លោកងិន ពេជ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ បំរើការងារព្រះរាជអាជ្ញា ក្រសួងយុត្តិធ៌ម ។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលា ខេត្តរតនគិរី ក្រោមអធិបតីភាពលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និងលោកថង សាវុន អភិបាលខេត្តរតនគិរី ។