FISH_CHITALA ORNATA ត្រីក្រាយ



ត្រីក្រាយ មានឈ្មោះវិទ្យាសាស្ត្រ (Chitala ornata)    និងឈ្មោះជាភាសាអង់គ្លេស Clown featherback ដែលអាចសម្គាល់បានតាមរយៈចំណុចមូលខ្មៅៗ ៧-៩ ចំណុច ស្ថិតនៅ ក្បែរព្រុយពោះ    តាមបណ្តោយដងខ្លួនផ្នែកខាងកន្ទុយ ។ ត្រីក្រាយ   មានប្រវែងដងខ្លួនអតិ បរមា ១០០ សង់ទីម៉ែត្រ និងទម្ងន់អតិបរមា ៥គីឡូក្រាម ។
នៅកម្ពុជា   ត្រីក្រាយធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់ព្រៃលិចទឹក ដូចជាបឹងទន្លេសាប អំឡុងពេលទឹកទន្លេមេគង្គចាប់ផ្តើមឡើង និងហូរឆ្លងកាត់ទន្លេសាបធ្លាក់ចូលទៅក្នុងបឹង ទន្លេសាប ចាប់ពីខែមិថុនា ដល់ខែតុលា ។ នៅពេលទឹកស្រក វាត្រឡប់ចូលមកក្នុងបឹង ស្ទឹង  និងទន្លេវិញ។