ORDINARY_SOK BUN សុខ ប៊ុន

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានសម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន​៥​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។​ 
ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​នោះ​  រួមមាន​ ៖ 
១ -​ឈ្មោះ អ៊ុង និត  ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង  ក្រុង​កោះរ៉ុង  ខេត្ត​ព្រះសីហនុ  ពីបទ 
   ​​ បំផ្លាញ​ដោយ​ចេតនា   និង​តៃ​បំបាត់ដោយ​ទុច្ចរិត​,  វីតិក្រម​,  ក្លែងបន្លំ​ឯកសារ​សាធារណៈ
    និង​ប្រើប្រាស់​ឯកសារ​សាធារណៈក្លែង​  ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង  ក្រុង​កោះរុង  ខេត្ត​ព្រះ 
    សីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៦០១,៥៩២, ៥៩៣, 
    ៦២៩  និង​៦៣០ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
២- ឈ្មោះ សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ 
៣- ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ កែវ សោម ចៅសង្កាត់រង​ទី​២ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ 
៥- ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ។ ​ ​  
   ឈ្មោះ សេង ហូ​លាង​, ឈ្មោះ ហែម សាឡៈ​, ឈ្មោះ កែវ សោម​, ឈ្មោះ កែវ ពៅ ទាំងប្រាំ 
   នាក់នេះត្រូវចោទប្រកាន់ ពីបទបំផ្លាញ​ដោយ​ចេតនា   និង​តៃ​បំបាត់ដោយ​ទុច្ចរិត​, ក្លែងបន្លំ​
  ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​  កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦០១,
  ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។និង
​៦- ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប​ ពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ​,ប្រើប្រាស់​    ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា  និង​តៃ​បំបាត់ដោយ​
    ទុច្ចរិត  ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រង​កោះរ៉ុង ខេត្ត​ព្រះសីហនុ  កាលពី​អំឡុង​ឆ្នាំ​២០១៦
    ដល់​ឆ្នាំ​២០១៩    តាម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣០  និង ២៨ (៦០១)   ក្រម​ព្រហ្មទណ្ឌ​នៃ​
    ព្រះរាជាណាចក្រ​កម្ពុជា​។​  
សូមបញ្ជាក់​ថា ឧកញ៉ា សុខ ប៊ុន រួម​ជាមួយ​មន្ដ្រី​អាជ្ញាធរ ៥​នាក់​ទៀត នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ និង​ក្លែង​លិខិត​បន្លំ​យក​ដី​អ្នកដទៃ នៅ​សង្កាត់​កោះរ៉ុង ចន្លោះ​ឆ្នាំ​២០១៦-២០១៩​។
មន្ដ្រី​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់ បាន​ថ្លែងថា នេះ​ករណី ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្ងន់ធ្ងរ ជា​ការបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ការរំលោភ​អំណាច ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៩ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​នៅ​កោះ​រុង ៥​នាក់ និង​អ្នករកស៊ី​ម្នាក់​គឺ​ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ជាប់​អង្កេត និង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី​២៤​មិថុនា​នព ក្រោយ អ​.​ប​.​ព ឃាត់ខ្លួន​ស្តាប់​ចម្លើយ​៧២​ម៉ោង​។

 ​



EDC APP