FOOD_នំបញ្ចុក

ប្រវត្តិនំបញ្ចុក

តាម​ការដំណាល​តៗ​គ្នា​មក “​នំ​បញ្ចុក​”មាន​ប្រភព​កើតចេញ​ពី​គ្រួសារ​អ្នកស្រែ​ពីរ​នាក់​ប្តីប្រពន្ធ​ ដែល​ធ្វើស្រែ​ស្រូវ​វារ នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប)  ព្រោះថា ពួក​គាត់​រស់នៅ​តំបន់​ទឹក​លិច មិន​អាច​ដាំ​ស្រូវ​ល្អ​បាន ហើយ​ស្រូវ​វារ​ជា​ប្រភេទ​ស្រូវ​ដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយដាំបាយ​ឆី​មិន​ឆ្ងាញ់​។ ពួកគាត់​ក៏​បែកគំនិត​យក​ស្រូវ​វារ​ទៅ​ធ្វើ​ជា​នំ​សរសៃ ដើម្បី​ទទួល​ទាន​ជាមួយ​សម្ល​និង​ល្បោយ​បន្លែ​ផ្សេងៗ​ជំនួស​វិញ ហើយ​ក៏​ដាក់ឈ្មោះ ថា “​នំ​សរសៃ​ស្រូវ​វារ​”​។ រាល់​ពេល​ពួកគាត់​ធ្វើ “​នំ​សរសៃ​ស្រូវ​វារ​” ម្តងៗ ពួកគាត់​តែងតែ​ចែក​ញាតិសន្តាន​ក្នុងភូមិ​ពិសា​រ។ ព្រោះតែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់ “​នំ​សរសៃ​ស្រូវ​វារ​” អ្នកស្រុក​បាន​នាំគ្នា​មក​សុំ​ក្បួន​ធ្វើ​ពី​ពួកគាត់​ទាំងពីរ ហើយ​ក៏​នាំគ្នា​ធ្វើ​ឆី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​តរៀងមក​។ លុះ​ជរា​បន្តិច ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធក៏​ដូរ​មុខរប​រ​មក​រែក “​នំ​សរសៃ​ស្រូវ​វារ​” លក់​វិញ​។


គាប់​ជួន​ថ្ងៃមួយ មាន​រាជកុមារវ័យប្រមាណ៧វស្សានាំ​ពល​សេនា​ចុះ​មើល​តាម​ស្រុកភូមិ ក៏​ឃើញ​អ្នកស្រុក​ចោម រោម​ឆី “​នំ​សរសៃ​ស្រូវ​វារ​” ហើយ​ក៏​ចង់​សាកមើល​នឹង​គេ​ដែរ​។ តែ​ដោយ​ជំនាន់​នោះ​មិនទាន់​មាន​ការអភិវឌ្ឍ​នៅឡើយ ការ​ទទួលទាន “​នំ​សរសៃ​ស្រូវ​វារ​” គឺ​ត្រូវ​ប្រើ​ម្រាមដៃ ដែល​ធ្វើឱ្យ​រាជកុមារ​មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។ ពួកគាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធក៏​ទូល​សុំ​ឱ្យ​ស្នំ ដែលជា​មេដោះ​របស់​រាជកុមារយកដៃ​ចាប់ “​នំ​សរសៃ​ស្រូវ​វារ​” បញ្ចុក​រាជកុមារ​។ ព្រោះ តែ​ជាប់​ចិត្តនឹង “​នំ​សរសៃ​ស្រូវ​វារ​” ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ រាជកុមារ​តែងតែ​ទទូច​ឱ្យ​ព្រះ​រាជមាតាតាម​រក​ទិញ​នំ​ដែល​ស្នំ​បញ្ចុក​នោះ យក​មក​សោយ​ក្នុង​រាជ​វាំង​។ ដោយសារ​ខ្ជិល​ប្រើ​ស្នំ​ឱ្យ​ទៅ​ទិញ​នំ​ពី​អ្នកស្រែ​ជា​រៀងរាល់​ព្រឹក  ព្រះរាជ​មាតា​ក៏​បញ្ជា​ឱ្យ​សេនាទៅ​អញ្ជើញ​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​នំ​សម្រាប់​រាជកុមារ សោយ​ប្រចាំ​រាជវាំង​រៀង​រហូត​មក​។ គេ​ក៏​នាំ​គ្នា​ហៅថា “​នំ​ដែល​ស្នំ​បញ្ចុក​” រហូត​ក្រោយៗ​មកក៏​ត្រូវ​ហៅ​កាត់​ខ្លី​ថា “​នំ​បញ្ចុក​” ដល់​សព្វថ្ងៃនេះ​។​


1) សម្លខ្មែរ  ឬសម្លប្រហើរ
 



2) សម្លការីសាច់មាន់




3) សម្លណាំយ៉ា

៤) នំបញ្ចុកកំពត



5) នំបញ្ចុកយ៉ាវហន


6) នំបញ្ចុក ផាក់ ឡូវ


7) នំបញ្ចុកសាច់អាំង


8) នំបញ្ចុកស្រុះ   ឬនំបញ្ចុកកាពិ

EDC APP