ខំ​អនុវត្ត​និតិ​វិធី​ធនាគារ ក៏​មក​អង្វរ​ខ្ញុំ​ឲ្យ​លក់​ដី​ជាទី​ស្រឡាញ់​របស់ខ្ញុំ​មួយកន្លែង​នៅ​កំពង់សោម ឲ្យ​ទៅ​ម្ចាស់​ផ្សារ​ទំនើប Samudara តម្លៃ​បាន​៣១​ម៉ឺន​ដុល្លារ ដោយ​សន្យាថា​ឲ្យ​តែ​ខ្ញុំ​ព្រម​លក់​ដី​ខ្ញុំ​បន្តិច​ជាប់ថែម ដើម្បី​យក​ប្លង់​ផ្ទះ​មកវិញ​ទុក​ឲ្យ​កូនៗ​នៅ​គេ​ឈប់​ប៉ះពាល់​ផ្ទះ​នេះ​ទៀត​ហើយ​។ ស្រី​ម្នាក់​នោះ​ប្រើល្បិច​អោនលំទោន​ដាក់​ខ្ញុំ​ដោយ​សន្យា​ជាមួយ​ខ្ញុំ​ថា មិន​កាន់​ប្លង់​ផ្ទះ​នោះ​ទៀត​ទេ​ទុក​ឲ្យ​ខ្ញុំ​កាន់ការ​ពារ​ចុះ ប៉ុន្តែ​គ្រាន់តែ​បាន​ប្ល្​ង់​ផ្ទះ​នោះមក​ដល់ដៃ​វិញ ក៏​យកទៅ​ទុក​ធ្វើ​មិនដឹង​ទៅ ! មិនដឹងថា​ក្រោយមក ប្លង់​នេះ​ត្រូវដាក់​បញ្ចាំ​នៅ​កន្លែង​ណា​ទៀត​ដែរ ព្រោះ​ឃើញតែ​ខ្វះ​តែ​រហូត​។ និយាយ​ពី​លុយ​លក់​ដី​ផ្ទះ​នៅ​កំពង់សោម​នោះ​វិញ គឺ​គ្រាន់តែ​បាន​លុយ​ភ្លាម​ស្រី​ល្បិច​នោះបាន​ទារ​យក​១​ម៉ឺន​ភ្លា​មយ៉ាង​តក់ក្រហល់​ដោយនិយាយ​ថា​មានការ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ផ្សេងទៀត​ភ្លាម ។ ក្រោយពី​ខ្ញុំ​ឲ្យ​លុយ​១​ម៉ឺន​នោះ​ទៅ ភាព​ហ៊ឹកហ៊ាក់​ក៏​ត្រឡប់មកវិញ​ភ្លាម ដោយ​ឃើញ​បន​ភឿន​ពួកគេ​ជិះ​ពេញៗ​ឡាន​ដោយ​ទឹកមុខ​រីករាយ​ភ្លាម​ដែរ​។ ចំណែក​លុយ​៣០​ម៉ឺន ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​យកទៅ​ទូទាត់​ជាមួយ​ធនាគារ អេស៊ីលីដា ជ្រោយចង្វារ​ដើម្បី​លោះ​ប្លង់​ផ្ទះ villa នោះមក​វិញ​និង​ត្រូវ​ចេញ​ជំនួស​ចំណែក​របស់​អង្គរជុំ​ថែមទៀត ដោយហេតុថា​ស្រី​ម្ចាស់ផ្ទះ​នេះ​វា​ថ្លៃថ្នូរ​ពេក ដែល​សូម្បីតែ​ការយក​ប្លង់​ផ្ទះ​របស់​ខ្លួនឯង​ទៅ​បញ្ចាំ​ធនាគារ​ចំនួន ២០​ម៉ឺន​នោះ ក៏​គេ​មិន​ទទួល​ដែរ ព្រោះ​ក្រេ​ឌី​តវា​ឡើង​កប់​ពេក ដូចនេះ​ត្រូវ​ពឹងពាក់​ទៅលើ​អ្នក​មេអណ្តើក co-between ម្នាក់ទៀត​គឺ​អង្គរជុំ ដោយ​ព្រម​ឲ្យ​គេ​បន្ថែម​ពីលើ ១០​ម៉ឺន​ទៀត សារុប​ទាំងស្រី​នោះ​យក និង​មេអណ្តើក​យក​បន្ថែម​គឺ ៣០​ម៉ឺន​ដុល្លា USA ដូចនេះ​លុយ​នោះ​ខ្ញុំ​មិនបាន​ប៉ះពាល់​សូម្បី​តែមួយ​សេន​ឡើយ ។ សូម​សាធារណៈជន​លោក​មេត្តា​ពិចារណា​រកហេតុ​ផល​ដោយ​អធ្យាស្រ័យ​ផង​ចុះ​ថា ” បើ​គង់តែ​និង​វ៉ៃ​បំផ្លាញ villa ធុន​មធ្យម​ដ៏​ល្អ​ច្រឡឹង​មួយ​នេះ​ចោល ហើយ​សង់ផ្ទះ​ល្វែង​ដូច​សព្វថ្ងៃ​ដដែល តើ​ចាំបាច់​ទេ​ដែល​សុំ​អង្វរ​ខ្ញុំ​ឲ្យ​លក់​ដី​នៅ​កំពង់សោម​យកមក​សង្គ្រោះ​វា​ដើម្បី​វាយចោល​ហើយ​សង់​ជា​ផ្ទះល្វែង​ជាមួយ​អា​សំណព្វចិត្ត ដួង តារា ដែល​ក្រោយ​ស​ងើ​ហើយ​វា​ពុះ​យក​ល្វែង​កណ្តាល​នោះ​ធ្វើ​អី បើ​វា​ត្រូវ​រលាយ​តែ​ទាំង​ពីរ​អ៊ីចឹង​នោះ ? តើ​ជា​ភាព​ងងើល អំនួត អត្តនោម័ត ល្ងង់ ឬ​ឆ្លាត​ខ្លាំង ដែល​វ៉ៃ​ផ្ទះ​ធំ​ចោល​ទៅធ្វើជា​ផ្ទះល្វែង​បានតែ​៣​ល្វែង ហើយ​ឲ្យ ដួង តារា យក​អា​ល្វែង​កណ្ដាល​អីចឹង​នោះ​? ។ អំពើ​របៀប​អី​ក៏​នាង​នោះ​អាចធ្វើ​បានដែរ រាប់ទាំង​ការប្រមាថ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ និង​អំពើ​ហឹ​ង្សា​គ្មាន​គតិ​មកលើ​រូបខ្ញុំ​ឥតឈប់ឈរ ដែល​កូនៗ​របស់ខ្ញុំ​ធ្លាប់​បានឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​រឿង​ខ្លះ​នៃ​ករណីនេះ ហើយ​ថ្មីៗ​នេះ​គំរាម​សម្លាប់​ខ្ញុំ​ថែមទៀត ខ្ញុំ​មាន​សម្លេង​។ . ខ្ញុំ​មិនមែន​ដើរចោល​ផ្ទះ​ដូច​ការ​បរិហារ​នោះទេ ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ដោយ​អំណាច​សាលក្រម​តុលាការ ព្រោះតែ​ការប្តឹង​សុំ​លែងលះ​របស់​ស្រី​នោះ ទោះបីជា​ខ្ញុំ​ខំ​សម្រុះសម្រួល​យ៉ាងណា​ក៏​មិន​ព្រម​ដាច់ខាត ព្រោះតែ​កំពុង​ជក់​សូរ​ក្នុង​ការចង់​លែង​ខ្ញុំ ដើម្បី​សេរីភាព និង​គោលបំណង​មួយ ឬ​ច្រើនជាង​នេះ​។ តាមផ្លូវ​ច្បាប់ នាង​នោះ​អស់សិទ្ធិ​ពាក់ព័ន្ធ​គ្នា​ជាមួយ​ខ្ញុំ តាម​សាលដីការ​តុលាការ​នៃ​ប្រទេស​ផង និង​តាម​បំណង​ដែល​ស្រី​នោះ​ចង់បាន​ផង ដូចនេះ​ការបរិហារកេរ្តិ៍​ខ្ញុំ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ចំណែកឯ​ការកសាង​គ្រួសារ និង​សំបុក​ទ្រ​មុំ​ថ្មី​របស់ខ្ញុំ វា​ជា​សតិ​របស់​មនុស្សជាតិ ដោយហេតុថា “​សត្វ​ត្រូវមាន​សំបុក មនុស្ស​ត្រូវ​មានផ្ទះ​”….. 
ខ្ញុំ​ខ្ពើមរអើម​ណាស់​ជម្លោះ ខ្ញុំ​ខ្ពើម​មនុស្ស​ប្រើល្បិច​រករឿង​ទម្លាក់កំហុស​លើ​គេ​ដើម្បី​បិទបាំង​ភាពអាក្រក់​ជួរជាតិ​របស់​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​មិន​បន្ទោស​អ្នក​ហៃអើ​ដែរ ព្រោះ​គ្នា​ស្តាប់​សម្លេង​រងាវ​តែ​ម្ខាង មើលទៅ​ហាក់​លង់​ក្នុង​ដ្រា​ម៉ា “Drama” នៃ​អ្នក​អ្នកនិពន្ធ​ណាស់ ! ខ្ញុំ​ខ្ពើម តែ​ខ្ញុំ​ចាំបាច់​បំភ្លឺ​ខ្លះ​វិញ​ព្រោះតែ​ហាមឃាត់​ស្រី​នោះ​មិនបាន ដើម្បី​ឲ្យ​មហាជន​លោក​បានឃើញ​នូវ​ចំណុច​គួរ​ឲ្យ​ខ្ពើម​ជាច្រើន​ដែល​កំពុង បិទបាំង​លាក់​ពួន​នៅក្នុង​ជ្រុង​ម្ខាង​ទៀត​នៃ​ជង្រុក​ពុតត្បុត​របស់​នាង​។ ខ្ញុំ​បាន​អរគុណ​រួចហើយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អេ​ឡិច​ត្រូ​និ​ច ទាំងអស់់​ដែល​បាន​យក​រឿងរ៉ាវ​ជីវិត​៧០​ឆ្នាំ​របស់ខ្ញុំ​នេះ ទៅ​បង្ហាញជូន​ដល់​ពី​ភព​លោក​ទាំងមូល​ឲ្យ​បានដឹង បើទោះបីជា​ពិត​ខ្លះ និង​មិន​ពិតជា​ច្រើនយ៉ាង​ណាក៏ដោយ​ចុះ ព្រោះថា​នៅក្នុង​លោក​នេះ​គឺ​វា​មានតែ​ពីរ​ហ្នឹងឯង គឺ ពិត real និង ក្លែងក្លាយ​ឬ​មិន​ពិត fake​។ មិន​អី​ទេ មុខរបរ​ជា​អ្នកកាសែត​គឺ​អីចឹង​ហើយ ហើយ​ខ្ញុំ​ក៏​ធ្លាប់ជា​ចាងហ្វាង​កាសែត​ឡូ​កាល់ និង​ជា​អគ្គនាយក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​ដែរ​។ ខ្ញុំ​ចងចាំ​យ៉ាង​ជាប់លាប់​នូវ ប្រសាសន៍​របស់​មេ​ខ្ញុំ ដែល​ខ្ញុំ​គោរព​ស្រឡាញ់​បំផុត​គាត់​ថា ” អា​មនុស្ស​ខ្លះ​បើ​ដេញទាន់​ហើយ​មិន​ជាន់កែង​វា​ទេ វា​នៅតែ​ថា​ឯង​ដេញ​វា​មិនទាន់​ដដែល ” គឺ​ហេតុផល​នេះហើយ ដែល​ខ្ញុំ​សម្រេចចិត្ត​”​ជាន់កែង​តែម្តង​ដើម្បី​បង្ហាញ​តថភាព ” ចិត្ត​វិទ្យា​នៃ​របប​អ្នកនាំពាក្យ គឺ​មិន​នាំ​រឿង​ទេ !  ៉  តែ​វគ្គ​សិក្សា​ជា​ទ្រឹស្តី បទ​មូលដ្ឋាន​នៃ​អ្នក​នៃ​ពាក្យ​បានបង្ហាញ​ថា​ ” បើ​ចង់​រម្ងាប់​ព័ត​៌មា​ន​ក្លែងក្លាយ​ត្រូវ​ប្រតិកម្ម​ រហ័ស​ដោ​យ​ពត៌មាន ” Kill the fake News is push out the Real News”​។​
សូមបញ្ជាក់​ មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ដំណើររឿង​ថា កាលពីពេល​ថ្មីៗ​នេះ​មាន​ហេតុការណ៍ ដ៏​គួរឱ្យ​ភ្ញាក់​ផ្អើល​បានកើត​ឡើង​ក្រោយ​ពេលដែល លោក ថៃ នរ​សត្យា បង្ហាញមុខ​ភរិយា​ស្រស់ស្អាត​ឈ្មោះ ទេព សុធី​តា ដោយ​លោក​បានរៀបចំ​ពិធីសំពះផ្ទឹម​នាពេល​ព្រឹក និង​ល្ងាច​រៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ។ តែ​ទោះជា​យ៉ាងណាមិញ ក្រោយពេល​មានការ​ផ្សព្វផ្សាយ នូវ​ព័ត៌មាន​ខាងលើ អ្នកស្រី ងិន ម៉ា​នី​យ៉ា ដែលជា​អតីត​ភរិយា​របស់លោក​ថៃ នរ​សត្យា ក៏បាន​បង្ហាញ​ការភ្ញាក់ផ្អើល ក្នុងនោះ​គាប់​ជួន​នៅថ្ងៃនេះ ក៏​ជា​ថ្ងៃ​ខួបកំណើត​កូនស្រី អ្នកស្រី ងិន ម៉ា​នី​យ៉ា ក៏បាន​ធ្វើការ​ជូនពរ និង​រៀបរាប់​ពី​អារម្មណ៍ រហូតដល់​បាន​ទម្លាយ​រឿងរ៉ាវ​យ៉ាង​ដូច្នេះ​ថា​៖ «​កាលពី ២៤​ឆ្នាំមុន នៅពេល​ថ្មើរនេះ​ម៉ាក់​បានប្រសូត​កូនស្រី​ម្នាក់ ដែល​ស្អាត​គួរ​ជាទី​ស្រឡាញ់​របស់​គ្រួសារ បងប្រុស​កូន​ទាំងពីរ​នាក់​សើច​ញញឹម ប្រលែង​នឹង​កូន​មិន​ទៅណា​ឆ្ងាយ​ពី​អូន​ឡើយ ព្រោះ​ខ្លាច​មាន​គេ មក​ដណ្ដើមយក​កូន​ទៅ ព្រោះ​តែមាន​ចាស់ៗ​ជន្លលេង​ថា យក​ប្អូន​ហើយ​យកៗ ហេតុនេះ​ទើប​បងប្រុស​កូន​ទាំងពីរ មិន​ទៅណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​។ ម៉ាក់​សប្បាយចិត្ត​ខ្លាំងណាស់ ទោះបី​ម៉ាក់​ស្ថិតនៅក្នុង​ភាព ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណា ក៏ដោយ​ក៏មាន​កម្លាំងចិត្ត និង​មាន​សុភមង្គល​បំផុត ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំគ្នា​។​ 


​ពេលនោះ​ប៉ា​របស់​កូនៗ​ល្អ​ខ្លាំងណាស់ គឺជា​ឪពុក​ម្នាក់​ដែល​ស្រឡាញ់​ប្រពន្ធ ស្រឡាញ់​កូន ស្រឡាញ់​ក្រុមគ្រួសារ គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត​។ ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិច​មក ម៉ាក់​ក៏បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត រស់​នៅឯ​កំពង់ឆ្នាំង ដោយសារ​ម៉ាក់យាយ​កូន គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត ទើប​ជួប​គ្រួសារ​មួយ​នោះ ហើយក៏​នាំយក​ចូល​ផ្ទះ​។ តែ​បំផុត​កូន​ដឹង​ហើយ ដូច​សព្វថ្ងៃនេះ ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត គឺ​គេ​មិនបាន​គិតពី​ក្រុមគ្រួសារ​យើង​ទេ វា​នៅ​ក្មេង​សោះ ហើយ​មាន​ប្ដី​ទៀត បែរជា​លួច​សហាយ​ស្មន់នឹងគ្នា នៅលើផ្ទះ​ម៉ាក់ ទីបំផុត​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។ បាន​ហើយ​ឈប់​និយាយ​ពី​គេ យើង​និយាយ​ពី​ម៉ែកូន​យើង​វិញ ថ្ងៃនេះ​ជា​ថ្ងៃកំណើត​កូន​ម៉ាក់ សូម​ជូនពរ​កូន ដោយ​កូន​ជួបតែ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់យ៉ាង​ក្នុង​ជីវិត ពួកយើង​បាន​ជួប​ព្យុះភ្លៀង​បក់បោក មកលើ​គ្រួសារ​យើង ជួប​គ្រប់គ្នា​រួចហើយ ហេតុនេះ​ចាប់ពីពេលនេះ ទៅ​សូមឱ្យ​គ្រួសារ​យើង បាន​សុខ​រវាង​ម្តាយ​និង​កូន មានតែ​ការយល់​ចិត្ត​ស្រឡាញ់គ្នា ផ្ដល់​កម្លាំងចិត្ត​ឲ្យ​គ្នា ជួយ​គ្នា​គ្រប់ពេល​លំបាក​។ ម្ដាយ​ម្នាក់នេះ​ប្ដេជ្ញា​ថា នឹង​រស់​ដើម្បី​ពួក​កូន​សប្បាយចិត្ត ជាមួយនឹង​កូន ដោយ​មិន​គិតពី​អ្វី​ទាំងអស់ អ្វីដែល​កន្លង​ហួសហើយ ឲ្យ​វា​ទៅ​ចុះ​ម៉ាក់​លែង​ឈប់​គិត​នឹក​នាវា​ទៀតហើយ ម៉ាក់​សន្យា​។ រីករាយ​ថ្ងៃ​ខួបកំណើត​កូនស្រី កូន​ទាំងបី គឺជា​បេះដូង​ម្ដាយ​គឺជា​ជីវិត​ម្ដាយ​»។


















EDC APP