To share the news each other over the world for improve each knowledge.
របៀបបន្សាបជាតិពុលពីបន្លែ
ធ្យូង បន្សាបជាតិពុលដែលជាប់នៅជាមួយបន្លែ និងផ្លែឈើ។ ដើម្បីប្រាកដថា បន្លែត្រូវបាន លាងសំអាតជាតិពុលពីថ្នាំកសិកម្មផ្សេងៗ
សូមយកដុំធ្យូងមកដាក់ជាមួយបន្លែ ហើយត្រាំ ទឹកឲ្យបាន១៥នាទី
រួចហើយលាងសំអាតម្តងទៀតដោយទឹកត្រជាក់ និងជាទឹកស្អាត បន្ទាប់មកចាំយកមកបរិភោគ។
វាជួយកាត់បន្ថយជាតិពុលនៃថ្នាំកសិកម្មបានដល់៩០%។ វាកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើយើងប្រើដុំធ្យូងដែលផលិតចេញពីដើមឬស្សី។ ធ្យូងឬស្សី ល្អបំផុតក្នុងការបន្សាបជាតិពុល។
LAKE_TUNLE SAB LAKE បឹងទន្លេសាប
បឹងទន្លេសាបជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាបឹងដែលផ្តល់ទិន្នផលត្រីច្រើនជាងគេលើពិភពលោក ជាជម្រកសត្វស្លាបទឹកធំជាងគេនៅក្នុងតំបន់
ជាកន្លែងដែលអាចប្រមូលផលសត្វពស់ច្រើនជាងគេលើពិភពលោក
(៥លានក្បាលក្នុង ១ ឆ្នាំ)
ហើយបាតុភូតដែលមានតែមួយនៅលើពិភពលោកគឺនៅពេលរដូវវស្សា
ទន្លេសាបស្រូបយកទឹកពីជំនន់ទន្លេមេគង្គ ហើយនៅរដូវទឹកសម្រក
គឺទន្លេសាបបញ្ចេញទឹកពីអាងរបស់ខ្លួនមកទន្លេមេគង្គវិញ។
នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម facebook របស់លោកនេត្រ
ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី 21
ខែឧសភាឆ្នាំ 2019។
Subscribe to:
Comments (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...




.jpg)




